មើមឈូកទឹកកក ត្រូវបានគេស្គាល់ថា ជាបន្លែ ដែលមានរូបរាងស្រដៀងទៅនឹងដំឡូងជ្វា ប៉ុន្តែចំណែកឯរសជាតិវាវិញ គឺមានលក្ខណៈខុសគ្នាទាំងស្រុង។
សាច់របស់មើមឈូកទឹកកក មានពណ៌សលាយលឿង និងមានរសជាតិឆ្ងាញ់ប្លែកដែលស្រួយដូចជាផ្លែប៉ោម និងផ្អែមដូចផ្លែឪឡឹកអញ្ចឹង ហើយវាក៏អាចបរិភោគស្រស់បានដែរ។ មើមឈូកទឹកកកមានប្រភពមកពីភ្នំ Andean ប្រទេសអាហ្រ្វិកខាងត្បូង ហើយត្រូវបានគេដាំដុះនៅភាគខាងជើងនៃប្រទេសកូឡុំប៊ី និងភាគខាងត្បូងប្រទេសអាហ្សង់ទីនផងដែរ។
ម្យ៉ាងទៀត វាត្រូវបានគេហៅឈ្មោះប្លែកៗគ្នាទៅតាមតំបន់ដូចជាប្រទេសខ្លះហៅវាថាជា ផ្លែប៉ោមដី ឬ ស្ត្រប៊ីរី YACON ជាដើម។ សព្វថ្ងៃមើមឈូកទឹកកក ត្រូវបានគេដាំដុះនៅក្នុងបណ្តាលប្រទេសជាច្រើន ហើយអ្វីដែលពិសេសនោះ វាបានចាប់ផ្តើមក្លាយជាប្រភេទអាហារសុខភាព ដែលមានលក់គ្រប់ទីផ្សារទាំងអស់នៅក្នុងប្រទេសអាមេរិក។
មើមឈូកទឹកកក ត្រូវបានគេប្រើប្រាស់ធ្វើជាទឹកសេរ៉ូជំនួសអោយបរិភោគស្រស់ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះគេក៏ប្រើវាសំរាប់ជាអាហារូបត្ថម្ភក៏ដូចជា៖ ថ្នាំសម្រាប់អ្នកជំងឺទឹកនោមផ្អែម, សំរាប់រក្សារទម្ងន់, ជួយអោយបន្ទោរបង់បានស្រួល និងរក្សារសំពាធឈាមថែមទៀតផង។ ហើយបើយោងតាមការស្រាវជ្រាវបានកំណត់បង្ហាញថាមើមឈូកទឹកកក មានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពដែលយើងនឹកស្មានមិនដល់។
ខាងក្រោមនេះគឺជាអាហារូបត្ថម្ភដែលមានក្នុងមើមឈូកទឹកកកស្រស់៖
-ជាតិទឹក ៧៥%
-កាបូអ៊ីដ្រាត ២០%
-ប្រូតេអ៊ីន ២%
-ខ្លាញ់ ១%
ហើយមើមឈូកទឹកកកមួយគីឡូមាន៖
-កាបូអ៊ីដ្រាត ១០៦ ក្រាម
-ជាតិស្ករ ២៦ក្រាម
-ប្រូតេអ៊ីន ៣.៧ក្រាម
-ជាតិសសៃ ៣.៦ក្រាម
ហើយមើមឈូកទឹកកកសំបូរទៅដោយវីតាមីនស៊ី កាល់ស្យូម ប៉ូតាស្យ៉ូម និងផូស្វ័រផងដែរ៕
ប្រភព ៖ បរទេស