គោតូចបំផុតក្នុងពិភពលោក ដែលកំពុងដាក់ពាក្យចូលក្នុងកំណត់ត្រាហ្គីនណេស

ខណៈពេលប៉ុន្មានថ្ងៃនេះ មានមនុស្សជាច្រើននាក់នៅក្នុងប្រទេសបង់ក្លាដេស ដែលកំពុងព្រួតគ្នាទៅមើលគោតឿមួយដែលម្ចាស់វាបានអះអាងថាជាគោដែលតូចបំផុតក្នុងលោក។ គោតឿនេះមានឈ្មោះថា «រ៉ានី» ដែលមានប្រវែង៦៦សង់ទីម៉ែត្រ កម្ពស់៥១សង់ទីម៉ែត្រ និងមានទម្ងន់ត្រឹមតែ ២៦គីឡូក្រាមប៉ុណ្ណោះ។

A1

ដោយសារតែចង់ដឹងចង់ឃើញពេក មានភ្ញៀវទេសចរណ៍ខ្លះ សុខចិត្តជិះរទះទៅចម្ការ ដែលគោតឿនោះរស់នៅ ដោយមានចម្ងាយប្រហែល ៣០គីឡូម៉ែត្រពីទីក្រុងដាកា។ ហើយអ្នកដែលបានទៅឃើញគោតឿរ៉ានីផ្ទាល់បានលាន់មាត់ថា «មួយជីវិតនេះខ្ញុំមិនដែលឃើញគោណាដែលតូចយ៉ាងនេះនោះទេ»

ក្នុងរយៈពេលដ៏ខ្លី រ៉ានីក៏ទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញ ជាពិសេសគឺនៅក្នុងប្រព័ន្ធអ៊ីនធើណេតដែលត្រូវបានគេសរសេរព័ត៍មានជាហូរហែរ និងបង្ហោះរូបដ៏គួរឲ្យស្រលាញ់របស់វាទៅទូទាំងពិភពលោក។

A2


ម្ចាស់របស់រ៉ានីបានឲ្យដឹងថា គោតឿរបស់គាត់នេះវាមានប្រវែងខ្លីជាងគោឈ្មោះ Manikyam ដែលកំពុងជាប់ឈ្មោះក្នុងកំណត់ត្រាហ្គីនណេស ជាគោដែលតូចបំផុតទៅទៀត។ ហើយគាត់ក៏បានបន្ថែមទៀតថា «មនុស្សជាច្រើនចង់ថតរូបជាមួយរ៉ានី ប៉ុន្តែខ្ញុំបានជូនដំណឹងទៅពួកគាត់ឲ្យរក្សាសុវត្ថិភាព ព្រោះខ្លាចឆ្លងជម្ងឺទៅដល់រ៉ានី»

A3

គោតឿរ៉ានីត្រូវបានម្ចាស់ដាក់ស្នើរសុំទៅខាងកំណត់ត្រាហ្គីនណេសរួចហើយ និងព្រមទាំងសង្ឃឹមថាវានឹងទទួលបានឈ្មោះជាគោតូចបំផុតក្នុងពិភពលោកស្របតាមបំណងផងដែរ៕

A4

ប្រភព​ ៖ បរទេស