អាសូរណាស់ នេះគឺជាតំបន់អនាធិបតេយ្យនៅប្រទេសហ្វីលីពីន ដែលគ្មានអ្នកខ្វល់

នៅក្នុងប្រទេសនីមួយៗតែងតែមានតំបន់មួយចំនួនដែលមានរបៀបរៀបរយសម្រាប់ការរស់នៅប្រចាំថ្ងៃ ហើយតំបន់ខ្លះទៀតក៏ជាតំបន់ដែលមិនមានសណ្តាប់ធ្នាប់,កង្វះអនាម័យរឺជាតំបន់ដែលគេបោះបង់ចោល។ រីឯនៅប្រទេសហ្វីលីពីនវិញមានប្រជាជនប្រហែលមួយពាន់លាននាក់ដែលរស់នៅក្នុងតំបន់សំណង់អនាធិបតេយ្យ ដោយមួយភាគដប់នៃអ្នកដែលរស់នៅតំបន់អនាធិបតេយ្យនោះគឺស្ថិតនៅក្នុងរដ្ឋធានីម៉ានីល ពោលគឺនៅតាមស្រុកតុងដូជាដើម។

G5

ទីក្រុងម៉ានីលជាតំបន់ទីប្រជុំជនដែលមានការរីកចម្រើនជាលំដាប់ ប៉ុន្តែបែរជាត្រូវទទួលរងនូវប្រជាជនដែលរស់នៅក្នុងតំបន់អនាធិបតេយ្យយ៉ាងក្រាស់ក្រែលនិងជាតំបន់មិនស្រប់ច្បាប់មួយ។ អត្ថបទមួយនៅក្នុងឆ្នាំ ២០១៤ បានចែងថាទីក្រុងម៉ានីលមានប្រជាជនប្រមាណជា ៤ លាននាក់ដែលរស់នៅក្នុងតំបន់អនាធិបតេយ្យក្នុងចំណោមប្រជាជនសរុប ២១,៣ លាននាក់។

ខណៈដែលអ្នករស់នៅតំបន់អនាធិបតេយ្យមួយចំនួនធំត្រូវបានចាត់ទុកថាជាប្រជាជនក្រីក្រ បើយោងតាមខ្សែបន្ទាត់ភាពក្រីក្រអន្តរជាតិ ដោយប្រជាជននៅតំបន់នោះទទួលបានប្រាក់ចំណូលត្រឹមតែ ១.២៥ ដុល្លារ ឬ ២ ទៅ ៣ដុល្លា ក្នុង ១ ថ្ងៃប៉ុណ្ណោះ។ ហើយហេតុផលមួយសម្រាប់បញ្ហានេះគឺដោយសារតែមានអ្នកចំណាកស្រុកខ្លះត្រូវបានគេជួលឱ្យធ្វើការនៅក្នុងប្រាក់ឈ្នួលតិចតួច ដូចនេះហើយការរស់នៅក្នុងតំបន់អនាធិបតេយ្យគឺជាជំរើសបំផុតសម្រាប់ពួកគេទេ ។

Hungry And Hopeless: Slum Life A Struggle In The Lengthiest Of Lockdowns

អ្នកក្នុងតំបន់នោះខ្លះរស់នៅលើសំណង់គេបោះបង់ចោល ,តាមដងទន្លេ ,នៅក្រោមស្ពាន ហើយខ្លះទៀតរស់នៅតាមដងផ្លូវជាច្រើននៅក្នុងទីក្រុង ហើយដោយសារតែវាជាតំបន់មិនស្របច្បាប់ ហេតុនេះហើយឧបករណ៍ប្រើប្រាស់សាធារណៈនិងសេវាកម្មសង្គមមិនបានទៅដល់សហគមន៍អនាធិបតេយ្យទាំងនេះឡើយ ដែលជាហេតុពួកគេត្រូវស្វែងរកឧបករណ៍ប្រើប្រាស់ឯកជនសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ ។ វាពិតជាលំបាកសម្រាប់ពួកគេណាស់ដែលត្រូវចំណាយច្រើនទៅលើថ្លៃ ឧបករណ៍ប្រើប្រាស់ ទឹកស្អាត និងអគ្គិសនីដែលមានតម្លៃថ្លៃជាដើម។


P2

អ្នករស់នៅក្នុងតំបន់អនាធិបតេយ្យនៃទីក្រុងម៉ានីលមានចំនួនច្រើនហើយមានជីវភាពខ្វះខាតខ្លាំងណាស់ ថែមទាំងរស់នៅគ្មានសណ្តាប់ធ្នាប់និងបង្ករអោយមានផងប៉ះពាល់ដល់បរិស្ថានយ៉ាងធ្ងន់ធ្ងរទៀតផង ដែលបណ្តាលឱ្យប្រព័ន្ធទន្លេម៉ារីកាណារួមទាំងផ្លូវទឹកហ្គាហាន់បានបាក់ច្រាំងយ៉ាងលឿននិងអាគារខ្លះត្រូវបានស្រុតផងដែរ។

Scavenging Child, Tondo, Manila

អស់រយៈពេលជាយូរមកហើយ ពួកគេក៏ធ្លាប់ស្នើរសុំអោយអ្នកដឹកនាំធំៗជួយរកដំណោះស្រាយ ដោយផ្តល់ការងារ និងកន្លែងស្នាក់នៅសមរម្យសម្រាប់ពួកគែផងដែរ ប៉ុន្តែរហូតមកដល់បច្ចុប្បន្នប្រជាជនក្រីក្រទាំងអស់នេះនៅតែរស់នៅតំបន់អនាធិបតេយ្យដដែលដោយគ្មានអ្នកអើពើរឡើយ ៕

 

ប្រភព : បរទេស