ការគេងមិនបានគ្រប់គ្រាន់ ឬគេងមិនលក់នៅពេលយប់ អាចជះឥទ្ធិពលអាក្រក់ដល់សុខភាពទូទៅរបស់អ្នក។ នេះជាមូលហេតុដែលការគេងឲ្យលក់ស្កប់ស្កល់នាពេលយប់ គឺជាកត្តាចាំបាច់ក្នុងការថែរក្សាសុខភាពរាងកាយ។
ខាងក្រោមនេះគឺជាភេសជ្ជៈដែលនឹងជួយឲ្យអ្នកគេងលក់ស្រួល៖
ទឹកដោះគោ
ការផឹកទឹកដោះគោក្តៅឧណ្ហៗមួយកែវមុនពេលចូលគេង គឺអាចជួយបន្ធូរអារម្មណ៍របស់អ្នកឲ្យស្រស់ថ្លា ឬបំបាត់ភាពស្រ្តេស ព្រោះវាមានផ្ទុកសារធាតុម្យ៉ាងដែលជាអាស៊ីតអាមីណូដែលធ្វើឲ្យអ្នកងាយនឹងងងុយគេង។ ម្យ៉ាងវិញទៀតដូចដែលអ្នកបានដឹងហើយថា ទឹកដោះគោក៏មានបរិមាណកាបូអ៊ីដ្រាត ដែលត្រូវបានគេដឹងថាវាជាផ្នែកមួួយធ្វើឲ្យអ្នកងងុយគេង។
ទឹកឃ្មុំជាមួយទឹកក្តៅ និងតែបៃតងក្តៅៗ
ងាយៗនៅក្នុងការធ្វើភេសជ្ជៈប្រភេទនេះ ដោយអ្នកគ្រាន់តែយកទឹកឃ្មុំនូវបរិមាណល្មមដាក់ជាមួយទឹកក្តៅឧណ្ហៗមួួយកែវទទួលទានជាការស្រេច។ ចំណែកឯភេសជ្ជៈមួយទៀតនោះគឺតែបៃតង ដែលវាអាចជួយសម្រួលដល់បញ្ហាដំណេករបស់អ្នកបាន ដោយគ្រាន់តែទទួលទានមួយកែវនៅពេលយប់មុនពេលគេង។
ទឹកដូង
ទឹកដូងគឺជាភេសជ្ជៈមានកាឡូរីទាប ដែលមិនត្រឹមតែជួយឱ្យអ្នកមានថាមពលប៉ុណ្ណោះទេ ប៉ុន្តែវាក៏ផ្ទុកនូវសារធាតុរ៉ែដ៏មានតម្លៃដូចជាប៉ូតាស្យូម និងម៉ាញ៉េស្យូមដែលជួយសម្រួលឲ្យរាងកាយរបស់អ្នកមានភាពស្រស់ស្រាយ និងបំបាត់ភាពនឿយហត់។
ចេកក្រឡុក
ជម្រើសទឹកផ្លែឈើមួយប្រភេទទៀត ដែលជួយឲ្យអ្នកគេងលក់ស្រួលនោះគឺចេកក្រឡុក។ ជាការពិតណាស់ភេសជ្ជៈនេះអ្នកអាចធ្វើវាញាំមុនពេលចូលគេងបាន ព្រោះវាងាយស្រួលធ្វើដោយគ្រាន់តែអ្នកយកចេកទុំបរិមាណល្មម ទឹកដោះគោ និងប័រអាល់ម៉ុនក្រឡុកចូលគ្នាជាការស្រេច។ ហើយជាពិសេសទៀតនោះវាមិនត្រឹមតែជួយដល់ដំណេករបស់អ្នកប៉ុណ្ណោះទេ វាថែមទាំងជួយសម្រួលដល់សាច់ដុំបានយ៉ាងល្អទៀតផង៕
ប្រភព៖បរទេស