មូលហេតុដែលជនជាតិចិននិយមបរិភោគពុទ្រាក្រហម និងអត្ថប្រយោជន៍របស់វា!

ប្រទេសចិន គឺជាប្រទេសមួយដែលសម្បូរទៅដោយផ្លែឈើជាច្រើនប្រភេទ ប៉ុន្តែបើយើងក្រលេកទៅមើលបង្អែម ឬភេសជ្ជៈប៉ូវកំលាំងវិញ ភាគច្រើនគឺពួកគេប្រើប្រាស់ផ្លែពុទ្រាក្រហមជាចំបង ដោយសារតែវាមានកាឡូរីទាប,សំបូរវីតាមីន, សំបូរសារធាតុដែក និងជាតិរ៉ែ។

A1

ផ្លែពុទ្រាក្រហមនេះមានដើមកំណើតក្នុងប្រទេសចិនតាំងពី ៤៧៥–២២១ មុនគ.ស មកម្ល៉េះ ដែលរកឃើញដោយអ្នកវេជ្ជសាស្រ្តបុរាណរបស់ប្រទេសចិន និងបានកត់ត្រាក្នុងប្រវត្តសាស្តចិនជាផ្លែឈើ ដែលមានសារប្រយោជន៍បំផុតចំពោះសុខភាព។

A2

សព្វថ្ងៃវាក៏ត្រូវបានដាំដុះនៅតាមបណ្តាលប្រទេសជាច្រើនផ្សេងទៀត ដូចជា៖ ប្រទេសកូរ៉េ ,ឥណ្ឌា ,ជប៉ុន និងប៉ែកអឺរ៉ុបជាដើម។

A3

ជាការពិតណាស់ជាទូទៅ ផ្លែពុទ្រាក្រហម ឬល្មើរចិននេះត្រូវបានគេបេះស្រស់ៗ ឬសំងួតអោយក្លាយទៅជាដំណាប់ ដើម្បីធ្វើជាឱសថបុរាណ រហូតល្បីល្បាញជុំវិញពិភពលោក ដោយសារតែវាសំបូរទៅដោយអាហាររូបត្ថម្ភខ្ពស់ដល់សុខភាព។ ហើយក្នុងប្រពៃណីជនជាតិចិន គេបានចាត់ទុកផ្លែពុទ្រាក្រហមនេះជាផ្លែឈើឱសថ ដែលប្រើប្រាស់សំរាប់ព្យាបាលជម្ងឺមួយចំនួនដូចជា៖ កង្វះឈាម, បំប៉នគ្រាប់ឈាម, ធ្វើអោយគេងលក់ស្រួល ,ព្យាបាលជំងឺស្លេកស្លាំង និងសំរួលប្រព័ន្ធរំលាយអាហារ។

A4

A5

ក្នុងនោះផងដែរពុទ្រាក្រហមគឺសំបូរទៅដោយអាហារូបត្ថម្ភដូចជា៖


-កាឡូរី ៧៩

-ប្រូតេអ៊ីន ១ក្រាម

-ខ្លាញ់ ០ក្រាម

-ជាតិសសៃ ១០ក្រាម

-វីតាមីនC ៧៧%ដែលរាងកាយត្រូវការប្រចាំថ្ងៃ

-ប៉ូតាស្យូម ៥% ដែលរាងកាយត្រូវការប្រចាំថ្ងៃ

មួយវិញទៀតវីតាមីន C ដែលមាននៅក្នុងផ្លែពុទ្រាក្រហម គឺមានមុខងារប្រឆាំងអុកស៊ីតកម្ម និងបង្កើនប្រព័ន្ធភាពស៊ាំនៅក្នុងរាងកាយ។ ហើយជាតិសសៃ និងកាឡូរីទាបផងដែរនោះ ពុទ្រាក្រហមក៏បានក្លាយជាជម្រើសល្អបំផុត សំរាប់ធ្វើជាអាហារសំរន់,បង្អែម,និងឆុងជាតែដែលលោកអ្នកអាចស្វែករកបាននៅតាមផ្សារទំនើបបានដើម្បីជំនួយដល់សុខភាព និងរាងកាយ៕

A7

ប្រភព ៖ បរទេស