អត្ថប្រយោជន៍ជាច្រើនរបស់ផ្លែល្ពៅ ចំពោះសុខភាព និងសម្រស់របស់អ្នក!

ល្ពៅ គឺជាបន្លែមួយប្រភេទដែលសម្បូរទៅដោយវីតាមីន, ជាតិរ៉ែ និងសារធាតុប្រឆាំងអុកស៊ីតកម្មល្អបំផុត ដែលមិនគួរឱ្យជឿ។ លើសពីនេះទៅទៀត ជាតិកាកាឡូរីទាបរបស់ល្ពៅ ក៏អាចអោយអ្នកយកវាមកធ្វើអាហារសម្រកទម្ងន់បានដែរ ព្រោះវាធ្វើអោយអ្នកឆាប់ឆ្អែត និងមិនឡើងគីឡូ។

សារធាតុចិញ្ចឹម និងសារធាតុប្រឆាំងអុកស៊ីតកម្មរបស់ល្ពៅ ថែមទាំងអាចជួយបង្កើនប្រព័ន្ធភាពស៊ាំ, ការពារភ្នែករបស់អ្នក, បន្ថយហានិភ័យ នៃជំងឺមហារីកមួយចំនួន និងលើកកម្ពស់សុខភាពបេះដូង និងស្បែកបានយ៉ាងល្អប្រសើរថែមទៀតផង។

ខាងក្រោមនេះគឺជាអត្ថប្រយោជន៍របស់ផ្លែល្ពៅដែលអ្នកមិនគួរមើលរំលង!

1

១. បញ្ចុះសម្ពាធឈាម

ពណ៌ទឹកក្រូចដ៏សម្បូរបែបរបស់ផ្លែល្ពៅ ក៏ជាសញ្ញាមួយនៃការផ្ទុកទៅដោយជាតិប៉ូតាស្យូមផងដែរ ដោយវាមានសារៈសំខាន់ខ្លាំងណាស់នៅក្នុងការបញ្ចុះសម្ពាធឈាម។ គ្រាប់ល្ពៅទៀតសោ តក៏ត្រូវបានគេរកឃើញថាមានផ្ទុកនូវសារធាតុរ៉ែ និងអាចជួយរក្សាកម្រិតសម្ពាធឈាមបានយ៉ាងល្អផងដែរ។

A3

២.ទប់ស្កាត់ហានិភ័យជម្ងឺមហារីក

អត្ថប្រយោជន៍ដ៏ធំមួយនៃផ្លែល្ពៅនោះ គឺអាចធ្វើអោយមានការថយចុះហានិភ័យនៃជំងឺមហារីកមួយចំនួន ដូចជាមហារីកសួត និងមហារីកក្រពេញប្រូស្តាតជាដើម។ ការសិក្សាបានបង្ហាញថាអត្ថប្រយោជន៍បែបនេះគឺកើតមានឡើងនៅពេលដែលអ្នកញ៉ាំអាហារមានវីតាមីន A ខ្ពស់ដូចជាល្ពៅ នោះមានន័យថាបើទោះបីជាអ្នកញ៉ាំថ្នាំគ្រាប់ក៏មិនមានប្រសិទ្ធភាពខ្លាំងបែបនេះដែរ។

A2

៣.ធ្វើឱ្យស្បែករលោង

ថាមពលប្រឆាំងអុកស៊ីតកម្មនៃបេតាការ៉ូទីន ដែលមាននៅក្នុងល្ពៅពិតជាមានប្រសិទ្ធភាពខ្លាំងណាស់ ក្នុងការប្រយុទ្ធប្រឆាំងនឹងផលប៉ះពាល់នៃភាពចាស់នៅលើស្បែករបស់អ្នក។ ម្យ៉ាងទៀតវាក៏អាចជួយសម្រួលដល់ការរលាក ដែលធ្វើឱ្យស្បែក និងរាងកាយរបស់អ្នកមានសភាពរលោង និងតឹងជាងមុន។


A5

៤. សម្បូរទៅដោយប៉ូតាស្យូម O'Plenty

តាមការសិក្សាបានបង្ហាញថាល្ពៅ មានកម្រិតប៉ូតាស្យូមខ្ពស់ ដែលអាចបន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល, គ្រួសក្នុងតំរងនោម និងជម្ងឺទឹកនោមផ្អែមប្រភេទ២បានទៀតផង។ ជាពិសេសប៉ូតាស្យូមក៏អាចបង្កើននូវដង់ស៊ីតេរ៉ែរបស់ឆ្អឹងផងដែរ ដោយវាអាចជួយបង្កើនសុខភាពឆ្អឹងរបស់អ្នកអោយរឹងមាំ និងមិនងាយពុកផុយឡើយ។

A4

៥. សម្រកទំងន់

ល្ពៅមានជាតិសរសៃខ្ពស់ និងមានកាឡូរីទាប ដែលអាចធ្វើឱ្យអ្នកមានអារម្មណ៍ថាឆ្អែតដោយមិនចាំបាច់បន្ថែមការទទួលទានអាហារទូទៅផ្សេងទៀត។ ហើយប្រសិនបើអ្នកកំពុងតែស្វែងរកវិធីដែលមានសុខភាពល្អក្នុងការសម្រកទំងន់នោះ ល្ពៅដែលសំបូរទៅដោយសារធាតុចិញ្ចឹម គឺជាជំរើសដ៏ល្អមួយសម្រាប់អ្នក។ យ៉ាងណាមិញការបន្ថែមជាតិសរសៃទៅក្នុងរបបអាហាររបស់អ្នក ក៏អាចជួយលើកកម្ពស់សុខភាពរំលាយអាហារផងដែរ ដូច្នេះវានឹងធ្វើអោយអ្នកបត់ជើងទៀងទាត់ និងរលូន។

A6

៦.ជំនួយភ្នែក

ល្ពៅ (128g) អាចផ្តល់ឱ្យអ្នកនូវការទទួលទានវីតាមីន A ចំនួន ២០០% ដែលអ្នកត្រូវការជាប្រចាំ។ ហើយវីតាមីន A ទាំងនោះនឹងជួយឱ្យអ្នកមានភ្នែករបស់អ្នកមានសុខភាពល្អ , មិនស្រវាំង និងមើលឃើញកាន់តែច្បាស់ទៀតផង ជាពិសេសទោះបីជានៅក្នុងស្ថានភាពដែលមានពន្លឺតិចៗក៏ដោយ៕

A1

 

ប្រភព​ ៖ បរទេស