ទោះបីវាមានតម្លៃថោក! ប៉ុន្តែ « ពោតផ្ទុះ » ផ្តល់អត្ថប្រយោជន៍ច្រើនយ៉ាងដល់សុខភាព

ពោតផ្ទុះ ជាអាហារសម្រន់ដ៏ពេញនិយមនៅទូទាំងពិភពលោក ហើយជាពិសេសគេឃើញមានការនិយមញុំាបំផុតនៅតាមរោងភាពយន្ត ព្រោះវាមានក្លិនឈ្ងុយ រួមជាមួយនឹងរសជាតិឆ្ងាញ់។ ប៉ុន្តែអ្វីដែលអ្នកគួរតែដឹងអំពីអាហារដែលពេញនិយមមួយនេះ គឺអត្ថប្រយោជន៍របស់វា ថាតើក្រៅពីក្លិន និងរសជាតិ តើវាបានផ្តល់អត្ថប្រយោជន៍អ្វីខ្លះនៅពេលដែលយើងញុំាវា?

Popcorn

ខាងក្រោមនេះជាការរៀបរាប់ខ្លីៗអំពីអត្ថប្រយោជន៍សំខាន់ៗរបស់ពោតផ្ទុះ៖

#កាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម

គ្រាប់ធញ្ញជាតិត្រូវបានគេដឹងថាវាផ្តល់នូវគុណប្រយោជន៍ជាច្រើនចំពោះសុខភាពរបស់មនុស្ស។ អត្ថប្រយោជន៍ដ៏សំខាន់មួយនៃការបរិភោគគ្រាប់ធញ្ញជាតិ គឺកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី ២។

Bowl Of Healthy Popcorn

# កាត់បន្ថយហានិភ័យនៃជំងឺបេះដូង

ការទទួលទានជាតិសរសៃច្រើន ដែលមាននៅក្នុងពោតផ្ទុះ ត្រូវបានគេរកឃើញថាអាចបន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង។

GettyImages 511789168

# កាត់បន្ថយហានិភ័យនៃជំងឺលើសឈាម


ចំពោះអត្ថប្រយោជន៍នេះ អ្នកគួរញ៉ាំពោតផ្ទុះណាដែលមិនបន្ថែមអំបិល ឬប័រច្រើន ព្រោះកាលណាអ្នកញុំាបែបនេះ វាអាចជួយអ្នកក្នុងការកាត់បន្ថយសម្ពាធឈាម ឬបន្ថយហានិភ័យក្នុងការវិវត្តទៅជាជំងឺលើសឈាម។

Download

# ជួយរក្សាទំងន់

ការសម្រក និងការគ្រប់គ្រងទម្ងង់ អាចជាបញ្ហាប្រឈមសម្រាប់មនុស្សជាច្រើន។ ហេតុនេះការទទួលទានពោតផ្ទុះ អាចជាជម្រើសដ៏ល្អ ដោយយកវាធ្វើជាអាហារសម្រន់ ដែលអាចជួយអ្នកជៀសវាងពីការឡើងទម្ងន់។ ជាការពិត វត្តមានជាតិសរសៃខ្ពស់របស់វាបូករួមទាំងចំនួនកាឡូរីទាប ពោតផ្ទុះអាចរួមចំណែកដល់ការរក្សាទម្ងn'របស់អ្នកបាន។ ជាពិសេសអាហារសម្រន់មួយនេះ អាចធ្វើឱ្យអ្នកមានអារម្មណ៍ថាងាយឆ្អែតជាងអាហារសម្រន់ផ្សេងទៀត។

Female Checking Kilogrammes Getting On The Scale Self Care And Body Positivity Concept Warm Flare On Left

# អាហារូបត្ថម្ភផ្សេងៗទៀត

ពោតផ្ទុះ មានផ្ទុកនូវសារធាតុផ្សេងៗទៀតដូចជាជាតិសរសៃ វីតាមីន B6 វីតាមីន A វីតាមីន E វីតាមីន K និងសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ ដែលអាចជួយការពារស្ថានភាពសុខភាពធ្ងន់ធ្ងរមួយចំនួន៕

324763_2200 1200x628

ប្រភព៖បរទេស