អាថ៌កំបាំងពីក្រោយ ស្នាមសាក់របស់ ម៉ាហ្វៀជប៉ុន Yakuza

អ្នកថតរូបជនជាតិបារាំងម្នាក់ឈ្មោះ Chloé Jafé បានធ្វើការចងក្រងអំពីស្រ្តីដែលបានរៀបការជាមួយសមាជិកនៃក្រុមម៉ាហ្វៀ Yakuza របស់ជប៉ុនអស់រយៈពេល ៦ ឆ្នាំក្នុងគម្រោងរបស់នាង ដែលមានឈ្មោះថា I Give You My Life ។

21

រូបភាពរបស់នាងបង្ហាញពីការអាថ៌កំបាំងរបស់ប្រពន្ធម៉ាហ្វៀនៅប្រទេសជប៉ុន ដែលមានរូបសាក់គ្របលើរាងកាយរបស់ពួកគេ។ Jafé បាននិយាយថា “ ពួកគេដូចជា omamori”  ដែលភាសាជប៉ុនមានន័យថាជាគ្រឿងសឹក ឬខែលការពារ។

22

ម្យ៉ាងទៀតនាងក៏បានបង្ហាញពីស្នាមសាក់ “ irezumi ” ដែលជាធម្មតាយើងឃើញវានៅផ្នែកខ្លះនៃរាងកាយរបស់ជនជាតិជប៉ុន ហើយវាក៏ជាប្រពៃណីដែលជាប់ទាក់ទងនឹងក្រុមម៉ាហ្វៀ Yakuza ផងដែរ។

ការរចនាសាក់ប្រភេទនេះត្រូវបានធ្វើឡើងដោយដៃ និងងមានសម្ភារៈដូចជាឈើ និងម្ជុលជាដើម ហើយមិនត្រឹមតែប៉ុណ្ណោះទេវាអាចចំណាយជាពេលច្រើនឆ្នាំក្នុងការសាក់ប្រភេទនេះថែមទៀតផង។ សម្រាប់ពួកគេការសាក់ទាំងនេះមិនមែនគ្រាន់តែលម្អខ្លួននោះទេ ប៉ុន្តែវាគឺជាភ័ស្តុតាងបង្ហាញពីការអត់ធ្មត់ និងការស៊ូទ្រាំរបស់ពួកគេ ហើយវាក៏អាចបង្ហាញថាពួកគេជានរណា និងមកពីក្រុមមួយណា។

23


តែទោះបីវាជាការបង្ហាញនូវសិល្បៈហត្ថកម្ម និងការច្នៃប្រឌិតប្លែកៗបានក៏ដោយ ប៉ុន្តែខ្លួនប្រាណដែលមានស្នាមសាក់នៅតែត្រូវបានរើសអើងនៅប្រទេសជប៉ុន។ ស្ថាប័នជាច្រើននៅតែហាមឃាត់អតិថិជនដែលមានស្នាមសាក់ ហើយរដ្ឋាភិបាលថែមទាំងស្នើសុំឱ្យពួកគេទាំងនោះទៅស្នើអាជ្ញាប័ណ្ណវេជ្ជសាស្រ្តដើម្បីអាចសាក់បានថែមទៀតផង។ ជាលទ្ធផលអ្នកសាក់រូបជារឿយៗត្រូវបានគេសន្មតថាជាសមាជិកក្រុមទំនើង ហើយអ្នកមានសាក់ខ្លះទៀតត្រូវបានគេចាត់ទុកពួកគេថាជាអ្នកនៅក្រៅច្បាប់។

24

ប៉ុន្តែសម្រាប់អ្នកថតរូប Jafé ផ្ទាល់បាននិយាយថា “ ពួកគេមិនអាចនឹងមិនដែលបង្ហាញរូបសាក់របស់ពួកគេដល់អ្នកណាទេ ប៉ុន្តែពួកគេមានមោទនភាពចំពោះខ្លួនឯង” ។ ទោះយ៉ាងណាក៏ដោយJaféក៏បានអោយដឹងដែរថា យើងមានអ្វីជាច្រើនទៀតដែលត្រូវស្វែងយល់ពីក្រោយការសាក់ទាំងអស់នេះ៕

25

 

 

ប្រភព ៖ បរទេស