តោះនាំគ្នាមកស្គាល់ប្រវត្តិពូជឆ្មា ដែលសម្បូរបំផុតនៅក្នុងប្រទេសយើង ( Kanaani Breed )

អ្នកទាំងអស់គ្នាប្រាកដជាធ្លាប់បានឃើញឆ្មាប្រភេទនេះគ្រប់ទីកន្លែងនៅក្នុងប្រទេសកម្ពុជាហើយ ជាពិសេសគឺនៅតាមវត្ត ព្រោះភាគច្រើនពួកវាគឺជាឆ្មាអនាថា។ គេតែងតែហៅពួកវាថាឆ្មាវត្ត ឬឆ្មាសម្បុរត្រសក់ ប៉ុន្តែវាក៏មានឈ្មោះបច្ចេកទេសរបស់វាដែរ ដោយគេហៅថាពូជ Kanaani។

A1

ឆ្មាពូជ Kanaani នេះគឺជាពូជកូនកាត់ដែលមានកំណើតនៅប្រទេសអាល្លឺម៉ង់ និងត្រូវបានគេបង្កាត់ឲ្យមានរូបរាងដូចពួកឆ្មាព្រៃនៅអាហ្វ្រិក ម្យ៉ាងទៀតពួកវាត្រូវបានគេផ្សាំងឲ្យសុំាទៅនឹងមនុស្សអស់រយៈពេលយូរយារណាស់មកហើយ។

ពូជឆ្មា Kanaani នេះជាឆ្មាដែលចូលចិត្តលេង ហក់លោត និងមិនចេះនៅស្ងៀមប៉ុន្មានទេ ពោលគឺវាត្រូវការកន្លែងទូលាយដើម្បីរត់លេង និងឡើងដើមឈើ ដូចនេះគប្បីមានទីធ្លាធំទូលាយ ឬ Cat tree ទុកឲ្យពួកវាលេង។

A2


បន្ថែមពីនេះទៅទៀត Kanaani គឺជាពូជឆ្មាដែលត្រូវការភាពកក់ក្តៅ ការថ្នាក់ថ្នមពីម្ចាស់វា និងចូលចិត្តប្រើពេលលេងជាមួយម្ចាស់ខ្លាំងណាស់។ ដោយសារពូជឆ្មានេះមានកំណើតជាពពួកឆ្មាព្រៃ ដូចនេះវាអាចនឹងកាចបន្តិច និងជាពិសេសគឺជាមួយក្មេងតូចៗ ប៉ុន្តែប្រសិនបើអ្នកប្រើពេលវេលានៅជាមួយវា និងបង្ហាត់បង្រៀនវាឲ្យបានច្រើននោះ វានឹងក្លាយជាឆ្មាដែលគួរឲ្យស្រលាញ់ជាទីបំផុត។

A4

ពពួកឆ្មានេះគឺស្គមហើយខ្ពស់ និងមិនងាយធាត់នោះទេដោយសារវាធ្វើចលនាច្រើន រីឯខ្លួន និងជើងរបស់វាគឺវែងៗហើយក្រញាំរាងពងក្រពើ មូលត្រវែង។ ចំណែកឯត្រចៀកវាវិញ គឺបះឡើងលើ ហើយនៅឆ្ងាយពីគ្នា រីឯសម្បុរវាក៏មានច្រើនពណ៌ផងដែរ ដូចជាទឹកក្រូច សូកូឡា និងពណ៌សាច់ជាដើម ប៉ុន្តែពណ៌ដែលមានច្រើនជាងគេគឺពណ៌ត្រសក់នេះឯង៕

 

ប្រភព ៖ បរទេស