ហាងកាហ្វេ និងភោជនីយដ្ឋាន ចម្លែកៗនៅទីក្រុងតូក្យូ ដែលមានការតុបតែងខុសស្រឡះពីប្រទេសដទៃ

នរណាៗក៏បានដឹងស្រាប់ហើយថាជប៉ុនគឺជាប្រទេសមួយដែលចូលចិត្តធ្វើអ្វីប្លែកៗនិងគួរឲ្យចាប់អារម្មណ៍ ក្នុងនោះការតុបតែងហាងកាហ្វេនិងភោជនីយដ្ធានឲ្យខុសស្រឡះដាច់ពីប្រទេសដ៏ទៃក៏ជប៉ុនអាចធ្វើបានដែរ។ ហើយបើអ្នកចង់ដឹងថាវាចម្លែកប៉ុណ្ណា សូមទស្សនាហាងកាហ្វេទាំង១០កន្លែងនៅក្នុងទីក្រុងតូក្យូទាំងអស់គ្នា!

១. ហាងកាហ្វេសត្វ (Animal Cafes)

មិនមែនជាហាងកាហ្វេសម្រាប់ឲ្យសត្វចូលញុំានោះទេ ប៉ុន្តែវាជាហាងកាហ្វេដែលគេធ្វើឡើងសម្រាប់ឲ្យមនុស្សចូលញុំាកាហ្វេបណ្តើរ និងលេងជាមួយសត្វបណ្តើរ។ ហើយប្រសិនជាអ្នកស្រឡាញ់សត្វឆ្មា អ្នកអាចអញ្ជើញទៅហាង Hapi Neko cat cafe តែប្រសិនជាអ្នកហ្វេនសត្វពពែ អ្នកអាចទៅ Sakuragaoka goat cafe ដែលមានពពែគួរឲ្យស្រឡាញ់ពីរក្បាល (Sakura និង Chocolat)ចាំស្វាគមន៍អ្នកដោយភាពកក់ក្តៅ។

លើសពីនេះទៅទៀត ប្រសិនជាសត្វជើងបួនមិនត្រូវចិត្តអ្នកទេ Yokohama Subtropical Teahouse នឹងរងចាំស្វាគមន៍អ្នកជានិច្ចជាមួយនឹងសត្វល្មូនដូចជា ពស់ បង្គួយ និងតុកកែជាដើម។ ម្យ៉ាងទៀតសម្រាប់អ្នកដែលជាហ្វេន Harry Potter អ្នកក៏អាចទៅលេងជាមួយសត្វទីទុយស្អាតៗនៅឯ Cafe HOOT HOOT- Owl Café បានផងដែរ។

A1

A2

២. ភោជនីយដ្ធានមនុស្សយន្ត (Robot Restaurant)

អ្នកនឹងអាចទទួលបានបទពិសោធន៍ដ៏ចម្លែកមួយ ដែលមិនធ្លាប់មានពីមុនមកនៅពេលដែលបានទៅភោជនីយដ្ធានមួយនេះ។ បរិយាកាសនៅក្នុងហាង គឺពោរពេញទៅដោយភ្លើងពណ៌ និងការច្រៀងរាំពីសំណាក់មនុស្សយន្ត ដែលនាំមកនូវភាពសប្បាយ អស់ទុក្ខកង្វល់ និងធានាថាអ្នកសើចបិទមាត់មិនជិតនោះទេ។

S2

S1

៣. កាហ្វេ “Forever Alone” (Soineya: Cuddle Cafés)

សម្រាប់អ្នក single គ្មានដៃគូហើយត្រូវការភាពកក់ក្តៅ នោះអ្នកអាចមកទទួលសេវាកម្មនៅហាងកាហ្វេមួយនេះបាន ដែលអ្នកអាចមកដើម្បីគេងលេង ឬគេងអោបនារីស្អាតៗដើម្បីកាត់បន្ថយអារម្មណ៍ឯកាផងដែរ។

Q1

Q2

៤. កាហ្វេគុកងងឹត (The Lockup: Dungeon Café)

