ឃាត.កម្មសាហាវមួយនៅក្នុងវិមានរបស់ H.H.Holme ដែលបានស. ម្លាប់មនុស្សអស់ជាច្រើននាក់

H. H. Holmes កើតថ្ងៃទី ១៦ ខែឧសភាឆ្នាំ ១៨៦១ ដែលមានឈ្មោះពិតថា Herman Webster Mudgett ។ គាត់គឺជាឃាតករដ៏ឃោឃៅម្នាក់ជនជាតិអាមេរិច ដែលបានធ្វើសកម្មភាពសម្លាប់មនុស្សពីខែធ្នូឆ្នាំ ១៨៩១ ដល់ខែវិច្ឆិកាឆ្នាំ ១៨៩៤ ។

Mudgett បានកើតនៅក្នុងគ្រួសារមួយ ដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ ហើយបានបង្ហាញសញ្ញានៃភាពឆ្លាតវៃខ្ពស់របស់គាត់តាំងពីក្មេង។

A1

គាត់ជាមនុស្សដែលតែងតែចាប់អារម្មណ៍ជាមួយថ្នាំ និងសត្វហើយចាប់តាំងពីវ័យកុមារភាពរបស់គាត់មក គាត់ក៏ធ្លាប់ធ្វើការវះកាត់ទៅលើសត្វផងដែរ។ Mudgett បានចូលរៀននៅសាលាវេជ្ជសាស្ត្រមួយនៅសាកលវិទ្យាល័យមីឈីហ្គែន ដែរគាត់ជានិសិត្សពេទ្យនៅទីនោះ។

នៅឆ្នាំ ១៨៨៤ គាត់ត្រូវបានគេរារាំងមិនឱ្យបញ្ចប់ការសិក្សា ដោយសារតែមានជាងកាត់សក់ជាស្ត្រីមេម៉ាយម្នាក់បានចោទប្រកាន់គាត់ថាបានសន្យាមិនពិតអំពីការរៀបអាពាហ៍ពិពាហ៍ជាមួយនាង។ នៅឆ្នាំ ១៨៨៦ Mudgett បានផ្លាស់ទៅរស់នៅទីក្រុងឈីកាហ្គោហើយបានធ្វើការជាឱសថការីក្រោមឈ្មោះ “ Dr. H.H. Holmes” ប៉ុន្តែមិនយូរប៉ុន្មានគាត់ក៏បានសម្លាប់មនុស្សដើម្បីយកទ្រព្យសម្បត្តិ។ ក្រោយមកទៀតគាត់ក៏បានសាងសង់ផ្ទះមួយសំរាប់ខ្លួនគាត់ ដោយត្រូវបានគេស្គាល់ថាជា “ Murder Castle” ដែលត្រូវបានបំពាក់ដោយកន្លែងសំងាត់, កន្លែងដាក់អន្ទាក់, បន្ទប់ដែលមានបិទសំលេងជិតល្អ, ទ្វារដែលអាចចាក់សោរពីខាងក្រៅ, ហ្គាស, សាំងដុតនិងឡដុតសម្រាប់ជនរងគ្រោះដែលបានស្លាប់ជាដើម។

A2

ក្នុងឆ្នាំ ១៨៩៣ ខណៈពេលដែលនៅទីក្រុងឈីកាហ្គោមានប្រារព្ធពិធីពិព័រណ៌កូឡុំប៊ីពិភពលោក គាត់ត្រូវបានគេចោទប្រកាន់ថាបានលួងលោម និងសំលាប់ស្ត្រីជាច្រើន ដោយប្រើលេសថាអោយពួកគេជួលបន្ទប់អាគាររបស់គាត់ដើម្បីស្នាក់នៅ។ លោកក៏បានសម្លាប់មនុស្សជាច្រើននៅក្នុងផ្ទះរបស់លោក ដោយការធ្វើទារុណកម្មរហូតដល់ស្លាប់រួមមាន៖ ការចាក់សោរពីក្រៅដើម្បីបង្អត់អាហារ , ប្រើឧបករណ៏ផ្សេងៗ , ការបំបែកសាកសពជាបំណែកៗ និង ការដុតសាសពក្នុងឡដុតរបស់គាត់ជាដើម ហើយមិនត្រឹមតែប៉ុណ្ណោះសាកសពជាច្រើនត្រូវបានគេរកឃើញនៅក្នុងផ្ទះដែលគាត់បានសម្លាប់រួច។

