សម្រាប់អ្នកដែលធ្លាប់មើលគំនូរជីវចលប្រាកដជាបានឃើញហើយនូវសត្វចម្លែកដែលមាននៅក្នុងសាច់រឿង ប៉ុន្តែអ្នកទាំងអស់គ្នាប្រហែលជាមិនធ្លាប់គិតនោះទេ ថាក្រៅពីសត្វចិញ្ចឹមនិងសត្វព្រៃធម្មតា ពិភពលោកយើងនេះក៏មានសត្វចម្លែកមួយចំនួនដែលយើងមិនធ្លាប់បានឃើញនោះដែរ។
តោះនាំគ្នាមកស្គាល់សត្វចម្លែកទាំង១០ប្រភេទខាងក្រោម ៖
១. Indian Purple Frog
កង្កែបប្រភេទនេះត្រូវបានគេរកឃើញនៅក្នុងប្រទេសឥណ្ឌា និងជាពិសេសគឺនៅជួរភ្នំ Ghats ខាងលិច ។ ក្រៅពីមានសម្បុរពណ៌ស្វាយប្លែក និងលេចធ្លោ ពួកវាមានរាងដូចដុំពកៗ ដែលមានទ្រង់ទ្រាយលក្ខណៈពិសេសខុសពីកង្កែបធម្មតា។ ហើយភាគច្រើនពួកវាគឺរស់នៅក្រោមដី ដោយយើងមិនងាយបានឃើញនោះទេ ម្យ៉ាងទៀតពួកវាស៊ីសត្វកណ្តៀរ និងសត្វល្អិតជាអាហារ។
២. Velella
Velella គឺជាប្រភេទJellyសមុទ្រពណ៌ខៀវ ដែលអណ្តែតលើផ្ទៃមហាសមុទ្រ។ វាជាចំណីរបស់ដង្កូវទឹក កូនត្រីតូចៗ និង zooplankton ហើយពួកវាមិនបង្កគ្រោះថ្នាក់ដល់មនុស្សយើងឡើយ។
៣. Star-Nosed Mole
Star-Nosed Mole ត្រូវបានរកឃើញនៅតំបន់ Northern អាមេរិកខាងជើង ដែលវាមានច្រមុះចម្លែកគួរអោយទាក់ទាញ។ សត្វមួយប្រភេទនេះប្រើច្រមុះរបស់វាដែលមានបំពង់ដណ្ហើម ២២ ហៅថាសរីរាង្គ Eimer ដើម្បីដាស់តឿនប្រាប់ពីការប្រមាញ់ដែលជុំវិញវា។
៤. Naked Mole Rat
Naked Mole Rat ជាប្រភេទសត្វកណ្តុរដែលមានដើមកំណើតនៅអាហ្រ្វិកខាងកើត។ ពួកវាគ្មានរោមនោះទេ រីឯស្បែករបស់វាមិនប្រតិកម្ម ឬមានការប្រែប្រួលឡើយ ដែលធ្វើឱ្យពួកវាអាចសម្របខ្លួនទៅនឹងបរិស្ថាន ដែលវារស់នៅបាន។
៥. Aye-Aye
ពពួកស្វាទាំងនេះចម្លែកណាស់ វាមានត្រចៀកធំ និងធ្មេញដូចសត្វកណ្តុរ ហើយស៊ីសត្វល្អិតជាអាហារ។ តាមការសំគាល់អាកប្បកិរិយា និងរូបរាងរបស់វា ដែលស្រដៀងទៅនឹងសត្វកណ្តុរ Aye-Aye គឺជាប្រភេទសត្វចម្លែកដែលគួរឱ្យស្រឡាញ់ណាស់។
៦. Hooded Seal
Hooded Seal ត្រូវបានគេរកឃើញនៅក្នុងមហាសមុទ្រអាត្លង់ទិកភាគកណ្តាល និងខាងជើង ហើយអ្វីដែលគួរអោយចម្លែកនោះគឺក្បាលរបស់វាមានដុំស្បែកនៅផ្នែកខាងលើ។ ដោយស្បែកនេះនឹងប៉ោងឡើងតាមរយៈប្រហោងច្រមុះរបស់វា ហើយការបំប៉ោងនេះដែរគឺដើម្បីព្រមាន ឬការពារខ្លួនរបស់វាពីសត្រូវ។
៧. Blue-Footed Booby
Blue-Footed Booby ត្រូវបានគេដាក់ឈ្មោះទៅតាមពណ៌ជើងរបស់វា។ ពួកវាមានជើងពណ៌ខៀវខ្លាំងក៏ព្រោះតែសារធាតុពណ៌ carotenoid ដែលទទួលបានពីចំណីអាហារ ដែលប្រមូលផ្តុំនៅក្នុងជើងរបស់ពួកវា។
៨. Uakari Monkey
ពួកវារស់នៅក្នុងព្រៃត្រូពិច នៅភាគពាយព្យនៃព្រៃ Amazon។ ស្វា uakari មានក្បាលពណ៌ក្រហមដែលស្រដៀងទៅនឹងលលាដក្បាល ហើយលក្ខណៈពិសេសមួយទៀតនៃការរស់នៅលើដើមឈើរបស់ស្វាទាំងនេះ គឺពួកវាមានកន្ទុយខ្លីដោយសារការផ្លាស់ទីរបស់វាពឹងផ្អែកលើការលោតផ្លោះ។
៩. Dumbo Octopus
Dumbo Octopus ឈ្មោះនេះបានមកពីព្រុយតូចៗដូចត្រចៀក ដែលនៅលើក្បាលរបស់វា។ Dumbo Octopus រស់នៅក្នុងទឹកសមុទ្រជម្រៅប្រហែលពី 3,000 ទៅ 4,000 ម៉ែត្រឯណោះ។
១០. Cloud Antelope
សត្វមួយនេះពិតជាចម្លែក និងប្លែកខ្លាំងណាស់ ដែលវាត្រូវបានបង្កើតឡើងដោយសិប្បករម្នាក់នៅលើអ៊ីនធឺណិតហើយវាគឺជាសិល្បៈតុក្កតាដ៏គួរអោយស្រឡាញ់មួយក្បាល៕
ប្រភព ៖ បរទេស