មិនគួរឱ្យជឿ ! មេធាវីម្នាក់នេះសុខចិត្តលាលែងពីការងារ ដើម្បីមករស់នៅក្នុងរណ្តៅជាមួយសត្វទន្សាយ

មេធាវីជនជាតិរុស្សីម្នាក់នេះមានឈ្មោះថា Yuri (យូរី) ហើយពីមុនគាត់ដូចជាមនុស្សទូទៅធម្មតាម្នាក់អញ្ចឹង ប៉ុន្តែដោយសារតែយូរីគិតថាជីវិតរបស់គាត់មានការធុញទ្រាន់ខ្លាំងពេក ទើបគាត់សម្រេចចិត្តថាឈប់ធ្វើការ និងរើចេញពី Apartment របស់គាត់ ដើម្បីទៅរស់នៅក្នុងរណ្តៅមួយ ដែលធ្វើអោយមនុស្សទូទៅមានចម្ងល់ជាខ្លាំង។

1

តាមពិតទៅយូរីមិនមែនជាមនុស្សចម្លែកអ្វីនោះទេ ពោលគឺគាត់គ្រាន់តែចង់រស់នៅជាមួយជីវិតបែបសាមញ្ញ និងទទួលបានបទពិសោធន៍ថ្មីមួយប៉ុណ្ណោះ។ បន្ទាប់ពីសម្រេចចិត្តបែបនេះរួច គាត់ក៏បានលាឈប់ពិការងារជាមេធាវីភ្លាមៗ និងបានធ្វើដំណើរចម្ងាយ ១០០គីឡូម៉ែត្រពីទីក្រុង Moscow ដើម្បីកសាងជីវិតថ្មីមួយទៀត។

A4

គាត់បានរស់នៅក្នុងតង់ជាមួយសត្វទន្សាយមួយក្បាល ដែលគាត់ចាត់ទុកជាមិត្តយ៉ាងសប្បាយរីករាយ ប៉ុន្តែក្រោយមកទៀតដោយសារតែនៅក្នុងរដូវរងារតង់របស់គាត់ត្រូវបានខ្យល់បក់អោយបើុងជាញឹកញាប់ និងថែមទាំងរងាខ្លាំងពេក ហេតុនេះហើយគាត់ក៏បានសម្រេចចិត្តជីករូងក្នុងដីមួយ ដើម្បីធ្វើជាផ្ទះតែម្តង។

A8

ទោះបីជាផ្ទះក្នុងដី ដែលមានរូបរាងដូចរណ្តៅរបស់យូរីមានសភាពតូចក៏ពិតមែន ប៉ុន្តែនៅក្នុងនោះគឺមានសម្ភារៈគ្រប់យ៉ាងដូចជា៖ ចង្រ្គានបាយ, កន្លែងធ្វើការ , គ្រែគេង ហើយថែមទាំងមានឡកម្តៅទៀតផង ហេតុនេះហើយគាត់នឹងមិនបាច់ពិបាកនៅក្នុងខែរងារដូចមុនទៀតឡើយ។

3


មិនត្រឹមតែប៉ុណ្ណោះ ដោយសារតែគាត់ធ្លាប់ជាមេធាវី និងមានសៀវភៅច្រើន ដូចនេះក្រោយមកទៀត យូរីក៏បានបើកជាបណ្ណាល័យតូចមួយសម្រាប់អោយមនុស្សគ្រប់គ្នាយកសៀវភៅពួកគេមកប្តូរយកសៀវភៅរបស់គាត់។ ម្យ៉ាងទៀតគាត់ធ្វើបែបនេះដោយមិនយកប្រាក់នោះឡើយ ព្រោះតែគាត់គិតថាវាគឺអាចចែករំលែកចំណេះដឹង ដែលមាននៅក្នុងសៀវភៅទៅអោយមនុស្សគ្រប់គ្នាតាមរយៈការអាន។

ហើយមកដល់សព្វថ្ងៃនេះ យូរីពិតជាសប្បាយចិត្តនឹងអ្វីដែលគាត់បានជ្រើសរើសណាស់ ដោយសារតែគាត់អាចរស់នៅក្នុងជីវិតមួយដែលឯករាជ្យ និងមានសេចក្តីសុខបំផុត៕

A9

4

 

 

ប្រភព ៖ បរទេស