វិធីសាស្រ្តដ៏សាកសិទ្ធ ក្នុងការបំបាត់ស្នាមសង្វារលើដងខ្លួន បានយ៉ាងឆាប់រហ័ស

ការកើតឡើងនៃស្នាមសង្វារនៅលើដងខ្លួន គឺអាចបណ្តាលមកពីកត្តាផ្សេងៗគ្នា ដែលនេះជាការព្រួយបារម្ភយ៉ាងខ្លាំង ជាពិសេសនោះគឺចំពោះស្រ្តី។ ស្នាមសង្វារ ត្រូវបានគេដឹងថា អាចកើតមានដោយសារការឡើងគីឡូ ឬមកពីការសម្រាលកូនជាដើម។ ហើយដើម្បីបំបាត់ស្នាមដ៏អាក្រក់នៅលើដងខ្លួននេះ សូមអ្នកមកសាកល្បងតាមវីធីសាស្រ្តបែបធម្មជាតិខាងក្រោមនេះទាំងអស់គ្នា។

A1

១. វីតាមីន A

វីតាមីនA គឺជាសារធាតុមួយប្រភេទ ដែលអាចធ្វើអោយស្បែករបស់អ្នកមើលទៅរលោង និងក្មេងជាងវ័យ។ ហើយអ្នកក៏អាចស្វែងរកវាបាននៅក្នុងបន្លែ ឬផ្លែឈើមួយចំនួន និងថ្នាំដែលមានផ្ទុកនូវវីតាមីន A ជាដើម ដែលវាអាចជំនួយដល់ស្បែក និងបំបាត់ស្នាមសង្វារបានយ៉ាងងាយផងដែរ។

A2

២. ស្ករ

គ្រូពេទ្យជំនាញខាងសើរស្បែកបានណែនាំថា ការប្រើប្រាស់ស្ករគឺជាវិធីសាស្ត្រដ៏ល្អមួយក្នុងការព្យាបាលដើម្បីធ្វើឱ្យស្នាមសង្វារឆាប់រលុប ហើយខាងក្រោមនេះជាវិធីក្នុងការប្រើប្រាស់វា។

១) ដាក់ស្ករចូលកែវ ចំនួន ១/៤ បន្ទាប់មកដាក់ប្រេងដូង ឬប្រេងអាល់ម៉ូនចូលក្នុងកែវ

២) បន្ថែមទឹកក្រូចឆ្មារបន្តិចចូល

៣) បន្ទាប់មកលាយវាអោយទៅជាល្បាយតែមួយ

៤) រួចមកយកវាលាប និងម៉ាស្សាថ្នមៗ លើដងខ្លួននៅតំបន់ដែលមានស្នាមសង្វារ និងទុកចោលរយៈពេល ៨-១០ នាទី សឹមលាងទឹកចេញ ។ ហើយអ្នកអាចអនុវត្តន៍វិធីនេះ ២ ទៅ ៣ ដងក្នុងមួយសប្តាហ៍ដើម្បីទទួលបានលទ្ធផលល្អ។

A3

៣. ប្រទាលកន្ទុយក្រពើ

មានភ័ស្តុតាងមួយចំនួនបានបង្ហាញថា ប្រទាលកន្ទុយក្រពើ គឺជាវត្ថុធាតុដើមដែលមានប្រសិទ្ធិភាពខ្ពស់បំផុតចំពោះការព្យាបាលស្បែក និងអាចបំបាត់ស្នាមសង្វារនៅលើដងខ្លួនបានយ៉ាងងាយ។ ហើយវិធីព្យាបាល គឺគ្រាន់តែលាបប្រទាលកន្ទុយក្រពើនៅតំបន់ដែលមានស្នាមសង្វាររបស់អ្នកជារៀងរាល់ថ្ងៃបន្ទាប់ពីងូតទឹករួចជាការស្រេច។


A4

៤. ទឹកដំឡូងបារាំង

ដំឡួងបារាំងមានផ្ទុកនូវវីតាមីន និងសារធាតុរ៉ែដ៏មានតម្លៃ ដែលសារធាតុចិញ្ចឹមទាំងអស់នោះអាចជួយលើកកម្ពស់ក្នុងការលូតលាស់កោសិកាស្បែករបស់អ្នកឡើងវិញ ហើយខាងក្រោមនេះគឺជាវិធីប្រើប្រាស់វា។

១) កាត់ដំឡូងបារាំងជាចំណិតក្រាស់ ឬអាចកិនយកទឹករបស់ដំឡូងបារាំង

២) បន្ទាប់មកយកចំណិត ឬទឹកដំឡួងកិននោះមកលាបថ្នមៗយ៉ាងហោចណាស់ ៥នាទីនៅលើតំបន់ស្នាមសង្វារ) រួចមកទុកអោយចោលអោយស្ងួត

៤) ចុងក្រោយសូមលាងជម្រះស្បែករបស់អ្នកជាមួយទឹកក្តៅឧណ្ឌៗ ។

A5

៥. ទឹកត្រសក់ និងទឹកក្រូចឆ្មា

ទឹកអាស៊ីតធម្មជាតិរបស់ក្រូចឆ្មារក៏អាចជួយព្យាបាល និងកាត់បន្ថយស្នាមសង្វារបានដែរ រីឯទឹកត្រសក់វិញគឺផ្តល់នូវភាពត្រជាក់ដែលធ្វើឱ្យស្បែករបស់អ្នកស្រស់ថ្លា។ ដូចនេះអ្នកអាចប្រើប្រាស់វត្ថុធាតុដើមទាំងពីរនេះចូលគ្នា ដើម្បីព្យាបាលស្នាមសង្វារ និងថែរក្សាស្បែករបស់អ្នក ហើយខាងក្រោមនេះជាវិធីក្នុងការប្រើប្រាស់។

១) លាយទឹកក្រូចឆ្មា និងទឹកត្រសក់ចូលចានតែមួយដោយបរិមាណគួរសម

២) បន្ទាប់មកយកអោយលាបនៅលើតំបន់ដែលមានស្នាមនោះ ទុកចោលរយៈពេល ១០នាទី

៣) ចុងក្រោយលាងជម្រះវាចេញដោយប្រើទឹកក្តៅឧណ្ឌៗ គឺការស្រេច៕

A6

ប្រភព ៖ បរទេស