កុំធ្វើរឿង ទាំង៧យ៉ាងនេះ នៅប្រទេសថៃឱ្យសោះ ប្រសិនបើអ្នកមិនចង់មានបញ្ហា!

នៅលើអ៊ីនធឺរណែតអ្នកទាំងអស់គ្នាប្រាកដជាអាចរកឃើញអត្ថបទរាប់មិនអស់ដែលនិយាយពី “ អ្វីៗដែលត្រូវធ្វើនៅថៃ” ។ ប៉ុន្តែថ្ងៃនេះយើងសូមបង្វែរអារម្មណ៍ ដើម្បីពន្យល់ពីអ្វីដែលអ្នកគួរជៀសវាង ឬមិនគួរធ្វើនៅក្នុងប្រទេសថៃ ដោយសារតែនៅក្នុងប្រទេសនេះអ្នកងាយនឹងធ្វើខុសណាស់។ ជាការពិតណាស់ដោយសារតែអ្នកមិនមែនជាជនជាតិថៃ ហេតុនេះហើយទើបបានជាអ្នកមិនអាចដឹងពីអ្វីគ្រប់យ៉ាងនៅក្នុងប្រទេសមួយនេះបានទេ។

ដូច្នេះខាងក្រោមនេះគឺជារឿងដែលអ្នកមិនគួរធ្វើរឺជៀសអោយបាននៅពេលដែលអ្នកទៅលេងរឺទៅរស់នៅប្រទេសថៃ!

Q8

១.ការសេពគ្រឿងញៀន

គ្រឿងញៀនជាទូទៅមិនល្អចំពោះសុខភាពនោះទេ ហើយជាពិសេសនៅក្នុងប្រទេសមួយចំនួនដូចជាប្រទេសថៃ គឺមានការដាក់ទណ្ឌកម្មខ្ពស់ជាងបណ្តាប្រទេសលោកខាងលិចទៅទៀត។ ក្នុងករណីខ្លះរឿងនេះអាចឈានដល់ការជាប់ពន្ធនាគារ និងក្នុងករណីធ្ងន់ធ្ងរអាចឈានរហូតដល់ទោសប្រហារជីវិតថែមទៀតផង។

២.បើកបរដោយធ្វេសប្រហែសឬស្រវឹង

ប្រសិនបើអ្នកបើកបរដោយស្រវឹង ឬមិនប្រុងប្រយ័ត្ននៅប្រទេសថៃនោះអ្នកនឹងអាចជួបគ្រោះថ្នាក់ដោយសារតែនៅទីនោះមានប្រជាជនធ្វើដំណើរយ៉ាងកកកុញ ហើយប្រសិនបើប៉ូលិសរកឃើញថាអ្នកស្រវឹងទៀតនោះ អ្នកប្រាកដជាមានរឿងធំមិនខាន។

Q9

៣.មិនគោរពសាសនា និងព្រះមហាក្សត្រ

សាសនាសំខាន់នៅប្រទេសថៃ គឺព្រះពុទ្ធសាសនា ហើយជាការពិតណាស់អ្នកអាចទៅទស្សនាគ្រប់វត្តឬប្រាសាទដ៏ស្រស់ស្អាតនៅក្នុងប្រទេសមួយនេះ និងអាចថតរូបជាច្រើនបានដោយសេរីទៀតផង។ ប៉ុន្តែទោះយ៉ាងណាក៏ដោយអ្នកត្រូវតែមានឥរិយាបថល្អនៅក្នុងវត្ត ឬប្រាសាទដូចជា៖ មិនត្រូវប្រើសំឡេងលឺៗ, ស្លៀកសំលៀកបំពាក់អោយបានសមរម្យ និងមិនត្រូវរំខានដល់ពុទ្ធសាសនិកដែលនៅទីនោះ។

ពិសេសម្យ៉ាងទៀត នៅក្នុងប្រទេសថៃគោរពស្រលាញ់ព្រះមហាក្សត្ររបស់គេណាស់ ទោះអ្នកមិនគោរពស្រលាញ់ដូចពួកគេក៏មិនត្រូវនិយាយស្តី ឬសម្តែងការមើលងាយដល់អង្គព្រះមហាក្សត្រទេ ហើយចំពោះលុយដែលមានរូបមហាក្សត្រថៃក៏មិនត្រូវប្រមាថដោយជ្រុះ ឬជាន់នឹងដីឡើយ។ រាល់អំពើដែលប៉ះពាល់ព្រះមហាក្សត្រថៃអាចឱ្យអ្នកជាប់ទោសថែមទៀតផង។