ឮតែឈ្មោះក៏គួរឲ្យខ្លាចដែរ! ហាងកាហ្វេមួយនេះគឺយកត្រាប់តាមគុកដូចពិតៗ ព្រោះនៅពេលដែលអ្នកដើរចូលទៅក្នុងគឺត្រូវឆ្លងកាត់ផ្លូវដែលងងឹត ហើយអ្នកនឹងតម្រូវឲ្យអង្គុយញុំានៅក្នុងបន្ទប់គុកបិទជិតដូចជាអ្នកទោសអញ្ចឹង។ អ្វីដែលគួរអោយភ្ញាក់ផ្អើលនោះប្រសិនបើអ្នកទៅចំថ្ងៃល្អ នោះនឹងមានបិសាចលិចក្បាលមកបន្លាចអ្នក ឬលេងដេញចាប់ជាមួយអ្នកទៀតផង។

Z1

Z2

៥. ហាងកាហ្វេអ្នកបម្រើស្រី (Maid Café)

Maid Café មានបុគ្គលិក cosplay ជាអ្នកបម្រើស្រី ដែលគួរឲ្យស្រឡាញ់ និងចាំបម្រើអ្នកគ្រប់ជំហានមិនឲ្យទាស់ចិត្តឡើយ។

Z4

Z3


៦. ភោជនីយដ្ធាននេសាទ (Zauo Shinjuku: Fishing Restaurant)

ហាងនេះតម្រូវឲ្យអ្នកអាចស្ទូចត្រីដោយខ្លួនឯងផ្ទាល់ រួចឲ្យចុងភៅចម្អិនភ្លាមៗតែម្តង ម្យ៉ាងទៀតអ្នកមានសិទ្ធិអាចស្ទូចត្រីតូច ត្រីធំតាមចំណូលចិត្តដោយគ្មានលក្ខខណ្ឌឡើយ។

Z5

Z6

៧. ហាងកាហ្វេនីនចា (Ninja Akasaka: Ninja Café)

ប្រសិនបើអ្នកជាហ្វេនរឿង Naruto អ្នកអាចទៅទទួលយកបទពិសោធន៍ថ្មីនៅហាងកាហ្វេ Ninja Akasaka បាន ដោយគ្រាន់តែទៅដល់ភ្លាម នីនចានឹងបង្ហាញខ្លួនចាំស្វាគមន៍ និងនាំអ្នកទៅកន្លែងអង្គុយដើម្បីទទួលទានអាហារឆ្ងាញ់ៗ។

Z8

Z7

៨. ហាងកាហ្វេ Alice in Wonderland

ហាងកាហ្វេមួយនេះវិញ គឺតុបតែងជាមួយនឹងគ្រឿងសង្ហារឹមយ៉ាងប្រណិត រួមជាមួយនឹងបុគ្គលិកស្លៀកពាក់ដូចកូនតុក្កតា បានញុំាងឲ្យបរិយាកាសហាងមួយនេះកាន់តែដូចរឿងព្រេងនិទានពិតៗអញ្ចឹង។

Z9

៩. ភោជនីយដ្ធានមន្ទីរពេទ្យ (Alcatraz E.R. Prison Café)

កាន់តែព្រឺព្រួចជាងហាងកាហ្វេគុកទៅទៀតនោះ គឺ Alcatraz E.R. Prison Cafe នេះហើយ។ ហាងមួយនេះគឺរៀបចំដូចជាមន្ទីរពេទ្យ ដែលឃុំឃាំងអ្នកជម្ងឺទុកដូចនៅក្នុងគុកអញ្ចឹងដែរ ហើយនៅលើជញ្ជាំងគឺលម្អដោយស្នាមឈាម និងសំណង់បាក់បែកដែលធ្វើអោយមានភាពរន្ធត់ខ្លាំងណាស់ ។

Z12

Z11

១០. ហាងកាហ្វេផ្ទះខ្មោច (Yurei Izakaya)

ត្រៀមខ្លួនស្រែកឲ្យហើយទៅព្រោះអ្នកនឹងត្រូវបានពញ្ញាក់ និងបំភ័យឥតឈប់ឈរពេលទៅហាង Yurei Izakaya។ ប្រសិនជាអ្នកចូលចិត្តមើលរឿងខ្មោច ឬអ្វីៗបែបព្រឺព្រួច ហាងកាហ្វេមួយនេះនឹងសាកសមបំផុតសម្រាប់អ្នក៕

Z14

Z13

 

 

ប្រភព ៖ បរទេស