អត្ថប្រយោជន៏ជាច្រើន នៃការបរិភោគស្លឹកគ្រៃ ដែលអ្នកមិនសូវចាប់អារម្មណ៍ពីមុនមក!

ស្លឹកគ្រៃ គឺជារុក្ខជាតិម្យ៉ាង ដែលមានអត្ថប្រយោជន៍ជាច្រើនយ៉ាងចំពោះសុខភាព ដូចនេះហើយទើបបានជាគេពេញនិយមក្នុងការដាំដុះ និងប្រើប្រាស់វាដូចជា៖ ធ្វើជាគ្រឿងទេស, ភេសជ្ជៈ (តែ) និងឪសថ ដើម្បីជំនួយដល់សុខភាព។ ម្យ៉ាងទៀតវាមនុស្សភាគច្រើនតែងតែប្រើវាដើម្បីបន្ថែមរសជាតិទៅក្នុងម្ហូប ព្រោះដោយសារតែស្លឹករបស់វាមានក្លិនឈ្ងុយប្រហើរ។

A1

មិនត្រឹមតែប៉ុណ្ណោះសព្វថ្ងៃនេះស្លឹកគ្រៃក៏ត្រូវបានគេយកទៅធ្វើជាផលិតផលមួយចំនួនដូចជា៖ ប្រេង,សាប៊ូ គ្រឿងសំអាង និងយកទៅផលិតចំរេញយកវីតាមីនAផងដែរ ។

A2

តាមវេជ្ជសាស្ត្រ ស្លឹកគ្រៃអាចជួយទប់ស្កាត់ការលូតលាស់របស់ពពួកបាក់តេរី និងមេរោគផ្សិតបានយ៉ាងល្អ។ ហើយស្លឹកគ្រៃក៏មានផ្ទុកនូវសារធាតុដែលអាចជួយបំបាត់ការឈឺចាប់, ហើម, កាត់បន្ថយគ្រុនក្តៅ, គ្រប់គ្រងកម្រិតជាតិស្ករ, កូលេស្តេរ៉ុលនៅក្នុងឈាម, ជួយរំញោចស្បូន និងលំហូរឈាមរដូវទៀងទាត់ថែមទៀតផង។


A3

ដូចនេះលោកអ្នកអាចជ្រើសរើសតែស្លឹកគ្រៃ សំរាប់បរិភោគជាប្រចាំ ព្រោះវាមានមានរសជាតិឈ្ងុយឆ្ញាញ់ ហើយក៏អាចជំនួយដល់សុខភាពរបស់អ្នក។ លើសពីនេះទៅទៀត អ្នកអាចធ្វើការប្រើប្រាស់ប្រេង ដែលផលិតពីស្លឹកគ្រៃទៅលើសក់ ដើម្បីកាត់បន្ថយបញ្ហាអង្កែ  និងលាបនៅលើស្បែកដើម្បីកាត់បន្ថយកការឈឺចាប់នានាបានយ៉ាងប្រសើរ៕

A4

ប្រភព ៖ បរទេស