អាថ៌កំបាំងងាយៗក្នុងការបញ្ចុះទម្ងន់ ស្រកគីឡូដោយប្រើដំឡូងបារាំងស្ងោរ!

ដំឡូងបារាំងសម្បូរទៅដោយសារធាតុចិញ្ចឹមពិសេសៗ ហើយគុណសម្បត្តិវាល្អខ្លាំងណាស់សម្រាប់សុខភាប ជាពិសេសគឺការសម្រកទម្ងន់ដោយការទទួលទានដំឡូងបារាំងស្ងោរធម្មតា ដោយអ្នកអាចប្រើដំឡូងស្ងោរទទួលទានជាមួយអាហារផ្សេងៗក៏បានដែរ ។

ទាំងនេះជាអត្ថប្រយោជន៍នៃការទទួលទានដំឡូងបារាំងស្ងោរ៖

Cover Potato

១.គ្រប់គ្រង និងសម្រកទម្ងន់៖ ការទទួលទានដំឡូងបារាំងស្ងោរ ពិតជាល្អពិសេសណាស់សម្រាប់អ្នកដែលចង់រក្សារូបរាងឱ្យស្អាត ការពារការធាត់ និងអាចបញ្ចុះទម្ងន់បានថែមទៀតផង ដោយវាអាចជួយកាត់បន្ថយចំណង់អាហារផ្សេងៗបានយ៉ាងល្អ។ ប៉ុន្តែត្រូវចាំថា មានប្រយោជន៍ខាងសម្រកទម្ងន់សម្រាប់តែការទទួលទានដំឡូងបារាំងស្ងោរធម្មតាតែប៉ុណ្ណោះ ដោយមិនត្រូវលាយអំបិល ឈីស ឬប័រម៉ាយ៉ូណេសឡើយ។

២. សម្បូរជាតិកាកសរសៃ៖ ជាតិកាកសរសៃអាហារដែលមាននៅក្នុងដំឡូងស្ងោរ អាចផ្តល់នូវថាមពលរាងកាយគ្រប់គ្រាន់ កាត់បន្ថយទម្ងន់ដែលលើស និងធ្វើឱ្យអ្នកមានកម្លាំងជាងមុនផងដែរ។


North Croatian Boiled Potatoes

៣. ងាយស្រូបថាមពល និងសារធាតុចិញ្ចឹមច្រើន៖ វីតាមីន B6 នៅក្នុងដំឡូងបារាំងស្ងោរ អាចជួយកាត់បន្ថយជាតិស្ករ នៅក្នុងសារធាតុ កាបូអ៊ីដ្រាត និងប្រូតេអ៊ីនច្រើនលើសលុប ថែមទាំងជួយបង្កើនថាមពលរាងកាយផងដែរ។

៤. ជំនួយប្រព័ន្ធរំលាយអាហារ៖ ចលនាពោះវៀនដំ និងចលនាពោះវៀន ជាប់ពាក់ព័ន្ធទៅនឹងសុខភាពប្រព័ន្ធរំលាយអាហារ។ ដូច្នេះការទទួលទានដំឡូងបារាំងស្ងោរពិតជាល្អខ្លាំងណាស់ សម្រាប់ជួយឱ្យប្រព័ន្ធរំលាយអាហារមានសុខភាពល្អ ៕

Easy Potatoes 4 Ways Boiled Potatoes 1 Ashley Fehr 7 2017 Web Res 1500x1000