ពិតទេ? គ្រឿងផ្សំម្យ៉ាង ក្នុងស្រាក្រហម អាចជួយព្យាបាលជម្ងឺកូវីដ១៩បាន?

តាមការស្រាវជ្រាវថ្មីបានឲ្យបានដឹងថា អាស៊ីតតានិច (Tannic Acid) ដែលភាគច្រើនមាននៅក្នុងសម្បកផ្លែទំពាំងបាយជូរអាចមានឥទ្ធិពលបង្រ្កាបជម្ងឺកូវីដ១៩បាន ប៉ុន្តែមិនមែនបានន័យថាអ្នកគួរតែលើកដាច់ស្រាក្រហមមួយដបម្នាក់ឯងដើម្បីព្យាបាលជម្ងឺនោះទេ។

Y1

ខណៈពេលអ្នកវិទ្យាសាស្រ្តមួយចំនួនកំពុងខិតខំពង្រឹងនូវគុណភាពវ៉ាក់សាំងសម្រាប់ការពារអាយុជីវិតអ្នកពីជម្ងឺកូវីដ១៩ ក៏មានអ្នកជំនាញខ្លះទៀតដែលបានរិះរកនូវវិធីព្យាបាលថ្មីដល់អ្នកដែលបានឆ្លងនូវជម្ងឺមួយនេះ។

Remdesivir គឺជាថ្នាំមួយមុខគត់ដែលត្រូវបានអនុញ្ញាតឲ្យប្រើទៅលើអ្នកជម្ងឺកូវីដ១៩ ពីទីភ្នាក់ងារម្ហូបអាហារ និងឱសថរបស់សហរដ្ឋអាមេរិក (FDA) ។ ប៉ុន្តែទោះជាយ៉ាងណា វាក៏នៅតែត្រូវការរយៈពេលយូរដើម្បីអោយអ្នកជម្ងឺសម្រាកព្យាបាលនៅមន្ទីរពេទ្យដើម្បីជាសះស្បើយ។

Y2

ការស្រាវជ្រាវថ្មីមួយនៅសកលវិទ្យាល័យឱសថសាស្ត្រចិននៅលើកោះតៃវ៉ាន់ ដឹកនាំដោយលោកគ្រូពេទ្យឈ្មោះ Mien-Chie Hung បានរកឃើញថា អាស៊ីតតានិច (Tannic Acid) អាចនឹងជួយបញ្ឃប់ការរីករាលដាលនៃ SARS-CoV-2 ដែលជាវីរុសបង្កជម្ងឺកូវីដ១៩ (វីរុសនេះចូលទៅក្នុងខ្លួនរបស់មនុស្សហើយបម្លែងខ្លួនបង្កើតជាវីរុសថ្មីៗទៀត)។ គាត់ និងក្រុមការងារបានធ្វើការសាកល្បងជាមួយសមាសធាតុផ្សេងៗទៀតដែរ តែមានតែអាស៊ីតមួយប្រភេទនេះទេដែលទទួលបានលទ្ធផលល្អប្រសើរ។

Y3

លោកគ្រូពេទ្យ Mien-Chie Hung បានឲ្យដឹងថា «ពួកយើងមិនទាន់បានយកវាទៅសាកល្បងជាមួយកូវីដ១៩នៅឡើយទេ គ្រាន់តែដឹងថាអាស៊ីតតានិច (Tannic Acid) បានបង្អាក់ប្រូតេអាស (Protease) ដែលវីរុស SARS-CoV-2 ត្រូវការដើម្បីបម្លែងខ្លួន»


Y4

# អាស៊ីតតានិច (Tannic Acid)

អាស៊ីតតានិច (Tannic Acid) គឺជាអាស៊ីតមួយប្រភេទ ដែលអាចរកឃើញក្នុងសម្បកផ្លែឈើ ស្លឹកឈើ និងដើមឈើជាដើម។ វាត្រូវបានគេស្គាល់ថាជាគ្រឿងផ្សំដ៏សំខាន់មួយក្នុងផលិតស្រាក្រហម ប៉ុន្តែការរកឃើញនេះមិនបានបញ្ជាក់ថាការពិសារស្រាទំពាំងបាយជូរអាចព្យាបាលជម្ងឺបានទេ គ្រាន់តែអាចយកធាតុផ្សំមកបង្កើតជាថ្នាំព្យាបាលថ្មីមួយប៉ុណ្ណោះ៕

Y5

 

 

ប្រភព : បរទេស