ធ្លាប់ដឹង ឬអត់ថា នៅក្នុងប្រទេសអារ៉ាប់ គេហាមមិនឱ្យស្រី្តធ្វើរឿងទាំងអស់នេះទេ!

ចាប់តាំងពីព្រះអង្គម្ចាស់ Mohammed bin Salman បានឡើងគ្រងរាជ្យនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត កាលពីខែមិថុនាឆ្នាំ២០១៧មក ព្រះរាជាណាចក្រនេះបានធ្វើកំណែទម្រង់ជាច្រើន ដែលគួរឱ្យភ្ញាក់ផ្អើល។

A1

នៅចុងឆ្នាំ ២០១៩ ព្រះអង្គម្ចាស់បានកែប្រែសេរីភាពសារជាថ្មីសំរាប់ស្ត្រី ដែលអោយពួកគេអាចមានសិទ្ធធ្វើដំណើរតែម្នាក់ឯង ព្រមទាំងអនុញ្ញាតឱ្យពួកគេទទួលបានលិខិតឆ្លងដែន និងធ្វើដំណើរទៅបរទេស ដោយមិនចាំបាច់សុំការយល់ព្រមពីអាណាព្យាបាលបុរសដូចមុនឡើយ។

ខណៈពេលដែលការកំណែទម្រង់ត្រូវបានទទួលជាវិជ្ជមាន តែក្រុមអ្នកធ្វើយុទ្ធនាការបាននិយាយថាពួកគេមិនមានសិទ្ធិទូលំទូលាយនោះទេហើយស្ត្រីនៅតែជា “ ពលរដ្ឋលំដាប់ទី ២ ” នៅក្នុងប្រទេសដដែល ដោយមានន័យថាបុរសនៅតែមានសិទ្ធជាងស្ត្រី ។

A2

ស្តី្រនៅក្នុងប្រទេសអារ៉ាប់មិនអាចរៀបការ ឬធ្វើការសំរេចចិត្តមួយដោយឯកឯងបានឡើយ ពោលគឺត្រូវសុំសិទ្ធពីអាណាព្យាបាលបុរស។

បើទោះបីជាមានកំណែទម្រង់យ៉ាងណាក៏ដោយ ស្រ្តីដែលរស់នៅប្រទេសនេះនៅតែទទួលរងនូវការរឹតត្បិតជាច្រើនក្នុងការរស់នៅប្រចាំថ្ងៃដូចជា៖

១.ការស្លៀកពាក់-តុបតែងមុខ ដើម្បីបង្ហាញពីសំរស់

ការស្លៀកសំលៀកបំពាក់របស់ស្ត្រី គឺត្រូវបានគ្រប់គ្រងយ៉ាងតឹងរឹងនៃច្បាប់របស់អ៊ីស្លាម ហើយត្រូវបានអនុវត្តទៅតាមកម្រិតផ្សេងៗគ្នានៅទូទាំងប្រទេស។ ភាគច្រើននៃស្ត្រីពាក់អាបាយ៉ា - ក្រម៉ាវែង - និងក្រម៉ារុំក្បាល។ ម្យ៉ាងទៀតប៉ូលីសផ្នែកសាសនានឹងត្រូវឃាត់ និងសាកសួរចំពោះស្ត្រីណាដែលស្លៀកពាក់លាតត្រដាង និងការតុបតែងខ្លួនច្រើនពេក។

A3

២.ធ្វើអន្តរកម្មជាមួយបុរស

ស្ត្រីទូទាំងប្រទេស ត្រូវបានគេកំណត់ចំនួនពេលវេលាដែលបានចំណាយជាមួយបុរសដែលពួកគេមិនបានទាក់ទង។ ចំណែកអគារសាធារណៈភាគច្រើនរួមមានការិយាល័យ ធនាគារ និងសាកលវិទ្យាល័យ ត្រូវមានច្រកចេញចូលដាច់ដោយឡែកពីគ្នាសម្រាប់ភេទផ្សេងគ្នា។ ជារួមស្ត្រី និងបុរសមិនអាចជួបជុំគ្នាបាននោះទេ ប្រសិនបើពួកគេមិនមែនជាប្តី-ប្រពន្ធ ឬសាច់ញាតិក្នុងផ្ទះតែមួយ។


A4

សូម្បីតែសេវាកម្មដឹកជញ្ជូនសាធារណៈតាមទីកំសាន្តឆ្នេរសមុទ្រ និងឧទ្យានកំសាន្តក៏ត្រូវបានគេបែងចែកដាច់ដោយឡែកនៅតាមតំបន់ភាគច្រើននៃប្រទេសដែរ។ តែយ៉ាងណាមិញ រដ្ឋាភិបាលបានប្រកាសនៅចុងឆ្នាំ ២០១៩ ថាភោជនីយដ្ឋានលែងតំរូវអោយមានច្រកចេញចូលដាច់ដោយឡែកពីគ្នាតាមភេទទៀតហើយ។

A5

ហើយប្រសិនបើមានការជួបជុំរវាងស្ត្រី និងបុរសមិនស្របច្បាប់អាចនាំឱ្យមានការចោទប្រកាន់ពីបទព្រហ្មទណ្ឌប្រឆាំងនឹងភាគីទាំងពីរ នោះ ជាធម្មតាស្ត្រីគឺប្រឈមនឹងការដាក់ទណ្ឌកម្មធ្ងន់ធ្ងរជាងបុរស។

៣. ប្រកួតប្រជែងដោយសេរីនៅក្នុងកីឡា

នៅពេលអារ៉ាប៊ីសាអ៊ូឌីតបានបញ្ជូនអត្តពលិកជាស្ត្រីទៅប្រកួតកីឡាអូឡាំពិកជាលើកដំបូងនៅទីក្រុងឡុងឆ្នាំ ២០១២ បុព្វជិតសាសនាក្នុងប្រទេសបានប្រកាសថាវាជាការប្រកួតប្រជែងរបស់ស្រីពេស្យា។ ហើយស្ត្រីទាំងនោះក៏ត្រូវអមដំណើរដោយអាណាព្យាបាលជាបុរសហើយត្រូវបិទបាំងសក់របស់ពួកគេផងដែរ។

A6

ប៉ុន្តែទោះយ៉ាងណាក៏ដោយនៅខែកញ្ញាឆ្នាំ ២០១៧ ពហុកីឡដ្ឋានជាតិរបស់អារ៉ាប់ប៊ីសាអូឌីតបានស្វាគមន៍អ្នកទស្សនាស្រី ដែលមិនធ្លាប់មានពីមុនមក។ ប៉ុន្តែពួកគេអនុញ្ញាតអោយតែស្ត្រីម្នាក់ប៉ុណ្ណោះ ដែលអាចមើលការប្រារព្ធពិធីអបអរសាទរខួបនៃការបង្កើតអារ៉ាប៊ីសាអូឌីតមួយនោះ។

៤. ការលសំលៀកបំពាក់នៅពេលដើរទិញទំនិញ

ស្រ្តីមិនត្រូវបានអនុញ្ញាតអោយលសំលៀកបំពាក់នៅក្នុងបន្ទប់ប្តូរសំលៀកបំពាក់តាមផ្សារទំនើប ឬតាមហាងនោះទេ ពោលគឺត្រូវប្រកាន់ភ្ជាប់នូវឥរិយាបថបិទបាំងរាងកាយ និងផ្ទៃមុខនៅតាមទីសាធារណៈ៕

A7

ប្រភព ៖ បរទេស