មូលហេតុដែល “ ផ្កា Saffron ” ក្លាយជាផ្កាមានតម្លៃថ្លៃជាងគេបំផុតនៅលើពិភពលោក!

យោងទៅតាមការស្រាវជ្រាវបានអោយដឹងថា មានផ្កាខ្លះមានតម្លៃថ្លៃខ្លាំងណាស់ ដែលមិនគួរអោយជឿ ហើយក្នុងនោះក៏មានផ្កាមួយឈ្មោះ Saffron ដែលត្រូវបានគេដាំដើម្បីយកលំអងផលិតជាគ្រឿងទេស ដែលថ្លៃជាងគេបំផុតនៅលើពិភពលោក។

A1

Saffron គឺជាផ្កាម្យ៉ាង ដែលមានពណ៌ស្វាយ និងមានលំអងពណ៌លឿងភ្លឺ។ វាត្រូវបានគេស្គាល់ថាជាវត្ថុធាតុដើមល្អបំផុតសម្រាប់ការផលិតគ្រឿងទេស ប៉ុន្តែក៏ត្រូវបានគេលក់ក្នុងទម្រង់ជាផ្កាផងដែរ។ គ្រឿងទេសរបស់ផ្កា Saffron នេះត្រូវបានផលិតចេញពីលំអងពណ៌លឿងសុទ្ធ និងត្រូវបានគេយកទៅហាលអោយស្ងួត។ គួរអោយដឹងដែរថាលម្អងចំនួន ៨០,០០០ របស់ផ្កានេះ គឺផលិតបានតែគ្រឿងទេសចំនួន ៥០០ ក្រាមប៉ុណ្ណោះបន្ទាប់ពីហាលរួច។

A2

ហើយអ្វីដែលធ្វើអោយវាថ្លៃជាងគេនោះ ព្រោះ Saffron គឺត្រូវដាំនៅលើដីដែលកៀកតំបន់ទឹក និងដីមានសំណើម ដែលមានពន្លឺព្រះអាទិត្យល្អរយៈពេល១២ម៉ោង ដើម្បីមានភាពលូតលាស់ល្អបំផុត។ មានការសង្ស័យខ្លះអំពីដើមកំណើតនៃផ្កា Saffron ប៉ុន្តែវាត្រូវបានគេជឿជាក់ថាមានដើមកំណើតនៅក្នុងប្រទេសអ៊ីរ៉ង់។

A3

ផ្កានេះមានតម្លៃប្រហែល ១៣០០ ដុល្លារក្នុងមួយផោន ដែលអាចធ្វើជាគ្រឿងទេស, គ្រឿងក្រអូប និងមានប្រវត្តិប្រើប្រាស់ជាយូរយារណាស់មកហើយនៅក្នុងឱសថបុរាណ ហើយវាក៏ត្រូវបានគេប្រើជាថ្នាំជ្រលក់ក្រណាត់ផងដែរ ជាពិសេសគឺនៅក្នុងប្រទេសចិន និងឥណ្ឌា។


A4

នៅសតវត្សរ៍ទី ២១ ការដាំដុះនៅប្រទេសក្រិក និងអាហ្គានីស្ថានចំពោះផ្កានេះគឺមានការកើនឡើងខ្លាំង ប៉ុន្តែប្រទេសម៉ារ៉ុក និងឥណ្ឌាវិញត្រឹមតែជាអ្នកផលិតតូចតាចប៉ុណ្ណោះ។ ហើយនៅតាមបណ្តាប្រទេសជាច្រើនក៏បានយកផ្កា saffron មកប្រើប្រាស់យ៉ាងពេញនិយមផងដែរ ពោលគឺមិនថាវាមានតម្លៃថ្លៃប៉ុណ្ណានោះទេ៕

A5

A6

 

ប្រភព ៖ បរទេស