ពិធីបុណ្យេវ៉ូឌូ ដ៏គួរឱ្យចាប់អារម្មណ៍ របស់ជនជាតិអាហ្រ្វិកខាងលិច

តំបន់បេនីន ត្រូវបានគេចាត់ទុកជាស្រុក និងទីកំណើតរបស់ពិធីបុណ្យេវ៉ូឌូ (Voodoo) នៃអាហ្រ្វិកខាងលិច ។ Voodoo Festival តែងតែប្រារព្ធធ្វើនៅថ្ងៃទី១០ ខែមករានៅក្នុងទីក្រុង Ouidah ហើយវាបានទាក់ទាញភ្ញៀវទេសចរណ៏ជាច្រើនអោយចាប់អារម្មណ៏ និងចូលរួមពិធីបុណ្យមួយនេះ។

អ្វីដែលកាន់តែពិសេសនោះគឺជាការប្រកួតវប្បធម៌ដែលរៀបចំឡើងដោយប្រជាជនហ្វុន ដែលត្រូវបានគេស្គាល់ថាជាក្រុមជនជាតិភាគតិចអាហ្វ្រិក។

A1

ពិធីបុណ្យវ៉ូដូគឺជាថ្ងៃឈប់សម្រាកសាធារណៈដែលត្រូវបានប្រារព្ធនៅទូទាំងប្រទេស ហើយការចាប់ផ្តើមនៃពិធីបុណ្យមួយនេះគឺគេត្រូវសម្លាប់ពពែមួយក្បាលដើម្បីធ្វើជាការបូជាសត្វតាមប្រពៃណី ។ ពិធីបុណ្យនេះប្រើការច្រៀងរាំក្នុងការប្រារព្ធពិធីនិងផឹកស្រាដើម្បីរំលឹកគោរពដល់បុព្វបុរសនិងសាសនាដើមនៃអាហ្វ្រិកខាងលិចរបស់ពួកគេ។ វាក៏ជាការគោរពដល់ប្រជាជនទាំងឡាយណាដែលជួយក្នុងការលុបបំបាត់ការជួញដូរមនុស្សរឺជួញដូរទាសករជាដើម ហើយជាទូទៅលោកតាដាប៊ូហួណូ Dagbo Houno គឺជាអធិបតីក្នុងពិធីបុណ្យនេះ។

A7

A4

ជារឿយៗគាត់បានដឹកនាំដង្ហែក្បួនដ៏ធំបន្ទាប់ពីការគោរពបូជានៅប្រាសាទភូថុន Pythons រីឯក្បួនដង្ហែនេះត្រូវធ្វើដំណើរតាមផ្លូវ ដែលគេជួញដូរទាសករ ពីបេនីនឆ្ពោះទៅទិសខាងលិច ហើយបញ្ចប់នៅឆ្នេរអូយូដា ដែលជាមហាសមុទ្រអាត្លង់ទិក។ បន្ទាប់មកគណៈប្រតិភូនៃពិធីវ៉ូឌូនឹងមកដល់ដើម្បីឧទ្ទិសកុសលជូនដល់បុព្វការីជន និងដូនតាទាំងឡាយរបស់ពួកគេ។


A3

A5

បុណ្យេវ៉ូឌូនេះក៏មានពិធីមួយចំនួនសម្រាប់អោយភ្ញៀងទេសចរណ៍ អាចទស្សនាបានដែរដូចជា៖ ពិធីវាយស្គរ, ពិធីរបាំងមុខប្រពៃណីដោយសម្លៀកបំពាក់ចម្រុះពណ៌ និងគ្រឿងអលង្ការដែលជាផ្នែកមួយនៃពិធីបុណ្យនេះ។ នៅទីនោះ វ៉ូដុនគឺជាសាសនាដែលត្រូវបានគេចាត់ទុកថាជាអ្នកបង្កើតអ្វីទាំងអស់, ជាទេវតាដែលពន្យល់ពីការប្រើប្រាស់ឱសថរុក្ខជាតិ និងជាអ្នកបង្កើតពិធីសាសនានេះ។

បើនិយាយអំពីជំនឿរបស់ជនជាតិនេះវិញគឺពួកគេជឿថាកូនក្រកអាចមានវិញ្ញាណ ហើយត្រូវបានគេដាក់លក់ជាច្រើននៅតាមទីផ្សារ ដោយកូនក្រកនោះអាចជារូបចម្លាក់ ឬបំណែកនៃសាកសពមនុស្ស/សត្វជាដើម ហើយវិញ្ញាណនៅក្នុងកូនក្រកនីមួយៗត្រូវបានគេជឿថាអាចបំពេញភារៈកិច្ចតាមសមត្ថភាពរបស់ពួកគេ៕

A6

 

ប្រភព ៖ បរទេស