អានច្រើនក្រៅពីកើនចំណេះ ការអាន ផ្តល់ផលល្អច្រើនយ៉ាងដល់ថ្នាក់នេះសោះ

ប្រជាជនទូទាំងពិភពលោកចូលចិត្តអានសៀវភៅ មិនថាក្នុងបណ្ណាល័យ តាមផ្ទះ តាមឡានក្រុង ឬរថភ្លើងជាដើម។ ដែលជាចំងល់នោះ​ ហេតុអ្វីប្រជាជនកម្ពុជា មិនសូវមានការនិយមក្នុងការអាន? ការអានផ្តល់ផលប្រយាជន៍ជាច្រើន សំរាប់ ចំណេះដឹងមូលដ្ឋាន ការយល់ដឹង ព័ត៌មាន ឬបច្ចេកវិទ្យាផ្សេងៗ....។

ដូច្នេះដើម្បីជាការរីកចំរើនខាងចំណេះដឹង និងបណ្តុះគំនិតប្រជាជនយើងយើងត្រូវអភិរក្សការអាន របស់ប្រជាជនកម្ពុជាដោយមានការកែច្នៃ បណ្ណាល័យ បរិយាកាសកន្លែងអាន ណែនាំក្មេងៗអោយមានគំនិតក្នុងការអានអោយបានច្រើន។

ខាងក្រោមនេះជាការដកស្រង់អត្ថប្រយោជន៌ផ្សេងៗនៃការអាន៖

30739418_1241351212662680_7236596543128600576_n

១.ពន្លឿនផ្លូវចិត្ត

ការសិក្សាបានបង្ហាញថាការអានអាចភ្ញោចបញ្ញាស្មារតីអាច ពន្លឿនការរីកចម្រើនផ្លូវចិត្ត អាចការពារការភ្លេចភ្លាំង និងជំងឺវង្វេងជាដើម.....។ ការអានដូចជាការធ្វើឱ្យសាច់ដុំណាមួយផ្សេងទៀតនៅក្នុងខួរក្បាលដំណើរការល្អដូចជាការហាត់ប្រាណខួរក្បាលដើម្បីឱ្យមានភាពរឹងមាំ និងមានសុខភាពល្អ។

២.កាត់បន្ថយស្ត្រេស

មិនថាតែភាពតានតឹង ដែលអ្នកមាននៅក្នុងការងារក្នុងការទំនាក់ទំនងផ្ទាល់ខ្លួនរបស់អ្នក ឬបញ្ហាដទៃទៀតជាច្រើនរាប់មិនអស់ ដែលប្រឈមមុខនៅក្នុងជីវិតប្រចាំថ្ងៃនោះទេ​ តែវាអាចជួយបន្ធូរភាពតានតឹង​ និងធ្វើឱ្យអារម្មណ៍ស្រស់ស្រាយថែមទៀតផង។

៣.ចំណេះដឹង

អ្វីគ្រប់យ៉ាងដែលអ្នកបានអាន​ អាចជួយបំពេញខួរក្បាលរបស់អ្នកជាមួយនឹងពត៌មាន ដែលអ្នកមិនដែលបានដឹង។ អ្នកនឹងបានចំនេះដឹងបន្ថែមទៀតដែលធ្វើឱ្យអ្នកអាចមានលទ្ធភាពដោះស្រាយបញ្ហាប្រឈមណាមួយដែលអ្នកនឹងជួបប្រទះនៅពេលណាមួយ។

197204486_2314662081998249_6937407787157512180_n

៤.ពង្រីកចំណេះវាក្យសព្ទ

ចំនុចនេះកាន់តែឱ្យអ្នកបានអានពាក្យច្រើនទៀត ស្គាល់ពាក្យថ្មីៗ ដែលអ្នកមិនដែលបានដឹង ឬពាក្យណាដែលគេចៀសមិនប្រើក្នុងវាក្យសព្ទប្រចាំថ្ងៃ។ មិនតែប៉ុណ្ណោះការអានអាចពង្រីកចំណេះដឹងនូវអក្សរសាស្រ្តជាតិ និងការយល់ដឹងពីអក្សរសិល្ប៍, របកគំវិទ្យាសាស្រ្តនិងព្រឹត្តិការណ៍ជុំវិញពិភពលោក។

៥.ធ្វើឱ្យប្រសើរឡើងនៃសតិអារម្មណ៍​ និងការចងចាំ

នៅពេលដែលអ្នកបានអានសៀវភៅមួយអ្នកអាចមានការចងចានៃតួអក្សរ, ប្រវត្តិនៃអត្ថបទ, ប្រវត្តិសាស្រ្ត,,,,, វាដូចជាការហ្វឹកហាត់ខួរក្បាល​ និងអាចធ្វើឱ្យខួរក្បាលចងចាំរឿងបានច្រើន ងាយស្រួលរំលឹកឡើងវិញ និងពង្រឹងការចងចាំដែលមានស្រាប់ ។

៦.មានជំនាញការគិត និងវិភាគខ្លាំង


តើអ្នកធ្លាប់បានអានប្រលោមលោកអាថ៌កំបាំងមួយដ៏អស្ចារ្យ និងការដោះស្រាយអាថ៌កំបាំង ឬរឿងក្តីស៊ើបអង្កេតឬទេ? បើដូច្នេះអ្នកអាចត្រិះរិះពិចារណា និងវិភាគសាច់រឿងលម្អិត ដែលជាផ្នែកមួយផ្តល់ផលឱ្យអ្នកកាន់តែមានភាពឈ្លៀសវៃ។​ ការអានអាចឱ្យអ្នកមានលទ្ធភាពចេះវិភាគពត៌មានលំអិតផងដែរ ដើម្បីងាយស្រួលនៅពេលដែលមានបញ្ហាមកដល់ ហើយអ្នកអាចដោះស្រាយលើបញ្ហានេះបានដោយងាយ។

