ដឹងអត់ យប់គេងមិនលក់ ព្រឹកភ្ញាក់ឡើងអស់កម្លាំងល្ហិតល្ហៃ គឺជាជំងឺម្យ៉ាង!!!

តើអ្នកមានបញ្ហាគេងមិនលក់ ឬភ្ញាក់មកមានអារម្មណ៍ថានឿយហត់អស់កម្លាំង និងចេះតែងងុយគេងនៅពេលថ្ងៃមែនទេ?

ប្រសិនបើអ្នកកំពុងតែជួបបញ្ហានេះ​គឺមានន័យថាអ្នកប្រឈមនឹងបញ្ហាដំណេក ឬគេអាចហៅវាបានថាជាជំងឺដំណេក។​

Violent_sleep_disorder_1546253538_725x725

ជំងឺប្រភេទនេះជាទូទៅវាជះឥទ្ធិពលដល់សមត្ថភាពរបស់អ្នកក្នុងការគេងឱ្យបានគ្រប់គ្រាន់នាពេលយប់ និងពិបាកក្នុងការគេង ដែលជាហេតុធ្វើអោយអ្នកចេះតែងងុយគេងខុសធម្មតានៅពេលថ្ងៃ។

ជាពិសេសនោះ ជំងឺដំណេកវាជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់សុខភាពផ្លូវចិត្ត និងរាងកាយរបស់អ្នក រួមទាំងអារម្មណ៍ ថាមពល និងសមត្ថភាពក្នុងការដោះស្រាយបញ្ហា ឬភាពតានតឹង។ ដូច្នេះប្រសិនបើអ្នកព្រងើយកន្តើយនឹងបញ្ហាដំណេកនេះ វាអាចបណ្តាលឱ្យមានការរំខានដល់សកម្មភាពប្រចាំថ្ងៃ និងធ្វើអោយការចងចាំថយចុះទៀតផង។

Sleep Disorder

ទាំងនេះគឺជារោគសញ្ញានៃជំងឺគេងមិនលក់ ឬបញ្ហាដំណេក

១. មានអារម្មណ៍ឆាប់ខឹង ម៉ួម៉ៅ ឬងងុយគេងពេលថ្ងៃ

២. ចេះតែភ្លឹកនៅពេលអង្គុយស្ងៀម ពេលមើលទូរស័ព្ទ ឬនៅពេលអានសៀវភៅ

៣. ងងុយគេងមិនឈប់ ឬមានអារម្មណ៍អស់កម្លាំងល្ហិតល្ហៃខ្លាំងនៅពេលធ្វើដំណើរ

Sleep Disorder 2


៤. ពិបាកនៅក្នុងការផ្តោតអារម្មណ៍ ដើម្បីធ្វើការងារអ្វីមួយ

៥. អ្នកដទៃមើលមកអ្នកដូចជាមនុស្សគ្មានកម្លាំង ឬនឿយហត់

៦. មានប្រតិកម្មយឺត ឬហៅថាស្ពឹក

៧. ពិបាកក្នុងការគ្រប់គ្រងអារម្មណ៍

៨. មានអារម្មណ៍ថាចង់គេងគ្រប់ពេលវេលា

៩.ត្រូវការភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនដើម្បីឱ្យខ្លួនឯងស្វាង ឬអាចធ្វើការងារផ្សេងៗបាន

Sleep Deprived

Sleeping Disorders

ក្នុងករណីអ្នកមានបញ្ហាគេងមិនលក់ ឬគួរតែព្យាឈាមរកដំណោះស្រាយ ឬពិគ្រោះជាមួយគ្រូពេទ្យដើម្បីព្យាបាលអោយទាន់ពេលវេលា ជៀសវាងវាកើតមានបញ្ហាដល់សុខភាពនៅផ្នែកផ្សេងទៀត៕

ប្រភព៖បរទេស