តោះងាយៗ នេះគឺជាវិធីធម្មជាតិជួយឱ្យអ្នកបន្ទោរបង់បានទៀងទាត់ ដោយមិនបាច់ប្រើថ្នាំពេទ្យ!

ការបន្ទោរបង់ គឺជារឿងដ៏សំខាន់ដែលអ្នកមិនអាចមើលរំលងបាននោះទេ បញ្ហាមិនបន្ទោរបង់ អាចបណ្តាលមកពីចលនារបស់ពោះវៀន។ ថ្ងៃនេះយើងខ្ញុំសូមណែនាំពីឱសថធម្មជាតិមួយចំនួន ដែលអាចជួយឱ្យលោកអ្នកផ្លាស់ប្តូរទំលាប់នៃការបន្ទោរបង់មិនទៀងទាត់មកទៀងទាត់វិញ ដើម្បីជួយឱ្យពោះវៀនរបស់អ្នកមានសុខភាពល្អ។

Unhealthy Young Woman With Stomachache Leaning On The Bed At Home.

មនុស្សម្នាក់ៗតែងតែមានចលនាពោះវៀនខុសៗគ្នា ហើយមនុស្សដែលមានសុខភាពពោះវៀនល្អជាធម្មតាត្រូវបានគេចាត់ទុកថាមានការបន្ទោរបង់ចាប់ពីបីដងក្នុងមួយសប្តាហ៍ រហូតដល់បីដងក្នុងមួយថ្ងៃជាដើម។ ប៉ុន្តែមានរឿងជាច្រើនដែលអាចប៉ះពាល់ដល់ការបន្ទោរបង់អោយចុះខ្សោយដូចជា ការតមរបបអាហារ ឬអ្នកមានជំងឺផ្សេងៗ។

1

ថ្នាំបញ្ចុះលាមក គឺជាថ្នាំដែលជួយជំរុញចលនាពោះវៀនអោយបន្ទោរបង់បានស្រួល ប៉ុន្តែក៏មានឱសថធម្មជាតិមួយចំនួនដែលអាចប្រើជំនួសវាបានផងដែរ។

ខាងក្រោមនេះគឺជាវិធីទាំងប្រាំពីរយ៉ាងដែលអ្នកអាចជ្រើសរើសក្នុងការព្យាបាលជម្ងឺទល់លាមកតាមបែបធម្មជាតិ!

១.ការហាត់ប្រាណ

ការធ្វើលំហាត់ប្រាណដូចជាការដើរលឿន ការរត់ហាត់ប្រាណ ឬជ្រើសរើសលំហាត់ប្រាណផ្សេងទៀត អាចជួយជំរុញសាច់ដុំនៅផ្នែកខាងក្រោមនៃប្រព័ន្ធរំលាយអាហារ អោយមានដំណើរការបានល្អ ដែលជាហេតុអាចកម្ចាត់កាកសំណល់ចេញពីរាងកាយតាមការបន្ទោរបង់ដោយមានលក្ខណៈទៀតទាត់ និងរលូន។

A2

២.ការសំរាកលំហែកាយ ឬយូហ្គា

ជំងឺស្ត្រេស ក៏អាចជាកត្តាបណ្តាលអោយអ្នកបន្ទោរបង់មិនទៀងទាត់បានដែរ ហេតុនេះអ្នកគួរតែព្យាយាមសម្រាក និងចំណាយពេលគ្រប់គ្រាន់ជាមួយបរិយាកាសថ្មីៗ ដែលអាចជួយអោយអ្នកបាត់ភាពតានតឹង ក៏ដូចជាបន្ទូរអារម្មណ៏ និងធ្វើអោយមានចលនាពោះវៀនល្អ។ ម្យ៉ាងទៀតការលើកជង្គង់ឡើងលើត្រគាកក៏អាចធ្វើឱ្យវាពោះវៀនមានចលនាងាយស្រួលក្នុងបន្ទោលបង់ផងដែរ។

A3

៣.ផ្លែព្រូន

ដំណាប់ផ្លែឈើព្រូនស្ងួតនេះ គឺជាប្រភពដ៏អស្ចារ្យនៃជាតិសរសៃ ដែលវាអាចជួយធ្វើអោយចលនាអាហារតាមរយៈប្រព័ន្ធរំលាយអាហារមានភាពប្រក្រតី និងល្អប្រសើរឡើងវិញ។

A4


៤.សណ្តែកព្រៃ (Senna)

សណ្តែកព្រៃ គឺជារុក្ខជាតិមួយប្រភេទ ដែលគេអាចយកផ្លែរបស់វាមកប្រើជាថ្នាំបញ្ចុះលាមកតាមបែបធម្មជាតិ ហើយឱសថនេះ គឺត្រូវការចំណាយពេលប្រហែល ៨ ម៉ោង ដើម្បីបញ្ចេញប្រសិទ្ធភាពរបស់វា។ ដូចនេះយើងអាចផឹកទឹកសណ្តែកព្រៃ នៅពេលយប់មុនពេលចូលគេង ដើម្បីឱ្យមានការបន្ទោរបង់ស្រួលនៅពេលព្រឹក។

A5

៥.ផ្លែគីវី

ផ្លែគីវីគឺជាផ្លែឈើមួយប្រភេទដែលសម្បូរទៅដោយជាតិសរសៃខ្ពស់ ហើយបើយោងតាមការស្រាវជ្រាវក្នុងឆ្នាំ ២០១៣ បានបង្ហាញថា វាអាចជួយដល់ការរំលាយអាហារបានយ៉ាងល្អបំផុត។

A6

៦. កាហ្វេ

តាមការសិក្សាមួយ ដែលចុះផ្សាយក្នុងឆ្នាំ ២០០៦ បានបង្ហាញថា ស្ត្រីដែលផឹកកាហ្វេហាក់ដូចជាមិនសូវប្រឈមចំពោះកាទល់លាមកនោះទេ ប៉ុន្តែការស្រាវជ្រាវឆ្នាំ ២០១៥ បានលើកឡើងថាបន្ទាប់ពីការវះកាត់ពោះវៀន អ្នកជម្ងឺត្រូវហាមមិនអោយផឹកកាហ្វេជាដាច់ខាតព្រោះវាអាចធ្វើអោយកាត់បន្ថយចលនាពោះវៀនទៅវិញ។

យ៉ាងណាមិញទោះជាមានហេតុផលបែបនេះក៏ដោយ ក៏នៅតែមានការស្រាវជ្រាវផ្សេងៗនៅតែជឿជាក់ថាការផឹកកាហ្វេអាចជួយអោយការបន្ទោរបង់បានស្រួល និងមានប្រសិទ្ធភាពបំផុត។

Young Smiling Woman Holding Cup Of Latte Coffee.

៧.ប្រេងគ្រាប់រុក្ខជាតិ flaxseed

តាមការសិក្សាមួយបានរកឃើញថា ប្រេងនេះមានប្រសិទ្ធភាពល្អក្នុងការព្យាបាលជម្ងឺទល់លាមក និងអាចត្រូវបានគេយកមកធ្វើជាអាហារបំប៉នផងដែរ ព្រោះវាក៏សម្បូរទៅដោយជាតិវីតាមីនយ៉ាងច្រើន ដែលអាចជួយដល់បញ្ហាសុខភាពផ្សេងៗជាដើម៕

A8

A9

 

ប្រភព ៖ បរទេស