ដួលរលំអគារដោយសារព្យុះ! បុរសម្នាក់ប្រថុយជីវិតដើម្បីសត្វមួយក្បាល

បុរសម្នាក់ដែលត្រូវបានគេស្គាល់ឈ្មោះថា Michael Degado បានប្រថុយជីវិតរបស់គាត់ នៅពេលដែលគាត់បានចូលទៅក្នុងអគារបាក់បែក ដើម្បីស្វែងរកកូនឆ្កែរបស់គាត់។ នៅពេលដែលគាត់កំពុងព្យាឈាមស្វែងរកកូនឆ្កែមួយក្បាលនោះ គាត់គ្មានក្តីសង្ឈឹមថានឹងអាចរកវាឃើញនោះទេ ប៉ុន្តែស្រាប់តែមួយរំពេចក្រោយមកគាត់ក៏បានលឺសំលេងយំតិចៗចេញមក។

នៅពេលដែលផ្ទះរបស់ Michael Degado បានដួលរលំក្នុងអំឡុងពេលព្យុះកំបុតត្បូង ដែលបានឆ្លងកាត់ Rowlett រដ្ឋ Texas គាត់ និងក្រុមគ្រួសាររបស់គាត់ត្រូវបានគេជួយសង្គ្រោះ។

AM_363_27Jun20 23

បងប្រុស និងជីដូនរបស់Michael ត្រូវបានក្រុមជួយសង្គ្រោះអូសចេញពីគំនរបាក់បែក ហើយក្រុមគ្រួសារត្រូវបានផ្លាស់ប្តូរទៅកន្លែងដែលមានសុវត្ថិភាពជាបន្ទាន់។

ចំណែកឯ Michael វិញមានការព្រួយបារម្ភអំពីសុវត្ថិភាពសត្វចិញ្ចឹមរបស់គាត់ខ្លាំងណាស់។ បន្ទាប់ពីព្យុះកំបុតត្បូងបានកន្លងផុតទៅ២ថ្ងៃ Michael ក៏អាចចេញទៅរកកូនឆ្កែឈ្មោះលូស៊ី របស់គាត់បាន។ នៅអំឡុងពេលនោះដែរក៏មានអ្នកជួយសង្គ្រោះចូលរួមជួយគាត់នៅក្នុងការស្វែងរកលូស៊ី ប៉ុន្តែនៅតែរកមិនឃើញ។

ក្រុមអ្នកជួយសង្គ្រោះមានការព្រួយបារម្ភថាកូនឆ្កែតូចមួយនេះនឹងត្រូវស្លាប់ដោយសារតែបំណែកបាល់បែក ប៉ុន្តែ Michael មិនព្រមចុះចាញ់ឡើយ។


Lucy Michael Degado Tornado

គ្រប់គ្នាមានការភ័យខ្លាចនៅពេលពួកគេបានឃើញ Michael ប្រថុយជីវិតរបស់គាត់ ដោយជ្រមុជចូលតាមកំទេចកំទីអគាដ៏គ្រោះថ្នាក់ក្នុងការស្វែងរកកូនឆ្កែលូស៊ី។ បន្ទាប់មកគាត់បានលឺសំលេងតិចៗរសាត់ចេញពីគំនរបាក់បែក។

ទីបំផុត Michael បានឃើញលូស៊ីហើយជួយសង្គ្រោះវាចេញពីគំនរបាក់បែក។ Michael ក៏ស្រក់ទឹកភ្នែកហើយក៏បានឱបលូស៊ី ដែលពេលនោះ Michael មិនមែនត្រឹមតែជាម្ចាស់ដល់ល្អនោះទេ គាត់នឹងក្លាយជាវីរបុរសពិតប្រាកដរបស់លូស៊ីផងដែរ៕

ប្រភព៖ បរទេស