ធ្លាប់ដឹងឬទេថា « មើមឆៃថាវក្រហម » គឺល្អបំផុតសម្រាប់ការថែរក្សាស្បែកមុខរបស់អ្នក

មើមឆៃថាវក្រហម (Beetroot) គឺជាបន្លែមួយប្រភេទ ដែលមានពណ៌ស្រស់ស្អាត និងរូបរាងស្រដៀងទៅនឹងខ្ទឹមបារាំងដែរ ប៉ុន្តែវាមានលក្ខណៈពិសេសណាស់ដោយផ្ទុកទៅដោយសារធាតុចិញ្ចឹមជាច្រើន និងល្អសម្រាប់ការថែរក្សាស្បែកមុខថែមទៀតផង។

ខាងក្រោមនេះគឺជាអត្ថប្រយោជន៍របស់មើមឆៃថាវក្រហម និងវិធីយកវាមកថែរក្សាស្បែកមុខអោយសភ្លឺរលោង ៖

Fresh Sliced Beetroot On Wooden Surface

មើមឆៃថាវក្រហម គឺសំបូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗ និងជាប្រភពដ៏ប្រសើរនៃជាតិសរសៃហ្វូតាល (វីតាមីនបេ ៩) ម៉ង់ហ្គាណែស, ប៉ូតាស្យូម, ជាតិដែក និងវីតាមីនC។ វាត្រូវបានគេប្រើប្រាស់ជាទូទៅសម្រាប់ថែរក្សាស្បែកមុខ និងធ្វើអោយស្បែករបស់អ្នកសបែបផ្កាឈូក, ជួយផ្ចិតរន្ធញើសធំៗ និងកាត់បន្ថយមុខខ្មៅស្រអាប់បានថែមទៀតផង។

A5

ខាងក្រោមនេះជាវិធី នៃការយកមើមឆៃថាវក្រហម មកធ្វើជាម៉ាសបិទមុខ៖

១. យកមើមឆៃថាវកិនទៅជាទឹក (២ស្លាបព្រា)

២. យ៉ាអួ (២ស្លាបព្រា)

៣. ទឹកក្រូចឆ្មា (១ស្លាបព្រា)

៤. ម្សៅ Fullers earth/Gram flour (២ស្លាបព្រា)

A7

ជំហានបន្ទាប់៖


១. លាយទឹកមើមឆៃថាវក្រហមនោះចូលចានតែមួយ

២. ដាក់យ៉ាអួ, ទឹកក្រូចឆ្មា, ម្សៅFullers earth/Gram flour ចូលចានជាមួយទឹកមើមឆៃថាវតាមចំនួនដែលបានកំណត់

៣. លាយចូលគ្នាអោយសប់ទៅជាល្បាយតែមួយ

៤. បន្ទាប់មកយកមកលាបនៅលើមុខអោយសប់ល្អ និងទុកចោលរយៈពេល១៥នាទី

៥. លាងសម្អាតវាចេញជាមួយទឹកស្អាត

៦. ជាចុងក្រោយជូតមុខរបស់អ្នកអោយស្អាតជាការស្រេច។

A8

ម្យ៉ាងទៀតអ្នកអាច ធ្វើម៉ាសលាបមុខបែបនេះ ៣ ទៅ ៤ដង ក្នុង១សប្តាហ៍តាមដែលអាចធ្វើបាន ព្រោះវាអាចជួយអោយស្បែកមុខរបស់អ្នកប្រែទៅជាពណ៌ផ្កាឈូក, ម៉ត់រលោង, សភ្លឺថ្លា និងរលោងជាងមុនថែមទៀតផង ហើយបើទោះបីជាលាបម៉ាសនេះញឹកញាប់ក៏វាមិនបណ្តាលអោយប៉ះពាល់ដល់សុខភាពស្បែកមុខរបស់អ្នកដែរ៕

A9

 

ប្រភព ៖ បរទេស