មិនលំបាកទេ នេះគឺជាវិធីងាយៗក្នុងការកំចាត់មូសចេញពីផ្ទះរបស់អ្នក

មូសគឺជាសត្វល្អិតមួយប្រភេទដែលអាចបង្កជាគ្រោះថ្នាក់ដោយសារតែវាបឺតឈាមរបស់យើងជាអាហារ ហើយថែមទាំងអាចចំលងមេរោគនៃជំងឺគ្រុនឈាមនិងគ្រុនចាញ់ជាដើម។ វាពិតជាពិបាកណាស់ក្នុងការ ការពារខ្លួនរបស់យើងកុំអោយវាខាំព្រោះតែវាមានមាឌតូចល្អិត និងរហាស់រហួនខ្លាំងណាស់ ប៉ុន្តែនេះមិនមែនមានន័យថាយើងមិនអាចកម្ចាត់វាបាននោះទេ។

38

ជាការពិតណាស់ការប្រើប្រាស់ថ្នាំបាញ់មូសរឺការដុតធូបមូសជាប្រចាំថ្ងៃត្រូវបានគេប្រើសំរាប់ដេញមូស ប៉ុន្តែវាមិនមែនជាវិធីល្អនោះទេ។ការធ្វើបែបនេះមិនមានប្រសិទ្ធខ្ពស់នោះទេ ហើយផ្សែងរឺស្ព្រៃទំាងនោះអាចប៉ះពាល់ដល់ការដកដង្ហើមនិងសុខភាពរបស់អ្នកបាន។

39

ម្យ៉ាងទៀតប្រសិនបើក្នុងផ្ទះរឺទីធ្លាផ្ទះរបស់អ្នកពោរពេញទៅដោយសំបុកមូសច្រើនពេក វាពិតជាពិបាកណាស់ក្នុងការដោះស្រាយដោយខ្លួនឯង ហេតុនេះយើងសូមណែនាំឱ្យអ្នកជួលក្រុមហ៊ុនសំលាប់សត្វល្អិតដែលមានជំនាញវិជ្ជាជីវៈដើម្បីកម្ចាត់មូសនិងប្រភពនៃការកកើតរបស់វា។ប៉ុន្តែមុនពេលអ្នកធ្វើការសម្រេចចិត្តជ្រើសរើសក្រុមហ៊ុនសំលាប់សត្វល្អិតអ្នកគួរតែសិក្សាពីវិធីនៃការកម្ចាត់និងផលប៉ះពាល់របស់សារធាតុដែលពួកគេប្រើជាមុនសិន។

40

ខាងក្រោមនេះគឺជាការណែនាំដើម្បីរកវិធីល្អបំផុតក្នុងការកម្ចាត់មូសទាំងនៅក្នុងផ្ទះនិងទីធ្លារបស់អ្នក!

១.ប្រើប្រាស់ថ្នាំគីមី

មុននឹងធ្វើការប្រើថ្នាំសំលាប់មូសគីមី(ថ្នាំលាបលើស្បែកការពារមូស) អ្នកគួរតែពិនិត្យមើលផលិតផលដែលមានផ្ទុក DEET ព្រោះវាជាគ្រឿងផ្សំស្តង់ដារសម្រាប់ថ្នាំកម្ចាត់មូស។ កាលពីមុនមានការព្រួយបារម្ភខ្លះថា DEET មិនមានសុវត្ថិភាពក្នុងការប្រើប្រាស់លើស្បែកមនុស្សនោះទេ ប៉ុន្តែការពិនិត្យឡើងវិញដែលធ្វើឡើងដោយទីភ្នាក់ងារការពារបរិស្ថានបានរកឃើញថា DEET ជាស្តង់ដារសុវត្ថិភាពបំផុតនៅពេលដែលអ្នកប្រើប្រាស់វាបានត្រឹមត្រូវ។

ឥទ្ធិពលរបស់ DEET ជាធម្មតាមានរយៈពេលរហូតដល់ទៅ ១២ ម៉ោង ហើយអ្នកជំនាញណែនាំឱ្យប្រើថ្នាំដែលមានសារធាតុ DEET ពី ៣០% ទៅ ៥០%សម្រាប់មនុស្សពេញវ័យនិង ១០% ទៅ ៣០% សម្រាប់ក្មេងអាយុលើសពី ២ ខែ ប៉ុន្តែវាត្រូវបានហាមឃាត់សម្រាប់ទារកដែលមានអាយុក្រោម ២ ខែ។

41

២.ជួសជុលរឺបិទកន្លែងដែលចំហ

ដើម្បីបងា្ករកុំឲ្យមូសចូលក្នុងផ្ទះរបស់អ្នកសូមបិទចន្លោះប្រហោងនានានៅតាមបង្អួច,ទ្វាររឺជញ្ជាំងអោយបានជិតល្អ ព្រោះមូសងាយនឹងស្រូបយកក្លិនមនុស្សនិងជ្រៀតចូលតាមប្រលោះតូចៗទៅក្នុងផ្ទះណាស់។

