អត្ថប្រយោជន៍របស់ទឹកអំពៅ ដែលល្អខ្លាំងចំពោះសុខភាពរបស់អ្នក

ទឹកអំពៅពិតជាសាកសមខ្លំាងណាស់នៅពេលដែលមេឃកំពុងតែក្តៅ ព្រោះប្រសិនបើមានទឹកអំពៅកាន់នៅក្នុងដៃ និងក្រេបយករសជាតិផ្អែមត្រជាក់របស់វា មិនដឹងជាល្អយ៉ាងណាទេ។ ក្រៅពីរសជាតិដ៏ឆ្ងាញ់ពិសារ ទឹកអំពៅក៏នាំមកនូវអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពរបស់អ្នកហើយវាគឺជាដំណាំដែលត្រូវបានគេដាំច្រើនជាងគេ ជាពិសេសគឺនៅប្រទេសឥណ្ឌា។

26

សារធាតុចិញ្ចឹមសំខាន់ៗនៅក្នុងអំពៅមានដូចជា៖ កាបូអ៊ីដ្រាត, ប្រូតេអ៊ីន, វីតាមីន (A, B-complex និង C) និងជាតិរ៉ែសំខាន់ៗផ្សេងទៀតផងដែរ។ ហើយសារធាតុដែលសំខាន់ៗទាំងនេះអាចផ្តល់នូវអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពរបស់អ្នកដូចជា៖

១. ជំនួយកម្លាំង

ទឹកអំពៅគឺជាប្រភពនៃស៊ុចក្រូស(ប្រភេទស្ករ) ដែលវាជួយបំពេញជាតិទឹកនៅក្នុងខ្លួន, ជំនួយកម្លាំង និងបំបាត់ភាពនឿយហត់។

២. ជួយព្យាបាលជម្ងឺខាន់លឿង

នៅក្នុងទឹកអំពៅមានសារធាតុដែលអាចជំនួយដល់ថ្លើម,ការពារថ្លើមពីជម្ងឺផ្សេងៗដូចជាជម្ងឺខាន់លឿងជាដើម។ ជម្ងឺខាន់លឿងគឺជាជម្ងឺមួយប្រភេទដែលបង្កើនសារធាតុប៊ីលីរុយប៊ីន (bilirubin) នៅក្នុងខ្លួន ប៉ុន្តែប្រសិនបើអ្នកពិសារទឹកអំពៅ នោះវានឹងអាចជួយបង្កើនប្រូតេអ៊ីនដែលប្រឆាំងនឹងជម្ងឺមួយនេះបាន។

27

៣. ជាថ្នាំបញ្ចុះទឹកនោមបែបធម្មជាតិ

ការពិសារទឹកអំពៅនឹងជួយឲ្យប្រព័ន្ធតម្រងនោមរបស់អ្នកដំណើរការបានល្អនិងការពារពីគ្រួសតម្រងនោម។ ហើយប្រសិនបើអ្នកលាយទឹកដូងនិងក្រូចឆ្មារចូលទៅក្នុងទឹកអំពៅរួចបរិភាគជាប្រចាំទៀតនោះ វានឹងអាចជួយដល់ការបន្ទោរបង់ឲ្យស្រួលជាងមុនថែមទៀតផង។

៤. ជួយដល់ប្រព័ន្ធរំលាយអាហារ

ជាតិប៉ូតាស្យូមដែលមាននៅក្នុងទឹកអំពៅនឹងជួយរក្សាលំនឹងpHនៅក្នុងក្រពះ ដែលវាជួយសម្រួលដល់ការកិនអាហារនិងធ្វើឱ្យប្រព័ន្ធដំណើរការបានល្អ។

28

៥. ថែរក្សាសម្រស់ឲ្យក្មេងជាងវ័យ

ប្រសិនជាអ្នកកំពុងស្វែងរកវិធីថែរក្សាសម្រស់ឲ្យនៅក្មេងជាងអាយុ នោះការពិសារនូវទឹកអំពៅគឺជាជម្រើសដ៏ល្អបំផុត។ ទឹកអំពៅមានសារធាតុ antioxidants, phenolic acid និង flavonoids ដែលធ្វើឲ្យស្បែកមានសំណើម និងភ្លឺថ្លាជាងមុន។


29

៦. ធ្វើឲ្យសុខភាពឆ្អឹងនិងធ្មេញរឹងមាំ

កុមារ និងមនុស្សពេញវ័យគប្បីបរិភោគទឹកអំពៅជាប្រចាំព្រោះជាតិកាល់ស្យូមដែលមាននៅក្នុងទឹកអំពៅជួយធ្វើឲ្យឆ្អឹងរឹងមាំ និងបង្ការជម្ងឺពុកឆ្អឹង។

៧. ជួយឲ្យប្រព័ន្ធសុំាកាន់តែខ្លាំង

ទឹកអំពៅគឺជាប្រភពនៃវីតាមីន C និង Antioxidants ដែលបង្កើនប្រព័ន្ធភាពសុំាឲ្យកាន់តែខ្លាំងដើម្បីប្រឆាំងនឹងជម្ងឺមហារីកដូចជាមហារីកក្រពេញប្រូស្តាត និងមហារីកសុដន់ជាដើម។

30

៨. អាចជំនួយដល់អ្នកមានជម្ងឺទឹកនោមផ្អែម

ជាតិស្ករនៅក្នុងទឹកអំពៅ ជាប្រភេទស្ករធម្មជាតិ និងមិនបង្កផលប៉ះពាល់ដល់សុខភាពនោះទេ ដូចនេះអ្នកដែលមានជម្ងឺទឹកនោមផ្អែមក៏អាចបរិភោគបានដោយមិនបាច់ព្រួយបារម្មណ៍នោះឡើយ។

៩. ផលប្រយោជន៍សម្រាប់អ្នកមានផ្ទៃពោះ

សារធាតុចិញ្ចឹមដែលមាននៅក្នុងទឹកអំពៅមានប្រយោជន៍យ៉ាងខ្លាំងចំពោះស្ត្រីដែលកំពុងពរពោះ និងទារកដែលនៅក្នុងផ្ទៃទៀតផង។

១០. ជួយព្យាបាលជម្ងឺគ្រុន

នៅពេលគ្រុន ខ្លួនប្រាណរបស់យើងនឹងចុះខ្សោយ ឬអាចឈឺពេញខ្លួនទៀតផង ហេតុនេះទឹកអំពៅអាចជួយបំពេញនូវប្រូតេអ៊ីនដែលបានបាត់បង់ និងធ្វើឲ្យយើងឆាប់ជាពីជម្ងឺយ៉ាងមានប្រសិទ្ធភាព ៕

31

 

ប្រភព ៖ បរទេស