មូលហេតុដែល សត្វឆ្មា ជាផ្នែកមួយដ៏សំខាន់នៃវប្បធម៏ និងអក្សសាស្រ្តរបស់ប្រទេសជប៉ុន

បើនិយាយពីសត្វឆ្មាមិនខ្វល់ថាអ្នកស្រលាញ់ ឬមិនចូលចិត្តនោះទេ ប្រសិនបើអ្នកជាជនជាតិជប៉ុន ឬមានទំនាក់ទំនងជាមួយជនជាតិជប៉ុនអ្នកគួរតែដឹងថាការស្រឡាញ់សត្វឆ្មាត្រូវតែមាន។ រាប់ចាប់ពីម៉ូតសំលៀកបំពាក់ ការផលិតតុក្កាតា និងការវេចខ្ចប់ គឺតែងតែមានវត្តមានឆ្មា ហើយសូម្បីតែការរស់នៅប្រចាំថ្ងៃរបស់ជនជាតិជប៉ុនក៏បានផ្សារភ្ជាប់ជាមួយឆ្មាផងដែរ។

ការជាប់ពាក់ព័ន្ធនេះបានចាប់ផ្តើមជាយូរមកហើយ នៅពេលសត្វឆ្មាដំបូងត្រូវបាននាំយកទៅជប៉ុនតាមនាវាពីប្រទេសចិននៅពាក់កណ្តាលសតវត្សរ៍ទី ៦ ។ ចាប់តាំងពីពេលនោះមកពួកគេបានធ្វើអោយសិល្បករ និងអ្នកនិពន្ធជប៉ុនចាប់អារម្មណ៏អស់ជាច្រើនជំនាន់ ។

V2

ប៉ុន្តែហេតុអ្វីបានជាសត្វឆ្មាដើរតួយ៉ាងសំខាន់នៅក្នុងវប្បធម៌ជប៉ុនមួយនេះ? ប្រទេសជប៉ុន និងប្រជាជនជប៉ុនជារឿយៗចាត់ទុកឆ្មាជាសត្វដែលអស្ចារ្យ  អាថ៌កំបាំង និងពេលខ្លះគួរឱ្យចង់សើច។ នៅក្នុងសិល្បៈអក្សរសាស្ត្រនិងវប្បធម៌ សត្វឆ្មាគឺតំណាងឱ្យរឿងជាច្រើនសម្រាប់ជនជាតិជប៉ុន ដូចដែលអ្នកបានឃើញប្រធានបទនានាដែលនិយាយអំពីឆ្មានៅក្នុងប្រលោមលោកនិងវប្បធម៌ប្រជាប្រិយជប៉ុនអញ្ចឹង។

តោះមកដឹងពីរឿងរ៉ាវដ៏ចាប់អារម្មណ៍របស់សត្វឆ្មានៅក្នុងប្រទេសជប៉ុនដូចខាងក្រោមនេះ ៖

១.សត្វឆ្មាការពារផ្លូវងងឹត និងនាំមកនូវសំណាងល្អ

នៅក្នុងរឿងព្រេងជប៉ុនបសត្វឆ្មាមានអំណាចការពារបនិងជានិមិត្តរូបនៃសំណាងល្អ ដូចជាក្នុងរឿងពិត maneki-neko។

V1

រឿងរ៉ាវបានកើតឡើងជាច្រើនសតវត្សរ៍កន្លងមក ហើយដោយមានម្ចាស់សក្ដិភូមិម្នាក់កំពុងឈរនៅក្រោមដើមឈើ បន្ទាប់មកគាត់កត់សម្គាល់ឃើញថាមានឆ្មាកំពុងគ្រវីដាក់គាត់ដោយក្រញាំរបស់វា។ ដោយការចង់ដឹងចង់ឃើញគាត់ក៏បានដើរទៅជិតឆ្មា ហើយនៅពេលភ្លាមៗនោះផ្លេកបន្ទោរបានបាញ់ទៅលើដើមឈើដែលគាត់ទើបតែបានឈររួចនោះ ដូច្នេះរឿងmaneki-neko នេះត្រូវបានល្បីល្បាញ់ជុំវិញពិភពលោក ដោយសារតែគេគិតថាឆ្មាជាអ្នកនាំសំណាងដែលជួយបុរសម្នាក់នោះអោយរួចផុតពីរន្ទះបាញ់។


V3

២.ឆ្មាជាសត្វវៃឆ្លាត និងមានស្មារតីខ្ពស់

នៅក្នុងអក្សរសិល្ប៍ជប៉ុន សត្វឆ្មាមិនត្រូវបានប្រើគ្រាន់តែជាការគាំទ្រនៃប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ដោយរឿងខ្លះឆ្មាក្លាយជាតួអង្គសំខាន់ក្នុងរឿងទៀតផង។ ប្រលោមលោកដើមរបស់ជប៉ុនត្រូវបានសរសេរជាងមួយសតវត្សរ៍ដោយ Natsume Soseki ។ នៅក្នុងរឿង "ខ្ញុំជាឆ្មា" រឿងរ៉ាវត្រូវបានប្រាប់ពីទស្សនៈរបស់ឆ្មានៅផ្ទះ ដែលបានទទួលការអប់រំ និងការរិះគន់ពីម្ចាស់មនុស្សរបស់វា។

៣.គួរអោយស្រលាញ់ និងកក់ក្តៅ

អ្នកប្រហែលជាធ្លាប់លឺពីពាក្យ “ Kawaii” ដែលជាពាក្យដែលជនជាតិជប៉ុនប្រើដើម្បីពិពណ៌នាអំពីវប្បធម៌នៃភាពគួរឲ្យអោយស្រលាញ់។ ក្នុងប្រទេសជប៉ុនគ្មានតុក្កត្តាសត្វណាដែលគួរអោយស្រលាញ់ជាងតុក្កតាឆ្មាទេ ដូចជា Doraemon ជាដើម៕

V4

 

ប្រភព : បរទេស