អាកប្បកិរិយាសំខាន់ទាំង១០ ដែលអ្នកគួរសម្រេចចិត្តម្តងទៀត បន្ត ឬបញ្ចប់ទំនាក់ទំនងត្រឹមនេះ

មិនថាត្រឹមជាសង្សារ ឬជាប្តីប្រពន្ធនោះទេ ការដែលអាចរស់នៅជាមួយគ្នាបានយូរអង្វែង មានសុភមង្គល ចេះគោរព និងឲ្យតម្លៃគ្នាទៅវិញទៅមកបានគឺអាស្រ័យទៅលើសាមីខ្លួនទាំងពីរផ្ទាល់ថាតើយល់ពីគ្នាបានកម្រិតណា និងអាចរក្សាចំណងស្នេហាពួកគេបានកម្រិតណា។ ប៉ុន្តែអ្វីដែលយើងមើលឃើញជាក់ស្តែងគឺវាពិតជាពិបាកបកស្រាយណាស់អំពីរឿងរាវដៃគូរជីវិត ពីព្រោះគ្មាននរណាអាចដឹងច្បាស់ក្រៅពីខ្លួនឯងផ្ទាល់នោះទេ ហើយក៏គ្មានជីវិតគូរណាដែលល្អឥតខ្ចោះដែរ។ ហើយអត្ថបទនេះវាគ្រាន់តែជាចំណេះដឹងបន្ថែមមួយផ្នែកដែលជួយឲ្យអ្នកមានផ្នត់គំនិតអាចគិតពិចារណាបានដិតដល់នៅពេលមានបញ្ហាកើតឡើង។

At Okinawa

ប្រសិនបើដៃគូររបស់អ្នកបង្ហាញអាកប្បកិរិយាទាំងនេះ បញ្ចាក់ថាគេមិនគោរពឲ្យតម្លៃ និងស្រលាញ់អ្នកពិតប្រាកដឡើយ!!!

១. ប្រមាថដោយពាក្យសម្ដី

ចំពោះដៃគូរដែលស្រលាញ់គ្នាគឺគួរតែនិយាយរកគ្នាដោយពាក្យល្អៗ ឬនិយាយដោយក្តីស្រលាញ់។ ប៉ុន្តែវាមិនមែនជារឿងល្អនោះទេនៅពេលដៃគូរណាម្នាក់និយាយគ្នាដោយហៅឈ្មោះ ឬប្រើពាក្យសំដីមើលងាយ ដែលនេះវាបង្ហាញពីភាពមិនគោរពគ្នាទៅវិញទៅមក។

Angry Client_Fotolia_aurema 1

២. កុហក

ភាពស្មោះត្រង់គឺជាគ្រឹះដ៏សំខាន់បំផុតមួយនៅក្នុងទំនាក់ទំនងដៃគូរ។ នៅពេលដែលអ្នក និងដៃគូរបស់អ្នកនិយាយកុហក នោះវាប្រៀបដូចជាអ្នកសន្សំបញ្ហាម្តងបន្តិចៗឲ្យចូលមក។ ហេតុនេះប្រសិនបើអ្នកមិនអាចជឿទុកចិត្តដៃគូរបស់អ្នកនោះទេ វាអាចជាការប្រសើរក្នុងការកាត់ផ្តាច់ទំនាក់ទំនងនឹងគ្នា។

Young Couple Having A Conflict At The Street

៣.ក្បត់

ការក្បត់គឺជាបញ្ហាដ៏ធំមួយដែលគ្មានដៃគួរណាម្នាក់ចង់ជួប និងស្អប់បំផុត ព្រោះវានឹងបំផ្លាញអ្វីគ្រប់យ៉ាងដែលពួកគេបានសាងឡើងមក។ លើសពីនេះទៅទៀតនោះ ប្រសិនបើមានការក្បត់កើតឡើងហើយនោះ វាពិជាពិបាកបំផុតនៅក្នុងការកសាងទំនុកចិត្តមកវិញ ជាពិសេសការជឿទុកចិត្តលើមនុស្សដែលធ្លាប់ក្បត់ និងធ្វើឲ្យអ្នកឈឺចាប់។ ប៉ុន្តែក៏មានដៃគូរមួយចំនួននៅតែអាចបន្ត និងចាប់ផ្តើមជីវិតគូររបស់ពួកគេបានល្អម្តងទៀត។

៤. រំលោភបំពានលើរាងកាយ

ចំពោះចំណុចនេះមិនថាខាងបុរស ឬស្រ្តីនោះទេក៏អាចទទួលរងនូវការរំលោភបំពានបានដែរ គ្រាន់តែខុសគ្នាទៅតាមហេតុផលផ្សេងៗគ្នាប៉ុណ្ណោះ។