៣.ការប្រើប្រាស់មុង

ប្រសិនបើអ្នកជាមនុស្សដែលចូលចិត្តគេងបើកបង្អួចនៅពេលយប់ នោះអ្នកគួរតែប្រើមុងដែលអាចការពារមូសកុំអោយខាំអ្នកបាន។

៣.ការចាប់មូស

ខាងក្រោមនេះជាវិធីដែលអ្នកអាចចាប់មូសបានដោយខ្លួនឯង៖

-កាត់ដបទឹកជាពីរហើយផ្កាប់ផ្នែកដែលកាត់ចុះក្រោម

-ដាំទឹកស្ករមួយពែងនិងទឹកមួយពែងបន្ទាប់មកបន្ថែមទឹកត្រជាក់ពីរពែងចូលក្នុងល្បាយ

-ទុកឱ្យល្បាយត្រជាក់បន្តិចរួចបន្ថែមដំបែពីរស្លាបព្រាកាហ្វេចូលទៅនឹងល្បាយ


-ចាក់ល្បាយចូលក្នុងដបដែលរៀបចំហើយនោះ

-រុំស្កុតជុំវិញដបដូចរូបខាងក្រោមរួចទុក១យប់នោះអ្នកនឹងឃើញលទ្ធផលជាក់ជាមិនខាន!

42

ហើយប្រសិនបើអ្នកគ្មានពេលធ្វើបែបនេះទេ អ្នកក៏អាចទិញប្រដាប់ចាប់មូសដែលមានលក់នៅតាមទីផ្សារស្រាប់បានដែរ។

43

៥.ប្រើកង្ហាដើម្បីដេញមូស

ប្រើកង្ហាដើម្បីដេញមូសព្រោះវាមិនអាចហោះនៅក្នុងខ្យល់ខ្លាំងបាននោះទេ ហើយបើទោះបីជាស្តាប់ទៅសាមញ្ញពេក ក៏ប៉ុន្តែពេលខ្លះរឿងសាមញ្ញគឺជាអ្វីដែលអ្នកត្រូវការ។

៦.ការប្រើប្រាស់ប្រេង

ប្រេងសំខាន់មួយចំនួនដែលមានផ្ទុកក្លិនដូចជា៖ ផ្កាឡាវេនឌ័រ, ក្រូចឆ្មា និងស្លឹកគ្រៃអាចកម្ចាត់មូសបានយ៉ាងមានប្រសិទ្ធភាព ដោយគ្រាន់តែលាយប្រេងសំខាន់ៗដែលអ្នកបានជ្រើសរើសនោះពីរបីដំណក់ចូលទៅក្នុងទឹកមួយពែងរួចបាញ់វា នោះអ្នកប្រាកដជាមិនត្រូវបានរំខានដោយមូសទៀតទេ។

44

៧.ប្រើរុក្ខជាតិក្នុងផ្ទះដើម្បីបណ្តេញមូស

លោកអ្នកអាចប្រើប្រាស់រក្ខជាតិផ្សេងៗមកកម្ចាត់មូសបានដោយងាយដូចជា៖

-ខ្ទឹមស៖ ប្រើខ្ទឹមសលាយជាមួយទឹកសមល្មមនិងបាញ់តាមចន្លោះងងឹតៗ។

-គ្រាប់កាហ្វេ៖ គ្រាន់តែដុតកាកសំណល់កាហ្វេ នោះផ្សែងរបស់វានឹងអាចបណ្តេញមូសបាន។

- Rose Marry និង Basil៖ មូសស្អប់ក្លិនក្រអូបនិងក្លិនប្រេងខ្លាំងណាស់ ដូចនេះអ្នកអាចដុតរុក្ខជាតិពីរប្រភេទនេះរឺកិនវាលាយជាមួយប្រេងហើយលាបនៅលើស្បែករបស់អ្នកបាន ធ្វើដូច្នេះមូសនឹងមិនហ៊ានចូលមកជិតអ្នកឡើយ។ ម្យ៉ាងទៀតរុក្ខជាតិទាំងពីរនេះថែមទាំងផ្តល់នូវក្លិនក្រអូបនិងធ្វើអោយអារម្មណ៏ស្រស់ស្រាយថែមទៀតផង។

-ទឹកខ្ពុលមាត់៖ Listerine មានផ្ទុកប្រេងអេកូទិកហើយអាចជួយកម្ចាត់មូសបានយ៉ាងល្អ៕

45

 

 

ប្រភព ៖ បរទេស