កុំប្រហែសឱ្យសោះ! មកដឹងពីផលប៉ះពាល់សំខាន់មួយចំនួន ដែលបណ្តាលមកពីការបរិភោគផ្លែ Blueberry

មិនថានំដែលមានរសជាតិឆ្ងាញ់,ទន់ល្មើយ ឬផ្អែមប៉ុណ្ណានោះទេ គឺគេនៅតែត្រូវបន្ថែមផ្លែ Blueberry (ប៊្លូប៊ឺរី) ដែលជាជម្រើសផ្លែឈើដ៏ឆ្ងាញ់និងពេញនិយមនៅពីលើដើម្បីបន្ថែមនូវរសជាតិ និងការតុបតែងយ៉ាងស្រស់ស្អាតជាដើម។ ការបរិភោគផ្លែប៊្លូប៊ឺរីមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព ប៉ុន្តែវាក៏មានផលប៉ះពាល់ដ៏ធំមួយចំនួនផងដែរ ប្រសិនបើអ្នកមិនបានញុំាវាអោយត្រឹមត្រូវតាមពេលវេលា និងក្បួនខ្នាត។

A6

១. បង្កជាជំងឺទឹកនោមផ្អែម

គ្រប់ផ្លែឈើទាំងអស់សុទ្ធតែមានកម្រិតជាតិស្ករទៅតាមប្រភេទរបស់វា ហើយបើសិនជាអ្នកបរិភោគផ្លែប៊្លូប៊ឺរីច្រើនពេក នោះវានិងបង្កអោយសម្ពាធជាតិស្ករនៅក្នុងឈាមឡើងលើសកំរិត និងបណ្តាលទៅជាជំងឺទឹកនោមផ្អែមបានយ៉ាងឆាប់រហ័ស ព្រោះដោយសារតែផ្លែប្លូប៊ឺរីគឺជាផ្លែឈើ ដែលមានកម្រិតជាតិស្ករខ្ពស់។ ដូចនេះសូមអ្នកកុំញាំផ្លែប្លូប៊ឺរីច្រើនពេក ព្រោះវាងាយធ្វើអោយអ្នកប្រឈមនឹងជំងឺទឹកនោមផ្អែមខ្លាំងណាស់។

A2

២. ជាតិស្ករក្នុងឈាមទាប

ការញាំផ្លែប៊្លូប៊ឺរីច្រើនលើសលុបខ្លាំងពេក នោះវានឹងមានឥទ្ធិពលយ៉ាងសំខាន់ក្នុងការបង្កើនភាពរំញោចអាំងស៊ុយលីន ដែលបង្កអោយជាតិស្ករនៅក្នុងឈាមទាប ម្យ៉ាងទៀតវាក៏អាចបណ្តាលឱ្យមានអារម្មណ៍ញាប់ញ័រ ច្របូកច្របល់ និងបង្កើនចង្វាក់បេះដូងផងដែរ ដោយករណីខ្លះវាថែមទាំងអាចធ្វើអោយអ្នកប្រកាច់ទៀតផង។

A3

៣. បញ្ហាឈាមហូរខ្លាំង


ស្រ្តីមិនគួរញុំផ្លែប្លូប៊ឺរី មុន ឬអំឡុងពេលមករដូវនោះទេ ព្រោះវាអាចបណ្តាលអោយបង្កើនឈាមហូរកាន់តែខ្លាំង ជាពិសេសចំពោះអ្នកជំងឺដែលត្រៀមនឹងធ្វើការវះកាត់ក៏គួរតែកុំបរិភោគផ្លែប៊្លូប៊ឺរីអោយសោះ ព្រោះអ្នកអាចប្រឈមនឹងបញ្ហាឈាមហូរច្រើនអំឡុងពេលវះកាត់ជាដើម។

A5

៤. មិនល្អចំពោះស្រ្តីមានផ្ទៃពោះ

ស្ត្រីដែលមានផ្ទៃពោះ គួរតែជៀសវាងការបរិភោគផ្លែប្លូប៊ឺរី ព្រោះវាមិនបណ្តាលឱ្យមានលទ្ធផលល្អចំពោះទារកនោះទេ ហើយថែមទាំងអាចធ្វើអោយមានការហូរឈាមច្រើនកាន់តែច្រើននៅអំឡុងពេលសម្រាលទៀតផង។

A9

សរុបមកផ្លែប៊្លូប៊ឺរី គឺពិតជាមានផលប៉ះពាល់យ៉ាងច្រើនទៅដល់អ្នកដែលចូលចិត្តបរិភោគលើសកំរិត ចំពោះអ្នកដែលទម្ងន់ និងកំពុងទទួលការព្យាបាលខ្លាំងណាស់ ហេតុនេះហើយអ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យមុននឹងទទួលទានវា ដើម្បីជៀសវាងនូវផលប៉ះពាល់ចំពោះសុខភាពរបស់អ្នក៕

 

ប្រភព ៖ បរទេស