ផ្សិត ៧ប្រភេទ ដែលមានសារធាតុពុលគ្រោះថ្នាក់ជាងគេបំផុតនៅលើពិភពលោក!

នៅលើភពផែនដីយើងនេះ ត្រូវបានគេស្រាវជ្រាវឃើញថាមានផ្សិតរហូតដល់ទៅជាង១ម៉ឺនប្រភេទខុសៗគ្នានិងមានត្រឹមតែ២០ប្រភេទប៉ុណ្ណោះដែលអាចបរិភោគបាន ដូចនេះលោកអ្នកមិនគួរបេះរឺបរិភោគផ្សិតដែលមិនស្គាល់រឺចំលែកនោះទេជៀសវាងបង្កជាគ្រោះថ្នាក់រឺពុលជាដើម៕

ខាងក្រោមនេះគឺជាផ្សិតព្រៃដែលមានសារធាតុពុលគ្រោះថ្នាក់ជាងគេបំផុតទាំង៧នៅលើពិភពលោក!

១. Death Cap (Amanita phalloides)

វាជាផ្សិតដែលគ្រោះថ្នាក់ និងអាចសំលាប់ជីវិតមនុស្សសាហាវជាងគេបំផុតដែលត្រូវបានគេរកឃើញនៅពាសពេញទ្វីបអឺរ៉ុប ហើយរូបរាងរបស់វាគឺប្រហាក់ប្រហែលទៅនឹងផ្សិតចំបើងដែរ។ ក្នុងរយៈពេលពី ៦ ទៅ ១២ ម៉ោងបន្ទាប់ពីទទួលទានវារួច មនុស្សនឹងចាប់ផ្តើមមានអាការះឈឺពោះខ្លាំង,ក្អួត និងរាគឈាម ដែលបណ្តាលអោយបាត់បង់ជាតិទឹកយ៉ាងលឿនពីជាលិកានិងស្រេកទឹកខ្លាំង។ ម្យ៉ាងទៀតវាធ្វើអោយខូចថ្លើម, តំរង់នោម, ប្រព័ន្ធសរសៃប្រសាទ និងការថយចុះជាតិស្ករក្នុងឈាម ហើយស្ថានភាពនេះអាចនាំឱ្យសន្លប់និងស្លាប់នៅក្នុងឧប្បត្តិហេតុច្រើនជាង ៥០% ឯណោះ។

A1

២. Conocybe filaris

Conocybe filaris គឺជាផ្សិតដែលមើលទៅធម្មតា ហើយជាទូទៅត្រូវបានគេប្រទះឃើញនៅប៉ាស៊ីហ្វិកពាយព្យ។ ដោយមានផ្ទុកនូវ mycotoxins ដូចគ្នានឹងផ្សិត Death Capដែរ វាអាចមានគ្រោះថ្នាក់ដល់ជីវិត ប្រសិនបើមនុស្សបរិភោគវា។ ហើយការចាប់ផ្តើមនៃរោគសញ្ញាគឺចេញអាការៈពីក្រពះ ឬពោះវៀន និងច្រើនតែកើតឡើងក្នុងរយៈពេល ៦-២៤ ម៉ោងបន្ទាប់ពីបរិភោគវា។ អ្នកជំងឺអាចនឹងជាសះស្បើយឡើងវិញ ដោយគ្រាន់តែរងនូវការគំរាមកំហែងដល់អាយុជីវិត និងធ្វើអោយមានជំងឺក្រពះពោះវៀនរួមផ្សំនឹងការខ្សោយថ្លើម និងតំរងនោមជាដើម។

A2

៣. Webcaps (Cortinarius species)

ប្រភេទផ្សិតនេះគឺស្រដៀងនឹងផ្សិតម្យ៉ាងដែលគេអាចបរិភោគបាន ប៉ុន្តែផ្សិតទាំងនេះមានផ្ទុកនូវសារធាតុពុល Orellanin ដែលដំបូងបង្កឱ្យមានរោគសញ្ញាស្រដៀងនឹងជំងឺផ្តាសាយទូទៅ។ ហើយជាតិពុលរបស់វាអាចបណ្តាលឱ្យខ្សោយតំរងនោម និងស្លាប់ប្រសិនបើមិនបានព្យាបាល។