Q10

៤.ការបំពុល / បំផ្លាញធម្មជាតិ


ជាអកុសលនៅក្នុងបណ្តាប្រទេសនៃអាស៊ីអាគ្នេយ៍ប្រជាជនក្នុងស្រុកជាច្រើនមិនសូវជាយកចិត្តទុកដាក់ចំពោះបញ្ហាបរិស្ថានទេ។ កាកសំណល់ប្លាស្ទិកអាចនិយាយបានថាគឺជាបញ្ហាដ៏ធំ ដូចនេះហើយក្នុងនាមជាអ្នកទេសចរណ៍អ្នកគួរតែដឹងច្បាស់ថាមិនត្រូវទុកសំរាម ឬកាកសំណល់របស់អ្នកចោលនៅកន្លែងណាមួយឡើយ ហើយត្រូវជៀសវាងការប្រើប្រាស់ប្លាស្ទិក ពោលគឺប្រើអោយបានតិចបំផុតតាមដែលអាចធ្វើទៅបាន។

៥. មិនត្រូវជឿនរណាម្នាក់ដោយងាយ

នៅប្រទេសថៃថ្វីត្បិតតែមានច្បាប់តឹងរឹង ក៏ប៉ុន្តែអ្នកឆបោកនៅតែមាន ហើយភាគច្រើនពួកគេបោកតែជនបរទេស ឬភ្ញៀវទេសចរណ៍ដែលមិនស្គាល់ពីតំបន់នោះតែប៉ុណ្ណោះ។ ភាគច្រើនពួកអ្នកបោកគឺជាអ្នករត់តុកតុក ដែលធ្វើល្បិចអោយអ្នកជិះតុកតុករបស់ពួកគេនៅក្នុងតម្លៃសមរម្យ ប៉ុន្តែពួកគេនឹងបញ្ចុះបញ្ចូលអ្នកអោយទៅហាងមួយចំនួនដូចជា៖ ហាងខោអាវ ហាងគ្រឿងអលង្ការ រឺហាងទំនិញផ្សេងៗជាដើម ព្រោះគេទទួលបានប្រាក់កម្រៃពីអ្នកលក់ទាំងនោះហើយប្រសិនបើអ្នកជឿតាមពួកគេ នោះអ្នកនឹងទិញប៉ះរបស់ដែលថ្លៃនិងមិនល្អជាក់ជាមិនខាន។

Q11

៦.និយាយលឺខ្លាំងនៅតាមទីសាធារណៈ ឬនិយាយត្អូញត្អែរ

ក្នុងចំណោមជនជាតិថៃវាពិតជាមានសារៈសំខាន់ណាស់ក្នុងការរក្សាមុខមាត់របស់អ្នកជាសាធារណៈ។ ការស្រែក ឬត្អូញត្អែរខ្លាំងៗ នៅតាមផ្លូវបើកចំហនឹងមិនត្រូវបានស្វាគមន៍នោះទេ។ ហើយវាកាន់តែអាក្រក់ទៅទៀត ប្រសិនបើអ្នកកាចដាក់ជនជាតិថៃ ឬធ្វើអោយជនជាតិថៃខ្មាស់គេ ព្រោះវាហ្នឹងធ្វើអោយពួកគេគិតថាអ្នកធ្វើក្នុងគោលបំណងបន្ទោសបង្អាប់ជនជាតិរបស់ពួកគេ។

៧.កុំប្រៀបធៀបច្រើនពេក

ប្រសិនបើអ្នកចង់ជិះឡាន ឬរថភ្លើងនៅប្រទេសថៃ អ្នកមិនគួររអ៊ូនៅពេលដែលពួកគេមកយឺត ឬមានមនុស្សពេញដែលធ្វើអោយអ្នកអង្គុយមិនស្រួលនោះទេ ព្រោះជាទូទៅវាតម្រូវអោយអ្នកត្រូវតែទទួលយកភាពមិនល្អឥតខ្ចោះមួយនេះ។ ប្រសិនបើអ្នកគិតថារបស់គ្រប់យ៉ាងគឺត្រូវតែល្អ នោះប្រហែលជាអ្នកមិនគួរទៅប្រទេសថៃនោះទេ ព្រោះជួនកាលអ្វីដែលអ្នករំពឹងគឺមិនអាចដូចចិត្តអ្នកបានទាំងអស់នោះឡើយ ពោលគឺត្រូវមើលរំលងរឿងតូចតាចទាំងនោះ និងកុំព្យាយាមប្រៀបធៀបពីប្រទេសមួយនេះ ដើម្បីធ្វើអោយអ្នកមិនសូវមានភាពតានតឹង៕

Q12

 

 

ប្រភព ៖ បរទេស