Amber Court Hotel សណ្ឋាគារខ្មោចដ៏ល្បីមួយនៅប្រទេសម៉ាឡេស៊ី

Amber Court Hotel គឺជាសណ្ឋាគារលំដាប់ផ្កាយ ៥ ដែលមានទាំងកាស៊ីណូ សួនកម្សាន្តនិងទេសភាពដ៏ស្រស់ត្រកាល ហើយមានទីតាំងនៅស្ថិតនៅលើកំពូលភ្នំ Ulu Kali ក្នុងប្រទេសម៉ាឡេស៊ី។ ប៉ុន្តែសណ្ឋាគារមួយនេះគឺធ្លាប់មានប្រវត្តិទាក់ទងទៅនឹងរឿងអរូបីនិងអធិធម្មជាតិរាប់មិនអស់ ដែលនាំឲ្យមានគេរហស្សនាមថាវាថាជាសណ្ធាគារខ្មោចរហូតមកដល់សព្វថ្ងៃនេះ។

A1

ជាច្រើនឆ្នាំមកហើយដែលគេបានទទួលបានពត៌មានថា កន្លែងមួយនេះធ្លាប់មានរឿងចម្លែកៗកើតឡើង ហើយគ្មាននរណាម្នាក់ដែលអាចរកឃើញពីមូលហេតុនោះឡើយ។ គេតែងតែនិយាយថាធ្លាប់ឃើញស្រមោលស្ត្រីម្នាក់ដែលដើរជុំវិញអគារមួយនេះជារឿយៗ បន្ទាប់មកក៏បាត់ស្រមោលឈឹងដោយមិនដឹងថានាងទៅណា។ ចំណែកឯសន្តិសុខខ្លះក៏បានអះអាងថា ខ្លួនតែងតែមានអារម្មណ៍ថាព្រឺៗក្បាលនៅម្តុំចំណតឡានក្រោមដីនិងនៅជាន់ក្រោម ដូចនេះហើយពួកគេមិនចង់ដើរល្បាតពេលយប់នៅកន្លែងអស់នោះទេ។

A2

រឿងដែលកាន់តែគួរឲ្យចៃដន្យទៀតនោះ គឺសណ្ធាគារមួយនេះធ្លាប់ត្រូវបានគេយកធ្វើជាកន្លែងថតកុនរឿងខ្មោចទៀតផង ហើយតួសម្តែងជាច្រើននាក់ក៏បានជួបប្រទះនូវរឿងចម្លែកៗឥតឈប់ឈរនៅក្នុងកំឡុងពេលថតកុន ដែលនាំឲ្យកើតមានការភ័យខ្លាចចំពោះសណ្ធាគារខ្មោចមួយនេះជាខ្លាំង។


A3

ហើយប្រសិនបើអ្នកចង់ទទួលបានបទពិសោធន៍ផ្ទាល់ៗនៅសណ្ធាគារមួយនេះគឺងាយស្រួលទេ ព្រោះវាមិនឆ្ងាយពីផ្លូវធំ Genting Highlands ប៉ុន្មានឡើយ។ សព្វថ្ងៃ សណ្ធាគារនេះគឺមិនមែនត្រូវបានគេបោះបង់ចោលទាំងស្រុងនោះទេ គឺគេយកន្លែងនេះដើម្បីធ្វើជាកន្លែងស្នាក់នៅរបស់បុគ្គលិកដែលមើលថែកាស៊ីណូ ហើយទោះជាយ៉ាងណា Amber Court Hotel គឺនៅតែទទួលស្វាគមន៍ភ្ញៀវថ្មីជានិច្ច ហើយភ្ញៀវក៏អាចធ្វើការកក់បន្ទប់ទុកមុនតាមប្រព័ន្ធអ៊ីនធើណេតបានថែមទៀតផង៕

A4

 

ប្រភព ៖ បរទេស