ប្រទេសទាំង ៥ ដែលល្បីថាមានប្រជាជនអាយុវែង ជាងគេបំផុតនៅលើពិភពលោក

នៅក្នុងប្រទេសទាំងអស់នេះប្រជាជនពួកគេរស់នៅបានយូរជាងមធ្យមភាគ ហើយកន្លែងនីមួយៗមានប្រភពសម្ងាត់និងអាថ៌កំបាំងសំខាន់រៀងៗខ្លួនក្នុងការរក្សាជីវិតរបស់ពួកគេអោយរស់បានយូរ។ កត្តាផ្សេងៗគ្នាជាច្រើនដែលជំរុញអោយមនុស្សមានអាយុវែងមានដូចជា៖ របៀបនៃការរស់នៅ, របបអាហារ, ទ្រព្យសម្បតិ្ត និងវប្បធម៌ជាដើម ដូច្នេះហើយទើបនៅជុំវិញពិភពលោកមានអាត្រារំពឹងរស់នៅផ្សេងៗគ្នា។

ខាងក្រោមនេះគឺជាប្រទេសទាំង៥ ដែររកឃើញថាមានប្រជាជនអាចរស់នៅបានអាយុវែងជាងគេ:

១. ប្រទេសអេស្ប៉ាញ

ដោយសារតែរបបអាហារនៅតំបន់មេឌីទែរ៉ាណេ (Mediterranean) ដែលសំបូរទៅដោយប្រេងអូលីវបន្លែ និងស្រាបានជួយដល់ប្រជាជនរបស់ពួកគេអោយរស់នៅបានយូរអង្វែង ដែលជាមធ្យម ( ៨២,៨) ។ ប៉ុន្តែប្រទេសអេស្បាញក៏មានអាថ៌កំបាំងមួយទៀតផងដែរគឺ ត្រីស្យាតា ដែលផ្តល់វីតាមីនជាច្រើនទៅដល់សុខភាពប្រជាជននៅទីនោះ។

7

២. ប្រទេសសិង្ហបុរី

ដោយមានការចូលរួមយ៉ាងទូលំទូលាយនូវមធ្យោបាយវេជ្ជសាស្រ្តទំនើបបំផុត និងប្រព័ន្ធថែទាំសុខភាពដ៏អស្ចារ្យ  បានធ្វើអោយប្រជាជនសិង្ហបុរីរស់នៅបានយូរជាងអាយុជាមធ្យម ៨៣,១ ឆ្នាំ។ ប្រទេសនេះមានអត្រាមរណភាពមាតា និងទារកទាបបំផុតនៅលើពិភពលោកហើយប្រជាជនរបស់ពួកគេភាគច្រើន គឺផ្តោតលើការយកចិត្តទុកដាក់សុខភាពរបស់ខ្លួន។

8

៣. ប្រទេសស្វីស

ប្រជាជននៅក្នុងប្រទេសស្វីសអាចរស់នៅជាមធ្យម ៨១ ឆ្នាំ ព្រោះក្នុងនាមជាប្រទេសមួយដែលមានទ្រព្យសម្បត្តិច្រើនជាងគេនៅអ៊ឺរ៉ុប ប្រទេសមួយនេះទទួលបានការថែទាំសុខភាពដែលមានគុណភាពខ្ពស់ និងសុវត្ថិភាពបំផុត។ មិនត្រឹមតែប៉ុណ្ណោះ ការសិក្សាខ្លះបានចង្អុលបង្ហាញថាវាអាចមកពីទម្លាប់នៃការទទួលទានឈីស និងទឹកដោះគោ ទើបជាហេតុបណ្តាលអោយពួកគេមានអាយុវែង។


10

៤. កូរ៉េខាងត្បូង

ប្រទេសកូរ៉េខាងត្បូងត្រូវបានគេកំណត់ថាជាប្រទេសដំបូងគេ ដែលមានប្រជាជនអាយុ៩០ឆ្នាំ និងយោងតាមការស្រាវជ្រាវថ្មីៗបានបង្ហាញថាវាជាប្រទេសដែលប្រជាជនមានសម្ពាធឈាមទាបជាងបណ្តាប្រទេសលោកខាងលិច។ ប្រទេសនេះត្រូវបានគេដឹងថាមានរបបអាហារសំបូរទៅដោយជាតិ fermented ដែលអាចបន្ថយកូឡេស្តេរ៉ុល (cholesterol) បង្កើនភាពស៊ាំ និងទប់ស្កាត់ជំងឺមហារីកបានយ៉ាងល្អ។

9

៥. ប្រទេសជប៉ុន

ប្រជាជនជប៉ុនមានអត្រាអាយុវែងខ្ពស់បំផុតដែលជាមធ្យម ៨៣ឆ្នាំ ហើយវាបានកើតឡើងជាយូរមកហើយ ម្យ៉ាងទៀតដោយសារតែកោះអូគីណាវ៉ាត្រូវបានគេហៅជាញឹកញាប់ថាជាទឹកដីនៃអមតៈ ហេតុនេះហើយទើបឥឡូវនេះវាបានក្លាយជាមជ្ឈមណ្ឌលសកលសម្រាប់ការស្រាវជ្រាវភាពរស់បានយូរថែមទៀតផង ។ ចំណែកឯរបបអាហារវិញ អ្នកនៅកោះក៏ដូចជាប្រទេសមួយនេះភាគច្រើនទទួលទាន តៅហ៊ូ, ដំឡូងជ្វា និងត្រីមួយចំនួនតូចជាដើម៕

11

 

 

ប្រភព ៖ បរទេស