មិននឹកស្មានសោះថា “ស្រាក្រហម” មានអត្ថប្រយោជន៍ចំពោះសុខភាពដល់ម្លឹង!

មានភ័ស្តុតាងមួយចំនួន ដែលបង្ហាញថាការផឹកស្រាក្រហម អាចផ្តល់អត្ថប្រយោជន៍ជាច្រើនទៅដល់សុខភាពរបស់អ្នក។ ប្រសិនបើអ្នកមិនចេះផឹកស្រា គឺមិនអីនោះទេ ប៉ុន្តែប្រសិនបើអ្នកចេះផឹកស្រាដែលមានកម្រិតមធ្យមវិញ នោះស្រាក្រហម គឺជាជម្រើសដល់ល្អដែលអ្នកគួរតែពិចារណាក្នុងការផឹកវា។

តើអ្នកធ្លាប់ឆ្ងល់រឺទេថា ហេតុអ្វីបានជាស្រាក្រហមអាចផ្តល់អោយអ្នកសុខភាពល្អជាងប្រភេទស្រាផ្សេងៗ? ចម្លើយគឺងាយស្រួលនោះទេ ពោលគឺដោយសារតែសារធាតុរបស់ផ្លែទំពាំងបាយជូរ ដែលមាននៅក្នុងស្រាក្រហម។

A1

សារធាតុប្រឆាំងអុកស៊ីតកម្ម មានសារៈសំខាន់ណាស់សម្រាប់ថែរក្សាសុខភាពរបស់អ្នកឱ្យបានល្អ ព្រោះវាអាចការពារកោសិការបស់អ្នកពីការបំផ្លាញនានា។ ហើយស្រាក្រហមត្រូវបានគេរកឃើញថាមានសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើន ដែលបានមកពីទំពាំងបាយជូរដែលគេយកមកផលិតនៅក្នុងស្រាក្រហម។

តម្លៃអាហារូបត្ថម្ភអាចខុសគ្នាបន្តិចបន្តួចយោងទៅតាមភាពខុសគ្នារបស់ទំពាំងបាយជូរ ដោយជាមធ្យមក្នុងស្រាក្រហមមួយកែវមានដូចជា៖ ១២៥កាឡូរី, ប្រូតេអ៊ីន៖ ០ ក្រាម, ខ្លាញ់: ០ ក្រាម, កាបូអ៊ីដ្រាត៖ ៤ ក្រាម, ជាតិសរសៃ៖ ០ ក្រាម ស្ករ៖ ១ ក្រាម។ ស្រាក្រហមក៏មានផ្ទុកនូវបរិមាណវីតាមីន និងសារធាតុរ៉ែតិចតួចផងដែររួមមានដូចជា ដែក និង កាល់ស្យូមជាដើម។

A2

ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ចំពោះសុខភាពដែលអ្នកវិទ្យាសាស្ត្របានរកឃើញនៅក្នុងស្រាក្រហម៖

ទី១: សារធាតុប៉ូលីហ្វេណូម (Polyphenols) នៅក្នុងស្រាក្រហមអាចកាត់បន្ថយសម្ពាធឈាម។

A4

ទី២: មួយវិញទៀតទោះបីជាអ្នកស្រាវជ្រាវខ្លះមិនយល់ស្របក៏ដោយ ក៏ភស្តុតាងមួយចំនួនបានបង្ហាញថាស្រាក្រហមគឺល្អសម្រាប់សុខភាពបេះដូង។ អត្ថប្រយោជន៍មួយចំនួនបានមកពីអេតាណុល (ethanol) ដែលមាននៅក្នុងស្រាទាំងអស់។ អេតាណុល(ethanol) អាចផ្សំជាមួយប៉ូលីហ្វេណុល (polyphenols) ក្នុងស្រាក្រហមបានបង្កើតជាផលវិជ្ជមានជាច្រើនសម្រាប់ប្រព័ន្ធបេះដូងនិងប្រព័ន្ធឈាមរត់។ អ្នកដែលមានជំងឺបេះដូងដែលបណ្តាលមកពីសរសៃឈាមតូចចង្អៀតអាចទទួលបានអត្ថប្រយោជន៍នេះបានច្រើនបំផុត។


ទី៣: មិនត្រឹមតែប៉ុណ្ណោះទេស្រាក្រហមក៏មានសារធាតុ Resveratrol ដែលជាសារធាតុមួយអាចកាត់បន្ថយហានិភ័យនៃជំងឺមហារីក ប៉ុន្តែឥទ្ធិពលនេះបានលេចឡើងភាគច្រើននៅក្នុងមន្ទីរពិសោធន៍ មិនមែននៅក្នុងការសិក្សាដែលរកឃើញនោះទេ។

A5

ទី៤: ស្រាក្រហមអាចកាត់បន្ថយហានិភ័យនៃជំងឺវង្វេងវង្វាន់បាន ប៉ុន្តែការសិក្សាមួយបានបង្ហាញថាវាសម្រាប់តែការផឹកពីកំរិតស្រាលដល់កំរិតមធ្យមប៉ុណ្ណោះ។

ទី៥: ការទទួលទានស្រាក្នុងកម្រិតមធ្យមអាចកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី ២ ចំពោះស្ត្រី។ ខណៈពេលដែលការសិក្សាបានបង្ហាញពីអត្ថប្រយោជន៍សុខភាពមួយចំនួននៃការផឹកស្រាក្រហម បុគ្គលម្នាក់ៗក៏គួរតែតែថ្លឹងថ្លែងពីគ្រោះថ្នាក់នានា ដែលបណ្តាលមកពីការស្រវឹងផង។

ការផឹកស្រាក្នុងកម្រិតច្រើនពេក ក៏អាចនឹងប៉ះពាល់ដល់សុខភាពបានផងដែរ ដូចជាធ្វើឱ្យខូចថ្លើម និងស្ថានភាពធ្ងន់ធ្ងរដែលបណ្តាលមកពីវីរុសជាដើម។ ម្យ៉ាងទៀតសម្រាប់ស្រ្តីមានផ្ទៃពោះនោះ គឺមិនអាចទទួលទានស្រាក្រហមនេះបានទេ។ ដូច្នេះហើយសូមទទួលទានស្រាក្រហមអោយត្រឹមកំរិតមធ្យម ដើម្បីទទួលបានសុខភាពល្អ ជៀសវាងការទទួលទានច្រើនរហូតដល់បំផ្លាញសុខភាពរបស់ខ្លួន៕

A6

 

 

ប្រភព ៖ បរទេស