តោះនាំគ្នាមកយល់ដឹងពីបាតុភូតខ្មោចសង្កត់ (sleep paralysis)

នៅពេលដែលអ្នកកំពុងគេង ហើយមានអារម្មណ៍ថាមាននរណាម្នាក់កំពុងនៅអង្គុយពីលើ ឬច្របាច់ក ធ្វើឲ្យអ្នកមិនអាចកម្រើកបាន ចាស់ៗតែងតែបានដំណាលតគ្នាថា អ្នកកំពុងតែត្រូវបានខ្មោចសង្កត់ហើយ ដូចនេះអ្នកគួរតែទៅស្រោចទឹករំដោះគ្រោះ ដើម្បីដេញសភាវអាក្រក់ទាំងអស់នោះចេញ។

តាមពិតទៅបាតុភូតមួយនេះមានឈ្មោះបច្ចេកទេសថា Sleep Paralysis ហើយវាតែងកើតមានជារឿយៗទៅតាមមនុស្សម្នាក់ៗ។

A1

នៅពេលដែលបាតុភូតខ្មោចសង្កត់នេះកើតឡើង អ្នកនឹងមានអារម្មណ៍ថាដូចជាកំពុងភ្ញាក់ដឹងខ្លួន ប៉ុន្តែមិនអាចកម្រើកបាននោះទេ ថែមទាំងអាចនឹងមានអារម្មណ៍ថាថប់ដង្ហើម ទន់ដៃទន់ជើងឬកន្ត្រាក់ខ្លួនជាដើម ដែលវាអាចនឹងកើតឡើងដោយសារការរំខានក្នុងកំឡុងវដ្ត Rapid Eye Movement (REM) ពេលអ្នកកំពុងគេងលក់។

A2

នៅពេលគេងលក់ ខ្លួនប្រាណរបស់យើងតែងតែឆ្លាស់គ្នារវាងដំណាក់កាលពីរ គឺ Rapid Eye Movement (REM) និង Non-Rapid Eye Movement (NREM)ហើយវដ្តនីមួយៗប្រើរយៈពេលប្រហែល៩០នាទី។ នៅកំឡុងវដ្ត Non-Rapid Eye Movement (NREM) ខ្លួនប្រាណយើងសម្រាក ចំណែកឯកំឡុងវដ្ត Rapid Eye Movement (REM) ត្របកភ្នែកចាប់ផ្តើមញាក់ហើយខ្លួនប្រាណយើងមិនអាចរើកម្រើកបានទេ ហើយបាតុភូតខ្មោចសង្កត់ភាគច្រើនគឺកើតមាននៅក្នុងវដ្ត Rapid Eye Movement (REM) នេះឯង។

A3


មូលហេតុដែលនាំឲ្យ Sleep Paralysis នេះកើតឡើង អាចបណ្តាលមកពីកត្តាជាច្រើនយ៉ាង ហើយភាគច្រើនវាពាក់ព័ន្ធទៅនឹងស្រ្តេស, បញ្ហាដំណេក, គេងមិនទៀងទាត់ និងអាចបណ្តាលមកពីជម្ងឺតំណពូជទៀតផង។

ហើយដើម្បីដោះស្រាយបញ្ហានេះ អ្នកអាចសាកល្បងធ្វើសមាធិមុនចូលគេង , ជៀសវាងទទួលទានជាតិកាហ្វេអ៊ីនច្រើនដែលនាំឲ្យរំខានដល់ដំណេក និងព្យាយាមកុំគេងផ្ងារជាដើម។ ចំណែកឯក្នុងករណីធ្ងន់ធ្ងរ សូមអ្នកទៅពិគ្រោះជាមួយគ្រូពេទ្យឬអ្នកជំនាញជាបន្ទាន់៕

A4

 

 

ប្រភព ៖ បរទេស