បើនិយាយទៅបារគឺមាននៅគ្រប់ប្រទេសទាំងអស់ និងសឹងតែគ្រប់ទីកន្លែង ប៉ុន្តែបារដែលចម្លែកៗ និងទាក់ទាញភ្នែកគឺកម្ររកបានណាស់។
ដូច្នេះហើយថ្ងៃនេះ យើងសូមលើកយកបារប្លែកៗមួយចំនួនដែលមាននៅជុំវិញពិភពលោក មកអោយអ្នកទាំងអស់គ្នាបានស្គាល់!
១. បារគ្លីនីកនៅប្រទេសសាំងហ្កាពួ(THE CLINIC)
The Clinic គឺជាបារមួយដែលតុបតែងដូចទៅនឹងមន្ទីរពេទ្យបេះបិទ ដោយកៅអីអង្គុយរបស់វាត្រូវបានជំនួសដោយរទេះរុញជនពិការ ហើយគេប្រើប្រាស់តុសម្រាប់វះកាត់អ្នកជម្ងឺដើម្បីធ្វើជាតុដាក់ម្ហូប។ ចំណែកឯម្ហូបអាហារ និងភេសជ្ជៈវិញ គេមិនរៀបចំដាក់លើចាន ឬក្នុងកែវធម្មតានោះទេ គឺគេប្រើថាសអ៊ីណុករាងដូចគ្រលៀនមនុស្ស ហើយអតិថិជនត្រូវបឺតទឹកចេញពីបំពង់ស៊ឺរ៉ូមថែមទៀតផង។
២. បារទឹកកកនៅប្រទេសស៊ុយអែត (THE ICEBAR)
បារនេះស្ថិតនៅក្នុងសណ្ធារគារទឹកកកនៅខេត្ត Jukkasjarvi ហើយអ្វីៗទាំងអស់គឺធ្វើពីឡើងទឹកកក ពោលសូម្បីតែកែវស្រាក៏ដោយ។ ហើយប្រសិនបើអ្នកចង់ទៅហូបស្រានៅក្នុងបារនោះ អ្នកគប្បីត្រូវស្លៀកសម្លៀកបំពាក់ក្រាស់ៗ ព្រោះវាអាចនឹងត្រជាក់ខ្លាំងណាស់នៅទីនោះ។
៣. បារក្រោមសមុទ្រនៅប្រទេសអ៊ីស្រាអែល (THE RED SEA STAR)
នៅភោជនីយដ្ឋាន និងបារ THE RED SEA STAR មួយនេះ អ្នកនឹងអាចគយគន់មច្ឆាជាតិហែលទៅវិញទៅមកនៅពេលអ្នកដែលកំពុងអង្គុយហូបបាយល្ងាច ឬកំពុងញុំាស្រាជាដើម។
៤. បារក្នុងដើមឈើនៅប្រទេសអាហ្រ្វិក (BAOBAB BAR)
ដើមឈើមួយនេះ មានអាយុកាល ៦០០០ឆ្នាំមកហើយ និងត្រូវបានគេកែឆ្នៃជាបារដ៏ឡូយឆាយមួយ។ ហើយបើទោះបីជាមើលពីក្រៅវាតូចពិតមែន ប៉ុន្តែវាអាចផ្ទុកមនុស្សបានរហូតដល់ទៅ ៤០ នាក់ឯណោះ។
៥. បារក្នុងរូងភ្នំនៅប្រទេសម៉ិកស៊ិកូ(ALUX RESTAURANT AND LOUNGE)
ប្រសិនបើអ្នកបានទៅដល់ Playa Del Carmen នោះអ្នកមិនគួរមើលរំលងបារមួយនេះទេ។ បារនេះគឺស្ថិតនៅក្នុងរូងភ្នំពិតៗ និងបំភ្លឺទៅដោយភ្លើងស្រទន់បែបរ៉ូមែនទិក ដែលសាកសមសម្រាប់ការ date ជាមួយគូស្នេហ៌ ឬជាមួយនឹងមនុស្សជាទីស្រឡាញ់ណាស់៕
ប្រភព ៖ បរទេស