ក្នុងឆ្នាំ ២០០៨ មានអ្នកនិពន្ធជនជាតិអង់គ្លេសម្នាក់ គឺលោកនីកូឡាសអ៊ីវ៉ាន ដែលបានបេះ និងចែកចាយផ្សិតនេះដល់សាច់ញាតិរបស់គាត់ ហើយជាលទ្ធផលគាត់ និងសាច់ញាត្តិត្រូវសម្រាកនៅមន្ទីរពេទ្យចំនួន ៤ នាក់។ ចំណែកឯរូបគាត់ ប្រពន្ធ និងប្អូនថ្លៃរបស់គាត់គឺសុទ្ធតែតម្រូវអោយប្តូរតំរងនោម ដោយសារតែជាតិពុលរបស់ផ្សិតមួយនេះ។

A3


៤. Autumn Skullcap (Galerina marginata)

ជាទូទៅប្រភេទផ្សិតនេះស្ថិតនៅទូទាំងអឌ្ឍគោលខាងជើង និងផ្នែកខ្លះនៃប្រទេសអូស្ត្រាលី វាគឺជាផ្សិតដែលមានរាងរលួយ និងមានអាមីណូអាស៊ីតដូចគ្នាទៅនឹងផ្សិត Death Cap ដែរ។ ហើយការទទួលទានផ្សិតនេះគឺអាចបណ្តាលឱ្យរាគក្អួត, ថយចុះកម្តៅ និងខូចថ្លើម ហើយថែមទាំងអាចបណ្តាលឱ្យស្លាប់ទៀតផងប្រសិនបើមិនបានព្យាបាល។

A4

៥. Destroying Angels (Amanita species)

ប្រភេទផ្សិតនេះគឺត្រូវបានគេប្រទះឃើញនៅអាមេរិកខាងជើង ហើយរោគសញ្ញាបន្ទាប់ពីបរិភោគវាគឺត្រូវចំណាយពេលពី ៥ ទៅ ២៤ ម៉ោងដើម្បីបង្ហាញ ដោយក្នុងនោះមានដូចជា៖ ក្អួត, ភ្លេចភ្លាំង, ប្រកាច់, រាគរូស, ខ្សោយថ្លើម, ខ្សោយតំរងនោម និងអាចបណ្តាលឱ្យស្លាប់បាន។

A5

៦. Podostroma cornu-damae

ផ្សិតកម្រនេះមានដើមកំណើតនៅអាស៊ី ហើយបានបំពុលមនុស្សអោយស្លាប់មួយចំនួន ដែលនៅក្នុងប្រទេសជប៉ុននិងកូរ៉េ។ រាងរបស់វាដូចផ្លែឈើពណ៌ក្រហម តែមានផ្ទុកនូវជាតិពុលដ៏ខ្លាំងក្លា ដែលត្រូវបានគេស្គាល់ថាជាសារជាតិ trichothecene mycotoxins ដែលអាចបណ្តាលឱ្យមានផ្នែកអសកម្មនៃសរីរាង្គ (គាំង)។ រោគសញ្ញានៃការពុលរួមមានឈឺក្រពះ, របកស្បែក, ជ្រុះសក់, មានសម្ពាធឈាមទាប, ខ្សោយថ្លើម, ខ្សោយតំរងនោម និងបណ្តាលឱ្យស្លាប់ប្រសិនបើទុកចោលមិនបានព្យាបាល។

A6

៧. Deadly Dapperling (Lepiota brunneoincarnata)

វាគឺជាផ្សិតដែលសំបូរដុះនៅទូទាំងទ្វីបអឺរ៉ុប និងផ្នែកខ្លះនៃទ្វីបអាស៊ី ហើយផ្សិតនេះត្រូវបានគេដឹងថាមានផ្ទុកនូវសារជាតិអាម៉ាទីស៊ីន។ បើទោះបីជាការពុលមិនមានច្រើនក៏ដោយ ប៉ុន្តែការបរិភោគវាដោយចៃដន្យនឹងនាំឱ្យមានការពុលថ្លើមធ្ងន់ធ្ងរ និងអាចមានផលវិបាកដ៍សាហាវប្រសិនបើមិនមានការព្យាបាលភ្លាមៗ៕

A7

ប្រភព ៖ បរទេស