កសិករខ្មែរគួរងាកមកដាំ កៅឡាក់ ព្រោះក្រៅពីលក់បានប្រាក់ច្រើន ថែមទាំងជួយដល់សុខភាពបានយ៉ាងសន្ធឹកសន្ធាប់ទៀត!

កៅឡាក់ ត្រូវបានគេដឹងថាជាគ្រាប់ធញ្ញជាតិ ដែលពេញនិយមខ្លាំងនៅក្នុងការទទួលទានសម្រាប់ប្រទេសកម្ពុជាសព្វថ្ងៃ ដែលភាគច្រើនវាបាននាំចូលពីក្រៅប្រទេស ធ្វើឱ្យគ្រាប់ធញ្ញជាតិនេះមានតម្លៃថ្លៃគួរសម។

Ripe Chestnuts, Castanea Sativa

Chestnuts Roasted_full

ដូច្នេះហើយ កសិករខ្មែរយើងសព្វថ្ងៃនេះ គួរតែងាកមកដាំ កៅឡាក់ ព្រោះតម្លៃនៃគ្រាប់កៅឡាក់ គឺដល់ទៅ ២ម៉ឺនរៀល ក្នុងមួយគីឡូក្រាម ហើយបើយើងប្រៀបធៀបជាមួយ គ្រាប់ស្វាយចន្ទីវិញគឺ កៅឡាក់លក់បានថ្លៃជាងឆ្ងាយណាស់។

បន្ថែមពីការមានតម្លៃថ្លៃនោះ ការពិតកៅឡាក់ត្រូវបានឱ្យគេឱ្យតម្លៃថាជា ផ្លែដែលផ្តល់ប្រយោជន៍ច្រើនដល់សុខភាពជាច្រើនទៀតផងដែរដូចជា៖

១. ការពារជំងឺទឹកនោមផ្អែម ព្រោះវាមានជាតិស្ករបែបធម្មជាតិ ដែលជួយដល់សុខភាព ថែមទាំងមិនធ្វើឱ្យឡើងជាតិស្ករ។

២. អាចជួយបង្កើនប្រព័ន្ធភាពស៊ាំក្នុងរាងកាយ នៅក្នុងការការពារពីជំងឺផ្សេងៗ។

៣. បង្កើនជាតិរ៉ែរបស់ឆ្អឹង ការពារជំងឺពុកឆ្អឹង និងជំងឺទាក់ទងនឹងឆ្អឺងជាច្រើនទៀត។

E4892e6cae944ef395326f7ee64cb619


៤. ជួយសម្រួលដល់ការរំលាយអាហារ និងការពារការរលាក ជាពិសេសសម្បូរជាតិសរសៃជួយបង្កើនប្រសិទ្ធភាពក្នុងការស្រូបយកសារធាតុចិញ្ចឹម និងជីវជាតិបំប៉នពីអាហារផ្សេងៗ

៥. ធ្វើឱ្យមុខងារខួរក្បាលប្រសើរឡើង លើកកម្ពស់សុខភាពប្រព័ន្ធសរសៃប្រសាទបានល្អ ដើម្បីធ្វើឲ្យមានការចងចាំបានល្អ។

៦. បង្ការជំងឺរ៉ាំរ៉ៃ និងប្រយុទ្ធប្រឆាំងទៅនឹងជំងឹរុំារ៉ៃផ្សេងៗ។

636173260035361510 Basket Of Chestnuts

៧. គ្រប់គ្រងសម្ពាធឈាម បង្កើនសុខភាពសរសៃឈាមបេះដូង ធ្វើឲ្យមានការថយចុះនូវហានិភ័យនៃជំងឺគាំងបេះដូង និងជំងឺដាច់សរសៃឈាមបេះដូង

៨. ធ្វើឲ្យសុខភាពបេះដូងប្រសើរឡើង ធ្វើឲ្យកូលេស្តេរ៉ូលមានតុល្យភាព កាត់បន្ថយការរលាកនៅលើរាងកាយ ជំងឺនៃសរសៃឈាមអាក់ទែរ(atherosclerosis) កាត់បន្ថយជំងឺគាំងបេះដូង ហើយថែមទាំងកាត់បន្ថយនូវជំងឺបេះដូងផ្សេងៗទៀត៕

20201108h Fir0002 Et Solipsist Wikimedia Commons

_100386463_9w1a9174spainandalusiagenalvalleyjubriquechestnuts