5 Things You Need To Know About Domestic Abuse

៥. ចែចង់អ្នកដទៃនៅចំពោះមុខអ្នក

ប្រសិនបើគូស្នេហ៍របស់អ្នកកំពុងចែចង់ជាមួយអ្នកដទៃខណៈពេលដែលអ្នកនៅក្បែរនោះ វាជាការមិនគោរព និងគួរឲ្យស្អប់ខ្ពើមបំផុត។ វាដូចជាពួកគេកំពុងនិយាយថាអ្នកមិនល្អគ្រប់គ្រាន់ទើបគេទាក់ទងនាក់ថ្មីដែលល្អជាងអ្នក។


884160 Ifxzyhcvpf 1530004297

៦. បង្អាប់ ឬមិនសរសើរអ្នក

ជាការពិតណាស់វាតែងតែមានរឿងរំខានបន្តិចបន្តួចរវាងគ្នាទៅវិញទៅមក ដែលអ្នកមិនចូលចិត្ត។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយដៃគូរបស់អ្នកមិនគួរបង្អាប់ ឬបន្ទាបតម្លៃអ្នកនៅចំពោះមុខអ្នកដទៃនោះដែរ។ ប្រសិនបើគេចង់និយាយថាអ្នកធាត់ពេក ឬស្គមពេក នោះគួរតែនិយាយគ្នាតែពីរនាក់មិនមែននៅចំពោះមុខអ្នកដទៃ។

Interrupting

៧. មានគម្រោងធ្វើអ្វីមួយដោយគ្មានរូបអ្នក

ភាគច្រើននៅក្នុងទំនាក់ទំនងដៃគូរដែលស្រលាញ់គ្នាពិតប្រាកដគឺពួកគេតែងតែរៀបចំផែនការជាមួយគ្នាមិនថាជារឿងអនាគត ឬរឿងអាជីវកម្មនោះទេ។ ប៉ុន្តែប្រសិនបើនរណាម្នាក់ក្នុងចំណោមអ្នកទាំងពីរកំពុងរៀបចំផែនការផ្សេងៗដោយពុំគិតគូរពីដៃគូរម្ខាងទៀត ឬផែនការនោះបែរជាមានអ្នកដទៃជំនួសវិញនោះ វាអាចជាសញ្ញាមួយដែលដៃគូររបស់អ្នកមិនចង់សាងអនាគតជាមួយអ្នកឡើយ។

ម្យ៉ាងវិញទៀតវាជាការមិនគោរព និងពិតជាឈឺចាប់ខ្លាំងណាស់នៅពេលដែលមនុស្សដែលស្រលាញ់គ្នាមានគម្រោងអនាគត ឬចង់ធ្វើរឿងអ្វីមួយដោយគ្មានអ្នក។

៨. តែងតែចំណាយពេលជាមួយទូរស័ព្ទ

ការចំណាយពេលវេលាជាមួយដៃគូរពិតជាសំខាន់ ព្រោះវាធ្វើឲ្យទំនាក់ទំនងកាន់តែសិ្នតស្នាល និងយល់ចិត្តគ្នា។ ហើយអ្វីដែលសំខាន់ទៀតនោះ ប្រសិនបើដៃគូរចំណាយពេលប្រើទូរសព្ទ័ ឬកុំព្យូទ័រគ្រប់ពេលដែលនៅជាមួយអ្នក និងសូម្បីតែពេលញុំាបាយនោះ វាជារឿងមិនល្អទាល់តែសោះ។ ប្រសិនបើរឿងបែបនេះកើតឡើងរឿយៗ នោះអាចបង្ហាញថាដៃគូររបស់អ្នកឲ្យតម្លៃឧបករណ៍ទាំងនោះជាងអ្នកទៅទៀត។

31 014528 How_to_know_if_you_re_in_an_unhealthy_relationship

៩. រំខានខណៈពេលអ្នកកំពុងនិយាយ

ចំពោះករណីនេះគឺពួកគេចង់បញ្ជាក់ថាអ្វីដែលអ្នកនិយាយមិនសំខាន់ដូចគំនិតរបស់ពួកគេឡើយ។

១០. មិនចេះសុំទោស

មនុស្សអាត្មានិយមគឺជាមនុស្សដែលជឿជាក់ថាពួកគេតែងតែត្រូវជានិច្ច។ ទោះបីពួកគេដឹងថាពួកគេធ្វើខុសក៏ដោយក៏ពួកគេមិនដែលសារភាពកំហុសចំពោះអ្នកដែរ​ហើយពួកគេប្រហែលជាគិតថាពួកគេត្រូវគ្រប់ពេលវេលា​ ដូច្នេះពួកគេនឹងព្យាយាមឈ្លោះប្រកែកជាមួយអ្នករហូតទាល់តែគេបានឈ្នះ៕

8 Things Most Couples Fight And Argue About During Wedding Planning 1

ប្រភព៖បរទេស