៧.​ ផ្តោតនិងការបង្កើនការប្រមូលផ្តុំ

នៅក្នុងពិភពអ៊ីនធើណេត មនុស្សម្នាក់ជាមធ្យមនឹងចែកពេលវេលារបស់ពួកគេដោយការធ្វើការច្រើនក្នុងពេលតែមួយដូចជា មើលអ៊ីម៉ែល, ជជែកលេង (តាមរយៈ gchat, Skype Line Tango....ជាដើម), ការកំសាន្ត​ ទំនាក់ទំនងសង្គមលើ Twitter, Facebook Google+.....តាមដានស្មាតហ្វូនរបស់ពួកគេ, និងការប្រាស្រ័យទាក់ទងផ្សេងៗ....។

ប្រភេទនៃឥរិយាបថទាំងនេះបណ្តាលឱ្យកម្រិតភាពតានតឹងកើនឡើងនិងកាត់បន្ថយកម្រិតជីវភាពប្រចាំថ្ងៃរបស់យើង ។នៅពេលដែលអ្នកបានអានសៀវភៅ ការយកចិត្តទុកដាក់ទាំងអស់របស់អ្នកត្រូវបានផ្តោតលើរឿងពិភពលោក នងរឿងក្នុងការប្រកបជីវិតប្រចាំថ្ងៃ។ សូមព្យាយាមអាន 15-20 នាទីមុនពេលការងារ ហើយអ្នកនឹងភ្ញាក់ផ្អើលនៅពេលដែលអ្នកមានការផ្តោតខ្លាំងលើការងារការិយាល័យ ការសិក្សា រឺការងារផ្សេងៗ។

30705121_1241351259329342_6583760599308566528_n

៨. កាន់តែប្រសើរក្នុងការសរសេរ

ការអានមិនត្រឹមតែពង្រីកវាក្យសព្ទរបស់អ្នក តែវាមានឥទ្ធិពល ក្នុងការកំណត់ត្រាលើការសរសេររបស់អ្នកផងដែរ។​ ដូចជាការសង្កេត ការសរសេរ រចនាប័ទរបស់អ្នកនិពន្ធផ្សេងទៀត វានឹងមានឥទ្ធិពលលើការងារផ្ទាល់ខ្លួនរបស់អ្នក អាចឱ្យការសរសេរកាន់តែល្អ​ មានអត្ថន័យ និងអក្ចរាវិរុទ្ធកាន់តែត្រឹមត្រូវទៀតផង។

៩. ភាពស្ងប់ស្ងាត់

បន្ថែមពីលើការឈប់សំរាកដែលអមនឹងការអានសៀវភៅដ៏ល្អនេះ វាជាការដែលអាចធ្វើឱ្យអ្នកបានអានអំពីការនាំមកនូវសន្តិភាពខាងក្នុងអារម្មណ៌ និងសេចក្តីសុខនៃភាពស្ងប់ស្ងាត់។ ការអានអត្ថបទខាងវិញ្ញាណ អាចបន្ថយសម្ពាធឈាមនិងនាំឱ្យមានអារម្មណ៍យ៉ាងល្អនៃការស្ងប់ស្ងាត់ ខណៈពេល អានសៀវភៅអាចអោយអ្នក បានបង្ហាញនិងជួយមនុស្សដែលទទួលរងពីការជាក់លាក់ ជំងឺអារម្មណ៍ និងជំងឺផ្លូវចិត្តស្រាល។

197482799_2314661941998263_5655401831480959869_n

១០.​ ការកំសាន្តដោយឥតគិតថ្លៃ

ទោះបីជាមនុស្សជាច្រើនចង់ទិញសៀវភៅ តែវាមានតម្លៃថ្លៃណាស់។ សម្រាប់ការកម្សាន្ដថវិកាទាបអ្នកអាចរកសៀវភៅអានតាមបណ្ណាល័យក្នុងស្រុក បណ្ណាល័យជាតិ ឬបណ្ណាល័យផ្សេងៗជាច្រើនរាប់មិនអស់ ដែលអាចរកសៀវភៅបាននៅទីនោះដោយឥតគិតថ្លៃនោះទេ។

ប្រសិនបើលោកអ្នករស់នៅក្នុងតំបន់មួយដែលមិនមានបណ្ណាល័យក្នុងស្រុកឬ ប្រសិនបើអ្នកមិនមានភាពងាយស្រួលក្នុងការរកអានក្នុងបណ្ណាល័យ ភាគច្រើនមានសៀវភៅដែលអាចរកបាននៅក្នុងឯកសារ PDF ឬទ្រង់ទ្រាយជា EPUB ដូច្នេះអ្នកអាចអានពួកវា នៅលើកម្មវិធីអានរបស់អ្នក, របស់ iPad ឬអេក្រង់កុំព្យូទ័ររបស់អ្នកជាដើម៕

 

196951286_2314661875331603_2589141443305989777_n

រក្សាសិទ្ធ៖ កវីលាក់ស្នេហ៍