ឈប់ល្ងង់! នេះជារឿងពិត​ ​ដែលខ្មែរយើងធ្លាប់ត្រូវបានគេបន្លប់ និងភូតកុហកកន្លងមក!

ជំនឿ និងការនិយាយតពីមាត់មួយទៅមាត់មួយ ​អាចថាជាទំនៀមទំលាប់របស់ប្រទេសអាស៊ីមួយចំនួនរាប់ទាំងខ្មែរយើងដែរ ​ពោលគឺការជឿសម្តី និងពាក្យចចាមអារាមតៗគ្នាទាំងនោះឯង។ ​ដោយហេតុនេះហើយបានជាខ្មែរមួយចំនួនកន្លងមកតែងតែជឿពាក្យអស់ទាំងនោះ ​ដែលពាក្យ និងរឿងអបិយជំនឿខ្លះផ្តើមចេញពីអ្នកដែលច្រនែនឈ្នានីសធ្វើឱ្យខ្មែរយើងដុនដាប ​និងមិនរីកចម្រើនជាដើម។

ដូច្នេះថ្ងៃនេះយើងខ្ញុំសូមដកស្រង់ទាំងស្រុងពីហ្វេសប៊ុកផេក The Nation Angkorដែលនិយាយពីរឿងមួយចំនួនដែលគេបន្លប់ខួរក្បាលខ្មែរកន្លងមកដូចខាងក្រោមនេះ ៖

ស្រុក​ អភ័ព្វ​ ! ស្ទេីរ​តែ​រលាយប្រទេស​​ ព្រោះ​ ពលរដ្ឋ​ ងាយគេបន្លប់​ខួរក្បាល​

១)​ ផ្លែចេក​អំបូងលឿង​ ចាក់​ជំងឺអេដស៍​ចូល​ (ទីបំផុតខ្មែរអត់ដាំ​ គេដាំជាលក្ខណៈ ខ្នាតធំសុទ្ធតែលក់នាំចេញពិភពលោក)

២)​ ហូបត្រីក្រហម​ កេីតជំងឺសាហាវ​ (គេ​បន្លប់​មិនអោយ​យើង​ចិញ្ចឹម​ ព្រោះ​ចិញ្ចឹម​ត្រី​ប្រភេទ​នេះ​ នាំចេញ​ទៅ​បរទេស​ ឬ​ លក់​ក្នុង​ស្រុក​ ចំណេញ​ច្រើន​)

66061906_2545944732299579_8697747367870332928_n

៣)​ ហូបបន្លែ​ ឆាយ៉ា​ កេីតមហារីក​ (ព្រោះ​ ឆាយ៉ា​ ល្អ​ មាន​គុណសម្បត្តិ​ មហិមា​ នាំឱ្យគេនាំបន្លែគីមីមកលក់​ស្រុក​យើង​មិនសូវដាច់)​

៤)​ ប៉ោម​ សារ៊ី​ ទន្លាប់​ ទំពាំងបាយជូរ​ ប័រ​ ដាំបាន​តែ​ស្រុកគេ ដែលមានអាកាសធាតុ​ត្រជាក់​ (គេ​មិនចង់​អោយយេីង​ដាំ​ ព្រោះ​ ផ្លែឈើ​ ទាំង​នេះ​លក់បានថ្លៃ ទទួល​ចំណូលខ្ពស់​)

850_18de42271868da6124f11c8b52c1da2c


៥)​ Comment 168 រកស៊ី​មាន​បាន ​(ព្រោះ​គេ​ចង់​ដឹង​ថា​ ខួរក្បាល​ខ្មែរ​យើង​ ចេះ​ពិចារណា​ហើយ​ឬ​នៅ​ ឬ​នៅ​ត្រឹម​កម្រិត​ ជឿ​​ ៗៗៗ)

៦)​ យប់​ឡេីង​កុំចុះពីលើផ្ទះ​ ឆ្កែលូ​មកពីខ្មោចលង ​(ចេះតែជឿបែបហ្នឹង ទើបព្រឹក​ឡេីង​ គេលួចគោ​អស់​ម៉ាភូមិ)

៧)​ ហូបដំឡូងមីពុល​ (និយាយបន្លំ ដេីម្បី​ កុំអោយ​យើងយក​ដំឡូង​មី​ ទៅ​ផលិត​ចំណី​សត្វ​ខ្លួនឯង​)

៨)​ ពោតក្រហម​ កិនធ្វេី​ចំណី​សត្វ​ ខ្លួនឯង​មិនកេីតទេ​ (ព្រោះ​ គេ​ខ្លាច​ គេ​លក់​ចំណី​សត្វ​អត់​ដាច់​ តែ​ខ្មែរ​យើង​ចេះ​ផលិត​ខ្លួន​ឯង​ហើយ ប្រាកដ​ជា​ផលិត​បាន​ថោក​ ហេីយ​ចិញ្ចឹម​សត្វ​បាន​ច្រើន​ បាន​ជោគជ័យ​)

Fotolia_67955103_Subscription_Monthly_M

៩)​ គ្រាប់​បន្លែ​ ទុកពូជត​ មិនកេីតទេ ទាល់តែទិញគេ (ចុះ​ ស្រូវ​ រាប់​មុឺន​ឆ្នាំ​ហេីយ​ ម្តេច​ក៏​ទុកពូជ​ដាំតៗ​ បាន​រហូត​)

១០) មិនបាច់ខំរៀនខ្លាំងទេ រៀនច្រើនចេញធ្វើការធ្វើកញ្ជះគេហ្នឹង ខំរកស៊ីវិញទៅឆាប់មានជាង (ទាំងដែលស្រុកគេអ្នករកស៊ី សុទ្ធតែអ្នករៀនបានជ្រៅជ្រះ)

ប្រទេស​ ដែល​មាន​ប្រជាជន​ ជឿ​ ៗៗៗៗ​ ដោយ​គ្មាន​ការ​ពិសោធន៍​ពិចារណា​ បែប​នេះ​ បេីមិន​ធ្វើ​ខ្ញុំ​គេ​ តពូជ​ ទេ​ទេីបចំឡែក។

ប្រែសម្រួលពីប្រភព៖ The Nation Angkor