ដើមកំណើតនៃ “ពេជ្រ” និងការវិវត្តន៍ខ្លួនរបស់វាតាំងពីសតវត្សរ៍ទី ១៣

ពេជ្រ គឺជារូបធាតុមួយដែលកើតឡើងពីធម្មជាតិត្រូវបានរកឃើញពីមនុស្សជំនាន់ដើម។ ពេជ្រត្រូវបានគេយកមកច្នៃប្រឌិតធ្វើជាគ្រឿងអលង្ការផ្សេងៗ និងជារតនសម្បត្តិដ៏មាតម្លៃដែលមនុស្សគ្រប់គ្នាចង់បាន។

13

ពេជ្រត្រូវបានចាប់ផ្តើមរកឃើញដំបូងនៅប្រទេសឥណ្ឌា ហើយត្បូងពេជ្រមួយចំនួនតូចទៀតក៏បានលេចរូបរាងឡើងនៅប៉ែកអឺរ៉ុប ដែលវាជាគ្រឿងអលង្ការដំបូងគេបង្អស់នៅសតវត្សរ៍ទី ១៣ ហើយមិនត្រឹមតែប៉ុណ្ណោះ វាគឺជារូបធាតុសំខាន់មួយក្នុងចំណោមគុជខ្យងធ្វើពីមាស។

14

នៅសតវត្សរ៍ទី ១៣ លោក Louis IX នៃប្រទេសបារាំងបានបង្កើតច្បាប់មួយក្នុងរក្សាត្បូងពេជ្រសម្រាប់ស្តេច ដែលនេះកាន់តែធ្វើឱ្យពេជ្រមានភាពកម្រ និងមានតម្លៃបំផុតនៅពេលនោះ។ ក្នុងរយៈពេល ១០០ ឆ្នាំក្រោយមកទៀត ពេជ្របានលេចមុខជាគ្រឿងអលង្ការដ៏មានតម្លៃសម្រាប់ទាំងបុរស និងស្ត្រីបន្ទាប់មកក្នុងចំណោមអភិជន ឬអ្នកជំនួញជាច្រើននៅអ៊ឺរ៉ុប ។ នៅសតវត្សរ៍ទី ១៦ ត្បូងពេជ្រកាន់តែមានភាពធំទូលាយ និងលេចធ្លោជាងមុន ហើយថែមទាំងបានគ្របដណ្តប់លើទីផ្សារទាំងមូលទៀតផង។

16

នៅសតវត្សរ៍ទី ១៨ ពេជ្រកាន់តែមានច្រើន ហើយពួកគេត្រូវបានពាក់ជាអលង្ការដ៏ប្រណិតដោយស្ត្រី។ មួយវិញទៀតគឺគេបានយកវាទៅច្នៃធ្វើជាគ្រឿងអលង្ការម្កុដបារាំង ដែលត្រូវបានលក់ចេញនៅក្នុងឆ្នាំ ១៨៨៧ និងត្រូវបានឃើញថាវាបានប្រើប្រាស់ដោយអ្នកមានទ្រព្យស្តុកស្តម្ភថ្មីៗនៅសហរដ្ឋអាមេរិក។


ដោយសារតែពេជ្រត្រូវបានគេមើលឃើញថាទោះស្ថិតនៅក្រោមអណ្តាតភ្លើងហ្គាស និងភ្លើងអគ្គិសនីយ៉ាងណា ប៉ុន្តែភាពប៉ិនប្រសប់របស់ពេជ្របានបង្ហាញពីគុណភាព និងប្រយោជន៍ជាច្រើនជាងដុំថ្មពណ៌ ដូច្នេះហើយវាត្រូវបានគេជ្រើសរើសយកមកធ្វើការរចនាក្នុងចំនួនច្រើនជាងរូបធាតុណាៗទាំងអស់នៅក្នុងប្រវត្តិសាស្ត្រ។

17

សព្វថ្ងៃត្បូងពេជ្រត្រូវបានជីករកឃើញនៅប្រហែលជា២៥ ប្រទេស ជាពិសេសគឺអឺរ៉ុប និងអង់តាក់ទិក ហើយរហូតមកដល់បច្ចុប្បន្នមនុស្សគ្រប់គ្នាក្នុងសកលលោក បានច្នៃម៉ូតគ្រាប់ពេជ្រទៅជាគ្រឿងអលង្ការដ៏មានតម្លៃ សម្រាប់មនុស្សគ្រប់វ័យ និងគ្រប់វណ្ណៈទាំងអស់។

ហើយប្រទេសដែលផលិតពេជ្របានច្រើនជាងគេ គឺប្រទេស អូស្រ្តាលី, បូតស្វាណា, រុស្ស៊ី, សាធារណរដ្ឋកុងហ្គោ (ហ្សែរ), អាហ្វ្រិកខាងត្បូង និងមានប្រទេសមួយចំនួននៅផ្នែកអាស៊ីផងដែរ ៕

18

 

 

ប្រភព ៖ បរទេស