អត្ថប្រយោជន៍ជាច្រើន ដែលបានមកពីការញុំាសណ្តែកសៀង ចំពោះសុខភាពរបស់អ្នក!

សណ្តែកសៀង គឺជាគ្រាប់ធញ្ញជាតិមួយប្រភេទ ដែលសម្បូរទៅដោយជាតិប្រូតេអ៊ីនខ្ពស់ និងជាប្រភពរបស់ជាតិបំប៉នផងដែរ ដោយនៅក្នុងនោះមានផ្ទុកនូវវីតាមីនជាច្រើនប្រភេទដូចជា ជាតិរ៉ែ និងសមាសធាតុរុក្ខជាតិ ដែលមានប្រយោជន៍ដូចជាសារជាតិអ៊ីសូស្លាវីជាដើម។

ហើយសម្រាប់ហេតុផលនេះការទទួលទានសណ្តែកជាប្រចាំគឺអាចជួយកាត់បន្ថយរោគសញ្ញាអស់រដូវ, កាត់បន្ថយហានិភ័យនៃជំងឺមហារីកក្រពេញប្រូស្តាត និងមហារីកសុដន់។

ខាងក្រោមនេះគឺជាឥទ្ធិពលរបស់សណ្តែកសៀងទៅលើសុខភាពរបស់អ្នក!

B1

១.ព្យាបាលជម្ងឺមហារីកសុដន់

សណ្តែកសៀង អាចជួយការពារប្រឆាំងនឹងជំងឺមហារីកសុដន់ចំពោះស្ត្រី ជាពិសេសប្រសិនបើអ្នកញ៉ាំវាច្រើននៅពេលកុមារ និងវ័យជំទង់។ នោះវានឹងអាចកាត់បន្ថយឱកាសរបស់អ្នកក្នុងការកើតជំងឺមហារីកសុដន់បានរហូតដល់ទៅ ៥០% ឯណោះ។ ម្យ៉ាងទៀតអ្នកវិទ្យាសាស្ត្រគិតថា អ៊ីសូឡូស្លាវីដែលជាសារជាតិបំប៉ននៅក្នុងសណ្តែកសៀងពិតជាអាចជួយកាត់បន្ថយដុំសាច់មហារីកបានថែមទៀតផង។

B2

២.ព្យាបាលជំងឺមហារីកក្រពេញប្រូស្តាត

មហារីកក្រពេញប្រូស្តាត ត្រូវបានគេដឹងថាគឺជាជំងឺមហារីកទូទៅទី ២ ចំពោះបុរសទូទាំងពិភពលោក។ ហើយប្រសិនបើអ្នកញុំាសណ្តែកសៀងអោយបានច្រើន នោះអ្នកនឹងមិនងាយកើតជងឺដ៏កាចសាហាវមួយនេះឡើយ មួយវិញទៀតវាថែមទាំងអាចកាត់បន្ថយនូវឱកាសដែលជំងឺនេះកើតឡើងថែមទៀតផង។

យោងតាមការស្រាវជ្រាវ អ្នកវិទ្យាសាស្ត្របានគិតថាសណ្តែកសៀងមានសារធាតុ isoflavones ចម្បងពីរ ដែលមានឈ្មោះថា genistein និង daidzein ដែលមានអំណាចក្នុងការបន្ថយ ឬបញ្ឈប់ការលូតលាស់ដុំសាច់ក្នុងក្រពេញប្រូស្តាត។

B3

៣.ខ្លាញ់ល្អ

ខ្លាញ់ភាគច្រើន ដែលមាននៅក្នុងសណ្តែកសៀងគឺមានជាតិ polyunsaturated រួមទាំងខ្លាញ់អូមេហ្គា ៦ និងអូមេហ្គា ៣ ដែលជាខ្លាញ់ល្អ និងសំខាន់បំផុតសម្រាប់រាងកាយរបស់អ្នក។ មិនត្រឹមតែប៉ុណ្ណោះ វាគឺជារបបអាហារដ៏ល្អសម្រាប់បេះដូងរបស់អ្នក និងជួយកាត់បន្ថយឱកាសនៃជំងឺមួយចំនួនបានយ៉ាងប្រសើរទៀតផង ហើយប្រភពផ្សេងទៀតនៃខ្លាញ់ល្អរួមមាន៖ គ្រាប់ធញ្ញជាតិ, ត្រី និងប្រេងបន្លែ។


B4

៤.គ្មានកូលេស្តេរ៉ុល

ដូចបន្លែ និងធញ្ញជាតិដទៃទៀតដែរ សណ្តែកសៀងគឺមិនមានកូលេស្តេរ៉ុលទេ ហើយការសិក្សាមួយចំនួនបានបង្ហាញថា ការបន្ថែមប្រូតេអ៊ីនសណ្តែកសៀងទៅក្នុងរបបអាហារនឹងអាចជួយបន្ថយកូឡេស្តេរ៉ុលអាក្រក់អោយថយចុះរហូតទៅដល់ ៤% -៦% នៅក្នុងរាងកាយរបស់អ្នក។ ដូច្នេះអ្នកគួរតែសាកល្បងញុំាវាវាជំនួសឱ្យអាហារផ្សេងទៀត ដែលមិនសូវមានសុខភាពល្អ។

B5

៥.ជាតិសរសៃខ្ពស់

សណ្តែកសៀងមានជាតិសរសៃខ្ពស់ ដែលល្អចំពោះរាងកាយ ហើយលើសពីនេះទៅទៀតជាតិសសៃទាំងអស់នៅក្នុងសណ្តែកសៀងក៏អាចជួយឱ្យអ្នកបត់ជើងបានទៀងទាត់ទៀតផង។

B6

៦.បន្ធូរសម្ពាធឈាម

ការញុំាសណ្តែកសៀងជាទៀងទាត់នៅក្នុងរបបអាហាររបស់អ្នក អាចជួយឱ្យចៀសផុតពីជំងឺលើសឈាម និងជួយធ្វើឱ្យសម្ពាធឈាមរបស់អ្នកធ្លាក់ចុះថែមទៀតផង។ ហើយអ្វីដែលពិសេសវាក៏អាចកាត់បន្ថយអត្រាដាច់សរសៃឈាមខួរក្បាលរបស់អ្នកបានរហូតដល់ទៅ ១៤% ផងដែរ៕

B7

 

ប្រភព ៖ បរទេស