តោះមកស្គាល់ពូជឆ្កែទាំង ១០ ដែលមានភាពស្មោះត្រង់បំផុតជាមួយនឹងម្ចាស់!

ដូចដែលលោកអ្នកដឹងស្រាប់ហើយថាសព្វថ្ងៃនេះមានសត្វឆ្កែជាច្រើនប្រភេទណាស់ ដែលត្រូវបានគេយកមកចញ្ចឹមនិងថែរក្សា។ លោក Gina DiNardo លេខាធិការប្រតិបត្តិរបស់សមាគម Kennel Club's (AKC) នៅសហរដ្ឋអាមេរិចបានលើកឡើងថា នៅក្នុងនោះក៏មានពូជសត្វឆ្កែមួយចំនួនដែលមានភាពស្មោះត្រង់បំផុតចំពោះម្ចាស់របស់វាជាងអ្នកដទៃផងដែរ។

ហេតុនេះហើយថ្ងៃនេះយើងហ្នឹងលើកយកពូជឆ្កែទាំង ១០ ក្នុងចំណោមនោះមកអោយលោកអ្នកបានស្គាល់ ៖

១. អាគីតា (Akita)

អាគីតា គឺជាពូជឆ្កែមានមាឌធំ រឹងមាំ និងមានឥទ្ធិពលដែលវាមានមុខងារក្នុងការថែរក្សាសួយសារអាករនៅក្នុងសក្ដិភូមិប្រទេសជប៉ុន។ គេបានសន្មតថាពូជឆ្កែនេះគឺជាដៃគូស្មោះត្រង់បំផុត ដែលផ្សារភ្ជាប់ទំនាក់ទំនងរបស់ពួកវាជាមួយនឹងម្ចាស់។

A1

២. Australian Cattle Dog

ឆ្កែអូស្រ្តាលី គឺជាពូជឆ្កែដែលរឹងមាំខ្លាំង និងអាចការពារមនុស្សបាន ជាពិសេសនោះគឺចំពោះមនុស្សជាទីស្រលាញ់ឬម្ចាស់របស់វា ម្យ៉ាងទៀតគេបានកត់សម្គាល់ឃើញថាវាពិតជាមានភាពស្មោះត្រង់ខ្លាំងណាស់ចំពោះគ្រួសាររបស់វា។

A2

៣. Neapolitan Mastiff

ពូជឆ្កែ Neapolitan Mastiff គឺមានមាឌធំ ចរិកសុភាពរាបសារ និងមានភាពស្មោះត្រង់ខ្លាំងណាស់ចំពោះម្ចាស់របស់វា ហើយថែមទាំងមានការប្រុងប្រយ័ត្នខ្ពស់ចំពោះមនុស្ស ដែលវាមិនធ្លាប់ស្គាល់ថែមទៀតផង។

A3

៤. Chihuahua

Chihuahua គឺជាពូជឆ្កែដែលមានមន្តស្នេហ៍ណាស់ ព្រោះវាមានទំហំតូច, បុគ្គលិកលក្ខណៈល្អ និងភាពរហ័សរហួនគួរឱ្យចាប់អារម្មណ៍ និងចេះស្តាប់បង្គាប់ថែមទៀតផង។ ពូជឆ្កែនេះត្រូវបានគេចាត់ទុកថាឆ្កែស្មោះត្រង់ ដែលស្រឡាញ់ម្ចាស់ជាងគេ។

A4

៥. Afghan Hound

ពូជនេះគឺមានភាពឆើតឆាយបំផុតជាមួយនឹងរូបរាងដ៏ប្លែក និងត្រូវបានគេចាត់ទុកថាជាពូជឆ្កែមានវ័យចំណាស់ជាងគេ ថែមទាំងមានភាពស្មោះត្រង់ចំពោះម្ចាស់ខ្លួនណាស់។

A5


៦. Anatolian Shepherd Dog

ឆ្កែនេះមានដើមកំណើតមកពីប្រទេសទួរគី និងជាឆ្កែដែលមានភាពស្មោះត្រង់បំផុតចំពោះគ្រួសារ ដែលជាម្ចាស់របស់វា។

A6

៧. Chinese Shar-Pei

បើទោះបីជាដើមឡើយត្រូវបានគេចិញ្ចឹមដើម្បីតែការបរបាញ់សត្វ និងការប្រយុទ្ធក៏ដោយ ប៉ុន្តែសព្វថ្ងៃពូជឆ្កែនេះត្រូវបានគេស្គាល់ថាវាជាឆ្កែដែលមានស្បែកជ្រីវជ្រួញ គួរឱ្យស្រឡាញ់ និងមានភក្តីភាពចំពោះម្ចាស់របស់វា។

A7

៨. Cane Corso

ពូជឆ្កែនេះ មានប្រវត្តិនៅប្រទេសអ៊ីតាលី ហើយវាត្រូវបានគេចិញ្ចឹម ដើម្បីការពារទ្រព្យសម្បត្តិរបស់មនុស្ស និងដើម្បីបរបាញ់សត្វធំៗ ដូចជាជ្រូកព្រៃជាដើម ម្យ៉ាងទៀតវាត្រូវបានគេកត់សម្គាល់ថា គឺជាពូជស្មោះត្រង់បំផុតចំពោះមនុស្សដែលជាម្ចាស់របស់វា ។

A8

៩. Briard

រោមវែងៗរបស់ពូជឆ្កែ Briard ពិតជាគួរឱ្យចាប់អារម្មណ៍ខ្លាំង និងទាក់ទាញណាស់។ ពូជឆ្កែប្រភេទនេះភាគច្រើនគឺប្រយ័ត្នចំពោះមនុស្សចម្លែក និងការពារក្រុមគ្រួសារម្ចាស់របស់ខ្លួន ហើយជាពិសេសនោះគឺក្មេងៗ ព្រោះវាគិតថាក្មេងៗគឺជាហ្វូងរបស់ពួកវា ។

A9

១០. Brussels Griffon

ដំបូងឡើយ ពូជឆ្កែមួយនេះត្រូវបានគេចិញ្ចឹមដើម្បីបរបាញ់សត្វកញ្ជ្រោង ព្រោះវាជាសត្វឆ្កែតូចៗ មានភាពរស់រវើក ស្វាហាប់ និងមានភាពឆ្លាតវៃខ្លាំងណាស់។ ហើយវាក៏ត្រូវបានគេចាត់ទុកថាជាសត្វដែលស្មោះត្រង់ និងស្រឡាញ់ម្ចាស់ផងដែរ៕

A10

 

ប្រភព ៖ បរទេស