មកស្គាល់ ម្ទេសដែលមានតម្លៃ ១គីឡូ ៣៤០០០$ ថ្លៃជាងគេបំផុតនៅលើពិភពលោក!

កសិករជនជាតិអូទ្រីសម្នាក់ ដែលរស់នៅក្នុងភូមិ Frauenkirchen គឺជាអ្នកដើរបេះប្រភេទម្ទេស Charapita មួយនេះ ដែលត្រូវបានគេស្គាល់ថាជាម្ទេស ដែលមានតំលៃថ្លៃជាងគេបំផុតក្នុងពិភពលោក ដោយតំលៃរបស់វាគឺមួយគីឡូ €២៣០០០អឺរ៉ូ ដែលស្មើហ្មឹង ៣,៤៨៦០ ដុល្លារអាមេរិកឯណោះ។

A1

ប្រភេទម្ទេស Charapita នេះមានរូបរាងតូចពណ៌លឿង ដែលមានដើមកំណើតដំបូងមកពីតំបន់ភាគខាងជើង នៃប្រទេសប៉េរូ ហើយប្រសិនបើយើងប្រៀបធៀបកំរិតហិលរបស់វាជាមួយម្ទេសប្រភេទផ្សេងទៀត នោះគឺវាមានលក្ខណៈហិលដាច់គេតែម្តង ដែលធ្វើអោយយើងមិនអាចបរិភោគវាស្រស់បាននោះទេ។

A2

ប៉ុន្តែបើយើងធ្វើអោយវាស្ងួតក្រៀមនោះគឺអាចយកមកចម្អិនជាមួយម្ហូបបាន ដោយវាជួយអោយម្ហូបទទួលបានរសជាតិមុតតែហិលស្រាល និងសូម្បីក្មេងក៏អាចបរិភោគបានដែរ។ លោក Erich Stekovicz ដែលជាកសិករបាននិយាយថា ម្ទេសនេះគឺជាប្រភេទស្តេចម្ទេស និងពិសេសជាងគេ ហើយអាចដាំដុះបានតែក្នុងព្រៃជ្រៅ ដែលមានដើមឈើធំៗប៉ុណ្ណោះ ទើបវាក្លាយជាម្ទេសដែលមានតំលៃថ្លៃជាងគេក្នុងលោក ពោលគឺដូចជាលំអងផ្កា saffron និង វ៉ានីឡាអញ្ចឹង។

A3


លោកបានបន្ថែមទៀតថា ប្រភេទម្ទេស Charapita នេះទើបតែមានក្នុងទីផ្សារប៉ែកអ៊ឺរ៉ុបនោះទេ ប៉ុន្តែទទួលបានភាពល្បីល្បាញ និងចាប់អារម្មណ៏ជាខ្លាំង ដោយសារតែរសជាតិដ៏អស្ចារ្យរបស់វាចំពោះមេចុងភៅលំដាប់ភោជនីយដ្ឋានធំៗជាច្រើន៕

A5

A4

 

ប្រភព ៖ បរទេស