សោដនាដកម្ម នៃការផ្ទុះឡើងកម្តៅរហូតដល់ ១១៦ អង្សារ បានឆក់យកអាយុជីវិតមនុស្សជាច្រើននាក់នៅប៉ាស៊ីហ្វិក

សហរដ្ឋអាមេរិច៖ កាលពីថ្មីៗនេះមានព័ត៌មានជាច្រើនដែលបានចុះផ្សាយបន្ទាប់ពីមានការកើនឡើងនូវកំម្តៅ ដែលមិនធ្លាប់មានពីមុនមក (ចាប់តាំងពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៨ ក្នុងខែមិថុនាកន្លងទៅនេះ) ដែលរួមមានសីតុណ្ហភាពយ៉ាងតិចបំផុត ១០០ អង្សារនៅក្នុងស្រុកនានាទូទាំងរដ្ឋ នៃសហរដ្ឋអាមេរិច។

A1

នៅទីក្រុង Portland ដែលជាទីក្រុងធំជាងគេនៅរដ្ឋ Beaver បានបំបែកឯតទគ្គកម្មដែលមានសីតុណ្ហភាពឡើងដល់ ១១៦ អង្សាររយៈពេល ៣ ថ្ងៃជាប់ៗគ្នា ដែលសីតុណ្ហភាពនេះក្តៅជាងសីតុណ្ហភាពជាមធ្យមនៅខែមិថុនាក្នុងទសវត្សទី ៨០ ទៅទៀត។

បើយោងតាមទិន្នន័យ National Weather Service បានឱ្យដឹងថាតំបន់ Gilliam និងរដ្ឋ Marion បានបង្ហាញពីសីតុណ្ហភាពខ្ពស់បំផុតគឺ ១១៧ អង្សារ។

A2

លោកស្រី Kate Brown បានមានប្រសាសន៍កាលពីថ្ងៃអាទិត្យនៅលើកញ្ចក់ទូរទស្សន៍ CBS ថា “ យើងបានត្រៀមលក្ខណៈសម្រាប់ការផ្លាស់ប្តូរអាកាសធាតុនៅក្នុងរដ្ឋទាំងនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ រីឯអ្វីដែលយើងបានគិតទុកមុននោះក៏បានកើតមានឡើង ពោលគឺរយៈពេលបីថ្ងៃនេះកំដៅបានកើនឡើងគួរឱ្យរន្ធត់ណាស់ ដែលវាធ្វើអោយប្រជាជន Oregonជាង ៩០ នាក់បានបាត់បង់ជីវិត។

លោកស្រីបាននិយាយបន្តទៀតថា “រដ្ឋាភិបាលកំពុងធ្វើការជាមួយនិងដៃគូសហគមន៍ដើម្បីជួយដល់អ្នកដែលរងគ្រោះដោយសាររលកនៃការកើនឡើងកម្តៅមួយនេះ ដោយផ្តល់ជូនម៉ាស៊ីនត្រជាក់ដល់អ្នកដែលនៅក្នុងលក្ខខណ្ឌមូលដ្ឋាន និងបើកមជ្ឈមណ្ឌល Cooling Centers ដល់ប្រជាជនដែលងាយរងគ្រោះ”។

A3


A5

អ្នកត្រួតពិនិត្យផ្នែកវេជ្ជសាស្ត្ររបស់រដ្ឋ បានរាយការណ៍ថាមានមនុស្សស្លាប់ចំនួន ៩៥ នាក់ដែលទាក់ទងទៅនឹងការកើនឡើងនៃកម្ដៅ បើគិតត្រឹមថ្ងៃអាទិត្យដោយរាប់បញ្ចូល ៦៤ នាក់នៅក្នុងស្រុក Multnomah និងរួមទាំងទីក្រុង Portland ផងដែរ។ ហើយក្នុងនោះអ្នកពិនិត្យវេជ្ជសាស្ត្រប្រចាំស្រុក បានកំណត់ថាមនុស្សដែលបានស្លាប់ចំនួន ៣០ នាក់គឺបណ្តាលមកពីការឡើងកម្តៅ ឬការស្លាប់ដោយសារកម្តៅក្តៅខ្លាំងពេក។

A6

ក្រុមមន្រ្តីប៉ូលិសក៏បានសង្ស័យថាមនុស្ស ៣៤ នាក់ទៀត ដែលស្លាប់នោះគឺដោយសារតែមូលហេតុដូចគ្នានេះឯង ប៉ុន្តែពួកគេកំពុងតែធ្វើការស៊ើបអង្កេតនៅឡើយ។ ជនរងគ្រោះទាំងនោះមានអាយុចាប់ពី ៤៤ ដល់ ៩៧ ឆ្នាំហើយភាគច្រើនត្រូវបានរកឃើញនៅក្នុងផ្ទះរបស់ពួកគេដោយគ្មានម៉ាស៊ីនត្រជាក់ ឬកង្ហារ។

A4

ប្រធានផ្នែកសុខភាពសាធារណៈ លោកស្រី Jessica Guernsey បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានថា “ ព្រឹត្តិការណ៍សោកនាដកម្មនេះពិតជាកំពុងគំរាមគំហែងសម្រាប់តំបន់ Multnomah County រដ្ឋ Oregon និងពិភពលោកទៅថ្ងៃអនាគត ។ ម្យ៉ាងទៀតផលប៉ះពាល់នៃការផ្លាស់ប្តូរអាកាសធាតុដោយរលកកម្តៅ, រដូវរងាធ្ងន់ធ្ងរ, ភ្លើងឆេះព្រៃ, ទឹកជំនន់ និងផលប៉ះពាល់ផ្សេងៗទៀតក៏កំពុងតែកើតឡើងនៅពេលនេះ ហើយវានឹងកើតឡើងជាញឹកញាប់នៅពេលអនាគតដែលយើងនឹកស្មានពុំដល់”៕

 

ប្រភព ៖ បរទេស