Skin Care Routine ដែលល្អឥតខ្ចោះ សំរាប់នារីៗដែលស្រឡាញ់សម្រស់ខ្លួនឯង!

សម្រាប់បងប្អូននារីៗយើង ប្រសិនបើអ្នកចង់ចាប់ផ្តើមការថែរក្សាផ្ទៃមុខដ៏ល្អឥតខ្ចោះមួយ ប៉ុន្តែមិនដឹងថាគួរចាប់ផ្តើមពីណាមកនោះ សូមកុំបារម្មណ៍អី! ព្រោះអ្នកឯកទេសផ្នែកសើស្បែក Dr. Ashley Magovern បានចែករំលែកនូវគន្លឹះយ៉ាងសំខាន់ៗក្នុងការថែរក្សាសម្រស់តាមលំដាប់លំដោយមួយដែលត្រឹមត្រូវ និងអាចធ្វើអោយអ្នកទទួលបានលទ្ធផលគួរជាទីគាប់ចិត្ត។

A1

១. សម្អាតផ្ទៃមុខ (Cleanse)

ការសម្អាត គឺជាជំហានដំបូង និងសំខាន់ជាងគេបង្អស់ក្នុងការថែរក្សាផ្ទៃមុខ ដូចនេះអ្នកគួរតែជ្រើសរើសហ្វូមលាងមុខណាដែលស្រទន់ និងមិនមានជាតិកាត់ ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់របាំងស្បែក និងនាំឲ្យស្បែកមុខមានភាពស្តើងជាងមុន។

A2

២. Toner

នេះគឺជាជំហានបន្ទាប់បន្សំ ប៉ុន្តែវាក៏មានអត្ថប្រយោជន៍ក្នុងការតម្រូវកម្រិត pH លើស្បែកមុខដែរ។ ហើយប្រសិនបើមុខរបស់អ្នកឡើងមុន នោះអ្នកអាចប្រើផលិតផល Toner ណាដែលមានជាតិ salicylic acid ហើយសម្រាប់អ្នកស្បែកស្ងួត គឺអាចប្រើ Toner ដែលផ្តល់ជាតិសំណើមដល់ផ្ទៃមុខបាន។

A3

៣. សេរ៉ូម Vitamin C

Dr. Ashley Magovern បានណែនាំឲ្យមនុស្សគ្រប់វ័យគួរតែប្រើប្រាស់នូវផលិតផលដែលផ្ទុកនូវ Vitamin C ព្រោះវាជាសារធាតុសម្រាប់ជំនួយដល់កោសិកា ដែលត្រូវបានបំផ្លាញដោយពន្លឺព្រះអាទិត្យ និងជួសជុលស្នាមចាស់ៗឲ្យភ្លឺឡើងវិញថែមទៀតផង។

A4


៤. Eye Cream

អ្នកអាចប្រើកូនដៃដើម្បីឈ្លីផលិតផល Eye Cream នៅជុំវិញរង្វង់ភ្នែករបស់អ្នកថ្នមៗ ដើម្បីបំបាត់ភាពដក់ និងស្នាមជ្រីវជ្រួញដែលបានបន្សល់មកពីការគេងមិនលក់ ឬត្រូវពន្លឺថ្ងៃជាដើម។

A5

៥. Moisturizer

ការប្រើប្រាស់ប្រភេទឡេផ្តល់សំណើម ឬ Moisturizer គឺជាជំហានដ៏សំខាន់បំផុតក្នុងការរក្សាផ្ទៃមុខ ហេតុនេះហើយអ្នកគួរតែស្វែងរក moisturizer ណាដែលមានសារធាតុ ceramides ឬ hyaluronic acid ព្រោះវានឹងអាចជួយឲ្យស្បែកមានសំណើម និងពង្រឹងរបាំងការពារស្បែករបស់អ្នកបានយ៉ាងល្អ។

A6

៦. ឡេការពារកម្តៅថ្ងៃ

ប្រសិនបើអ្នកត្រូវចេញទៅក្រៅពិសេសនៅតំបន់ដែលក្តៅខ្លាំង អ្នកគួរជ្រើសរើសឡេការពារមួយណាដែលមាន SPF 30 ឡើងទៅ ទើបអាចទប់ទល់នឹងពន្លឺព្រះអាទិត្យបាន៕

A7

ប្រភព ៖ បរទេស