គុណប្រយោជន៍ និងវិធីធ្វើតែខ្ញីនៅផ្ទះងាយៗ ដែលល្អសម្រាប់ដុតខ្លាញ់ក្បាលពោះ និងព្យាបាលជម្ងឺច្រើនមុខ

ការទទួលទានខ្ញី គឺមានអត្ថប្រយោជន៍ច្រើនណាស់ចំពោះសុខភាព ដែលជាទូទៅគេតែងតែប្រើប្រាស់វាសំរាប់ធ្វើម្ហូប និងជាពិសេសគឺធ្វើជាតែ ដោយទទួលបានទាំងរសជាតិឆ្ងាញ់ និងគុណប្រយោជន៍យ៉ាងលើសលប់។ ហើយក្នុងនោះវាអាចជួយប្រឆាំង និងបំបាត់ជំងឺមួយចំនួនដូចជា​៖ ផ្តាសាយទូទៅ, ឈឺក្បាល, វិលមុខ រឺស្រវឹងស្រាជាដើម។

A1

ម្យ៉ាងទៀតវាត្រូវបានគេដឹងថាអាចជួយសំរួលក្នុងការរំលាយអាហារ និងជាឱសថធម្មជាតិព្យាបាលជម្ងឺក្រពះដ៏ពេញនិយមមួយ ដែលងាយស្រួលរកទិញជាងគេ។ ខ្ញីក៏ជាថ្នាំការពារនឹងការរលាក ដែលសម្រាប់បំបាត់ការឈឺចាប់ក្នុងរាងកាយ និងជាពិសេសអាចដុតរំលាយខ្លាញ់ក្បាលពោះបានថែមទៀតផង។

A2

ជាទូទៅខ្ញីអាចរក្សាទុកក្នុងទូទឹកកក រឺកន្លែងត្រជាក់ស្ងួតបានរហូតដល់ ២ខែឯណោះ ប៉ុន្តែប្រសិនបើអ្នកគិតថាមិនសូវប្រើប្រាស់ក្នុងការធ្វើម្ហូប លោកអ្នកអាចសាកល្បងធ្វើវាជាតែទុកឆុងពិសារជារៀងរាល់ព្រឹកជាមួយនឹងវិធីធ្វើងាយៗដូចខាងក្រោមនេះក៏បានដែរ!

A3

#គ្រឿងផ្សំ៖

១.ទឹកមួយកែវ

២.ខ្ញីស្រស់ប្រហែល២ផ្លែតូចល្មម

៣.ទឹកឃ្មុំ


៤.ក្រូចឆ្មាមួយចំនិត

៥.ស្លឹកជីអង្កាម(មិនមានក៏បាន)

# វិធីធ្វើ៖

-ប្រើចុងស្លាបព្រាកោសសំបកខ្ញីចេញ រួចហាន់ខ្ញីជាចំនិតស្តើងតូចៗ

-ប្រើឆ្នាំង រឺកំសៀវតូចល្មមចាក់ទឹកមួយកែវចូល និងបន្ថែមខ្ញីដែលបានហាន់រួចចូល និងដាំអោយពុះ

-ចាក់ទឹកខ្ញីពុះរួច ចាក់ចូលក្នុងកែវ រួចបន្ថែមទឹកឃ្មុំ និងក្រូចឆ្មាជាមួយជីអង្កាមបន្តិច (បើមាន) ជាការស្រេច។

នោះលោកអ្នកនឹងទទួលបានតែមួយកែវ ដែលមានរសជាតិឈ្ងុយឆ្ងាញ់ និងថែមទាំងផ្តល់នូវសុខភាពល្អដល់រាងកាយ។ ហើយកុំភ្លេចឧស្សាហ៍បរិភោគវាក្នុងរដូវភ្លៀងធ្លាក់ រឺរដូវរងារផង ដើម្បីជៀសវាងជំងឺផ្តាសាយ និងគ្រុនក្តៅ៕

A4

 

ប្រភព ៖ បរទេស