១០ចំណុច ដែលអ្នកគួរតែដឹងមុននឹងសម្រេចចិត្តធ្វើជា Youtuber!

YouTube គឺជាប្រព័ន្ធផ្សព្វផ្សាយលើបណ្តាញអ៊ីនធើណេតដែលល្បីជាងគេបន្ទាប់ពី Google។ នៅលើប្រព័ន្ធ YouTube អ្នកប្រើប្រាស់អាចបង្ហោះវីដេអូរបស់ខ្លួនតាមចិត្តចង់ ពោលគឺឲ្យតែគោរពតាមគោលការណ៍ណែនាំដែលក្រុមហ៊ុនបានដាក់អោយ។

ក្នុងនោះមានមនុស្សជាច្រើន ដែលទទួលបានប្រជាប្រិយភាព និងចំណូលជាច្រើនតាមរយៈប្រព័ន្ធ YouTube នេះឯង ហើយពួកគេទាំងនោះគឺមានឈ្មោះថាជា Youtuber ឬ Content Creator ជាដើម។

ហើយប្រសិនបើអ្នកមានចំណាប់អារម្មណ៍ចង់ក្លាយជា Youtuber នោះ សូមពិចារណាទៅលើ ១០ចំណុចនេះសិន មុននឹងចាប់ផ្តើមបង្កើតវីដេអូរបស់ខ្លួន៖

A1

១. បង្ហោះវីដេអូអោយបានទៀងទាត់

ប្រសិនបើវីដេអូអ្នកគួរឲ្យចាប់អារម្មណ៍ នោះអ្នកនឹងចាប់ផ្តើមទទួលបានទស្សនិកជនហើយនៅពេលទស្សនិកជនពេញចិត្តនឹងអ្វីមួយ គេតែងតែទាមទារចង់មើលហើយមើលទៀត ដូចនេះក្នុងនាមជា Content Creator អ្នកគប្បីមានកាលវិភាគដើម្បី post ឲ្យបានញឹកញាប់។

A2

២. មានសម្ភារៈគ្រប់គ្រាន់

អ្នកមិនចាំបាច់មាន Camera រាប់ម៉ឺននដុល្លារនោះទេ តែយ៉ាងហោចណាស់ក៏គួរមាន Microphone ដែលល្អមួយដែរ ព្រោះដើម្បីថតសម្លេងបានច្បាស់ល្អ មានភាពទាក់ទាញ និងទទួលបានអ្នកទស្សនាច្រើន។

៣. បង្កើតគំនិតថ្មីៗ

គ្មាននរណាម្នាក់ចង់ឃើញអ្វីដដែលៗនោះទេ ទស្សនិកជនតែងតែទាមទារនូវអ្វីដែលថ្មី និងគួរឲ្យចាប់អារម្មណ៍ទើបពួកគេចង់មើល។ ដូចនេះអ្នកគួរតែស្វែងរកគំនិតថ្មីដោយរៀនតាម YouTuber ល្បីៗ ឬរៀនពីប្លង់ថតឲ្យស្អាត។

A3

៤. ការកាត់តវីដេអូ

នៅពេលកំពុងថត អ្នកអាចនឹងមានកំហុសបច្ចេកទេសតិចតួច ដូចជាសម្លេងខ្យល់ ឬថតមិនច្បាស់ជាដើម ដូចនេះអ្នកត្រូវចេះកាត់តកំហុសទាំងនេះចេញ ដើម្បីទទួលបានវីដេអូដ៏ល្អឥតខ្ចោះមួយ។

៥. មានភាពអត់ធ្មត់

អ្នកមិនអាចរំពឹងទុកថានឹងទទួលបាន view ច្រើនរហូតនោះទេ ព្រោះជួនកាលវីដេអូរបស់អ្នកអាចនឹងមិនទាក់ទងនឹងប្រធានបទក្តៅគគុក ដែលនាំឲ្យមិនសូវមានគេចាប់អារម្មណ៍ច្រើន។ ប៉ុន្តែទោះជាយ៉ាងណា អ្នកមិនត្រូវបោះបង់ចោលនោះទេ ហើយត្រូវតែព្យាយាមបន្តការបង្ហោះវីដេអូខ្លួនឯងបន្តទៀត។


A4

៦. បង្កើតវីដេអូដែលសាមញ្ញៗ

អ្នកអាចប្រើប្រាស់កម្មវិធីសាមញ្ញៗដូចជា Windows Movie Maker ឬ QuickTime ជាដើម ដោយមិនចាំបាច់ចំណាយលុយច្រើនដើម្បីទិញកម្មវិធីកាត់តវីដេអូដែលថ្លៃពេកនោះឡើយ ព្រោះគុណភាពរបស់វាគឺមិនខុសគ្នាប៉ុន្មានទេ។

៧. សរសេរ Caption លើវីដេអូ

ការសិក្សាមួយបានបង្ហាញថាការសរសេរ Caption ដែលទាក់ទាញនៅលើវីដេអូអាចបង្កើន view បានរហូតដល់ទៅ ១៤.៣៨% ឯណោះនៅកំឡុង ១៤ថ្ងៃដំបូង។

A5

៨. យកចិត្តទុកដាក់លើ Search engine optimization

SEO អាចជួយនាំទស្សនិកជនមកមើលវីដេអូរបស់យើងបានច្រើន ដូចនេះអ្នកគួរតែចំណាយពេលសិក្សាពី SEO នេះឲ្យយល់ច្បាស់ដូចជាការសរសេរចំណងជើងឲ្យភាពទាក់ទាញ ការកាត់ត Thumbnail និងប្រើ tag ក្នុង Description ជាដើម។

A6

៩. កុំខ្លាចការរិះគន់

ប្រសិនបើអ្នកប្រើប្រាស់អ៊ីនធើណេតយូរហើយ អ្នកប្រាកដជាដឹងច្បាស់ណាស់ថាអ្នកប្រើប្រាស់អ៊ីនធើណេតមួយចំនួននិយាយចំៗមិនខ្លាចអ្នកដទៃអាក់អន់ចិត្តនោះទេ។ ដោយពួកគេមានទាំងរិះគន់បែបស្ថាបនា និងរិះគន់បែបជាន់ពន្លិច ដូចនេះប្រសិនបើអ្នកចង់ក្លាយជា YouTuber អ្នកគួរត្រៀមខ្លួនចិត្តជាមុន។

១០. ចាប់ផ្តើម promote ខ្លួនឯង

អ្នកមិនគួរបង្កើតតែគណនី YouTube ហើយរងចាំអ្នកទស្សនាតែនៅលើ platform មួយនោះទេ អ្នកគប្បីបង្កើតគណនី Facebook Instagram និង Twitter ជាដើម រួចចាប់ផ្តើមផ្សព្វផ្សាយវីដេអូរបស់ខ្លួនលើ platform ទាំងអស់នោះផងដែរដើម្បីទទួលបាន view កាន់តែច្រើន៕

A7

ប្រភព ៖ បរទេស