ខុសពីគេ! ក្មេងប្រុសម្នាក់នេះ មានមុខមាត់ដូចជាមនុស្សវ័យចំណាស់អ៊ីចឹង

ក្នុងពិភពលោកយើងនេះ ពិតជាមានរឿងរ៉ាវជាច្រើន ដែលបានកើតឡើងប្លែកៗ និងនឹកស្មានមិនដល់។ ក្មេងៗជាច្រើនបានកើតមកមានរូបរាងមុខមាត់ធម្មតាដូចជាមនុស្សទូទៅ ប៉ុន្តែក៏មានក្មេងមួយចំនួនដែលមានរូបរាងមិនប្រក្រតីដូចឡើយ ដូចជាកុមារម្នាក់នេះអ៊ីចឹង ពោលគឺគាត់មានមុខមាត់ដូចតាអាយុ៨០ឆ្នាំ ដែលវាជាហេតុធ្វើអោយមនុស្សជាច្រើនមានចម្ងល់និងចង់ដឹងខ្លាំងណាស់ ថាមានរឿងអ្វីកើតឡើងចំពោះកុមារម្នាក់នេះ។

A1

គាត់មានឈ្មោះថា Bayezid ជាជនជាតិបង់ក្លាដែស ដែលបានកើតនៅមន្ទីរពេទ្យសម្ភពរបស់រដ្ឋាភិបាលក្នុងឆ្នាំ ២០១២ ។ រូបរាងរបស់គាត់ បានធ្វើឱ្យគ្រូពេទ្យស្មុគស្មាញ និងមិនដឹងពីវិធីព្យាបាលឡើយ ព្រោះគាត់កើតមកមានស្បែក ដែលយារធ្លាក់ និងមុខដូចជាមនុស្សចាស់ ហើយ Bayezid ក៏ទទួលរងពីបញ្ហាបេះដូង ចក្ខុវិស័យ និងបញ្ហានៃការស្តាប់ផងដែរ។

ឪពុករបស់គាត់ឈ្មោះ Lablu Shikdar បាននិយាយថាគ្រូពេទ្យជាច្រើនព្យាយាមព្យាបាលកូនប្រុសរបស់គាត់ដែរ ប៉ុន្តែពួកគេនៅតែមិនអាចដឹងពីស្ថានភាពជំងឺមួយនេះឡើយ បើទោះបីជាគាត់ខំលក់ដីធ្លីដើម្បីព្យាបាលជាមួយគ្រូបុរាណ និងគ្រូពេទ្យទំនើបក៏ដោយ ប៉ុន្តែវានៅតែមិនអាចជួយបាន។

A2

គ្រូពេទ្យដែលបានព្យាបាលដំបូងគេបង្អស់បានសង្ស័យថាគាត់មានជំងឺប្រូហ្សេរី (progeria) ដែលបណ្តាលឱ្យឆាប់ចាស់ និងកើតមិនគ្រប់ខែ ខណៈពេលដែលកម្រិតបញ្ញារបស់គាត់ខ្ពស់ជាងធម្មតា។

A3

ម្ដាយរបស់ក្មេងនេះមានឈ្មោះថា ទ្រីទីខេតូន ដែលទើបតែមានអាយុ ១៤ ឆ្នាំនៅពេលដែលនាងសម្រាលកូនម្នាក់នេះ។ នាងមានការភ្ញាក់ផ្អើលចំពោះសមត្ថភាពសតិអារម្មណ៍របស់កូនប្រុសនាង ប៉ុន្តែបានអាក់អន់ចិត្តដោយឃើញរូបរាងមិនធម្មតារបស់កូនបែបនេះ។ ការលូតលាស់រាងកាយរបស់គាត់គឺមិនធម្មតាទាំងស្រុងនោះទេ ប៉ុន្តែខាងផ្លូវចិត្តគាត់មានការសន្ទនាដ៏អស្ចារ្យ និងដឹងច្បាស់ហើយមានវិចារណញាណច្រើនជាងអាយុរបស់គាត់ទៅទៀត។

A6


ដោយសារតែមានរូបរាងខុសប្លែកពីគេដូចនេះអ្នកជិតខាង និងក្មេងដទៃទៀតមិនហ៊ានមកជិតគាត់ទេ ហើយថែមទាំងរើសអើងគ្រួសាររបស់គាត់ទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ ពត៌មានជាច្រើនបានចុះផ្សាយពី Bayezid ដែលធ្វើអោយឪពុកម្តាយរបស់គេមិនសប្បាយចិត្តនោះទេ។

A4

គ្រួសាររបស់ពួកគេគឺក្រីក្រខ្លាំងណាស់ដោយអាចរកចំណូលក្នុងមួយថ្ងៃបានត្រឹមតែ ៥,០០០ R (៥០ ផោន) ប៉ុណ្ណោះ ហើយបច្ចុប្បន្នប្តីប្រពន្ធមួយគូនេះរស់នៅជាមួយឪពុកម្តាយរបស់ពួកគេ គឺលោក Hashem Shikdar អាយុ ៥០ ឆ្នាំ និងលោកយាយ Ayesha Begum អាយុ ៤០ ឆ្នាំ។ ម្យ៉ាងទៀតទោះបីជា Bayezid មិនបានទៅសាលារៀនក៏ដោយ ប៉ុន្តែគាត់ចូលចិត្តរកវិធីផ្សេងទៀតដើម្បីប្រើខួរក្បាលដ៏ឆ្លាតវៃរបស់គាត់ឱ្យដំណើរការខ្លាំងណាស់ដូចជាការលេងបាល់ និងលេងប្រដាប់ប្រដាក្មេងលេងជាដើម។

A7

ស្ថានភាពរបស់ Bayezid បានចាស់ទៅពីមួយថ្ងៃទៅមួយថ្ងៃ ទោះបីជាម្តាយឪពុករបស់គេបានចំណាយប្រាក់ច្រើនដើម្បីព្យាបាលក៏ដោយ ប៉ុន្តែនៅតែមិនអាចជួយកូនប្រុសអោយរួចផុតពីជំងឺដ៏ចម្លែកមួយនេះបាន។ ម្តាយរបស់ Bayezid បាននិយាយថា គាត់មានមោទនភាពចំពោះកូនប្រុសគាត់ណាស់ ព្រោះ Bayezid មានភាពវៃឆ្លាតខ្លាំង បើប្រៀបធៀបនឹងកុមារដទៃទៀត ដែលអាយុស្រករគាត់ ហើយកូនម្នាក់នេះគឺមានភាពរួសរាយរាក់ទាក់ និងគួរឱ្យអស់សំណើចណាស់៕

A8

 

 

ប្រភព ៖ បរទេស