A3

ក្រោយមកលោកទៀត Mudgett ក៏បានតម្រូវឱ្យនិយោជិករបស់គាត់អនុវត្តគោលការណ៍ធានារ៉ាប់រងអាយុជីវិតដោយដាក់ឈ្មោះគាត់ថាជាអ្នកទទួលផល ដូច្នេះគាត់អាចប្រមូលប្រាក់ទាំងអស់នោះបន្ទាប់ពីគាត់បានសម្លាប់ពួកគេ។ គាត់បានលាក់សាកសពជនរងគ្រោះជាច្រើននៅក្នុងអាគារររបស់គាត់ រហូតដល់ឆ្នាំ ១៨៩៣ Mudgett ក៏ត្រូវបានចាប់ខ្លួនពីបទឆបោកធានារ៉ាប់រងបន្ទាប់ពីមានភ្លើងឆេះផ្ទះរបស់គាត់ប៉ុន្តែគាត់ត្រូវបានដោះលែងភ្លាមៗ។


A5

មិនយូរប៉ុន្មាន គាត់បានបង្កើតគម្រោងមួយជាមួយសហការីម្នាក់ឈ្មោះ Ben Pitezel ដើម្បីបោកប្រាស់ក្រុមហ៊ុនធានារ៉ាប់រង ដោយក្លែងបន្លំការស្លាប់របស់ Pitezel ។ បន្ទាប់ពី Pitezel បានទទួលប្រាក់ធានារ៉ាប់រងអាយុជីវិតចំនួន ១០,០០០ ដុល្លាររួចហើយគាត់ និង Mudgett បានធ្វើដំណើរទៅកាន់រដ្ឋ Colorado, រដ្ឋ Missouri, ញូវយ៉ក, រដ្ឋ Pennsylvania, Tennessee និង Texas ជាដើម ដើម្បីប្រព្រឹត្តការក្លែងបន្លំផ្សេងៗទៀត។ ហើយមិនខុសលើកមុននោះទេ ពួកគេក៏ត្រូវបានចាប់ខ្លួនពីបទឆបោកធានារ៉ាប់រងម្តងទៀត ។ បន្ទាប់ពីចេញពីពន្ធនាគារវិញ Pitezel ក៏បានផ្លាស់ទីលំនៅទៅ Philadelphia ហើយបានបើកការិយាល័យប៉ាតង់ក្លែងក្លាយមួយកន្លែង។

A4

ចំណែកឯលោក Mudgett វិញបានធ្វើដំណើរទៅទីក្រុងPhiladelphiaនិងបានសម្លាប់លោក Pitezel ដោយមិនដឹងថាមកពីមូលហេតុអ្វីនោះទេ ។ បន្ទាប់មកទៀតដោយខ្លាចថាស្ត្រីជាប្រពន្ធ និងកូនៗរបស់លោក Pitezel ជូនដំណឹងទៅដល់អាជ្ញាធរអំពីរឿងធានារ៉ាប់រងឆបោករបស់គាត់ ហេតុនេះហើយ Mudgett ក៏បានសម្លាប់ពួកគេបីនាក់បន្ថែមទៀតដើម្បីរក្សាការសម្ងាត់។

ទោះជារឿងរ៉ាវចាត់ការបានស្អាតក៏ដោយ ប៉ុន្តែនៅឆ្នាំ ១៨៩៤ Mudgett ត្រូវបានចាប់ខ្លួននៅបូស្តុនរដ្ឋម៉ាសាឈូសេត ដើម្បីធ្វើការសួរចម្លើយអំពីករណីឃាតកម្មដ៏ឃោឃៅរបស់គាត់ និងការបោកប្រាស់ធានារ៉ាប់រង ហើយមិនយូរប៉ុន្មានគាត់ត្រូវបានគេកាត់ទោសនៅទីក្រុង Philadelphia ពីបទឃាតកម្មរបស់ Pitezel និងត្រូវបានកាត់ទោសប្រហារជីវិតដោយការព្យួរក៕

A6

 

ប្រភព ៖ បរទេស