រុក្ខជាតិ គឺជារបស់ធម្មជាតិ ដែលជួយផ្តល់ភាពស្រស់ថ្លា និងជួយដល់សុខភាពផងដែរ។ យ៉ាងណាមិញ ក៏មានហេតុផលដែលអ្នកគួរនៅក្បែរមនុស្សដែលស្រលាញ់ និងចូលចិត្តដាំរុក្ខជាតិផងដែរ ថានឹងទទួលបានផលប្រយោជន៍ជាច្រើន។
នេះជាមូលហេតុដែលអ្នកគួរតែនៅក្បែរមនុស្សដែលស្រលាញ់ និងចូលចិត្តដាំរុក្ខជាតិ ៖
១/ ជាមនុស្សមានចិត្តសប្បុរស
ជាទូទៅពួកគាត់ជាមនុស្សដែលងាយនឹងអ្នកដទៃធ្វើបាប តែមិនចេះធ្វើបាបនរណាវិញឡើយ។ ម្យ៉ាងវិញទៀតមនុស្សប្រភេទនេះគឺតែងតែមានចិត្តសប្បុរសចំពោះរុក្ខជាតិ សត្វ និងអ្វីៗដែលនៅជុំវិញពួកគេ។ អ្វីដែលសំខាន់មួយទៀតនោះ មនុស្សបែបនេះតែងតែបានជួបស្នេហាមួយដែលល្អផងដែរ។
២/ ជាមនុស្សពេញចិត្តនឹងជីវិតខ្លួនឯង
មនុស្សដែលចូលចិត្តការដាំដុះ មើលថែររុក្ខជាតិគឺជាប្រភេទមនុស្សដែលពេញចិត្តនឹងជីវិតខ្លួនឯង ហើយមិនសូវបង្ហាញរឿងមិនសប្បាយចិត្ត ឬបង្ហាញបញ្ហាទៅនរណាម្នាក់ឡើយ។ លើសពីនេះទៅទៀតពួកគេជាមនុស្សដែលចេះលើកទឹកចិត្តអ្នកដទៃ ជាមនុស្សរីករាយ និងធ្វើឲ្យអ្នកដែលនៅក្បែរមានអារម្មណ៍ថាមានតម្លៃ។
៣/ ជាមនុស្សដែលមានសុខភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្ត
ពួកគេជាមនុស្សដែលមានភាពរឹងមាំ និងតែងតែផ្តល់ភាពកក់ក្តៅដល់អ្នកដទៃទៀតផង។ ជាការពិតការដាំរុក្ខជាតិគឺជាសកម្មភាពមួយប្រៀបដូចជាការធ្វើលំហាត់ប្រាណដោយមិនដឹងខ្លួន ដែលវាអាចជួយលើកកម្ពស់សុខភាពផ្នែកអារម្មណ៍ឲ្យមានភាពរីករាយ និងភាពស្រស់ស្រាយ។
៤/ ជាមនុស្សរហ័សរហួន
មនុស្សដែលចូលចិត្តការដាំដុះជាទូទៅពួកគេជាមនុស្សរហ័ស រឹងមាំ និងមានភាពឆ្នៃប្រឌិត។ ហើយជាពិសេសអ្នកដែលនៅក្បែរគេគឺតែងតែទទួលបានភាពរីករាយជានិច្ច។
៥/ ជាមនុស្សយកចិត្តទុកដាក់ជាមួយអ្នកដទៃ
ប្រសិនបើអ្នកមានទំនាក់ទំនងជាមួយមនុស្សប្រភេទនេះអ្នកពិតជាសំណាងណាស់ ព្រោះពួកគេមិនមែនស្រលាញ់តែធម្មជាតិនោះទេ ពួកគេស្រលាញ់ និងមើលថែរដៃគូរបានយ៉ាងល្អទៀតផង។
៦/ ជាមនុស្សដែលចូលចិត្តស្រូបយកខ្យល់អាកាសខាងក្រៅ
ពួកគេជាមនុស្សដែលមិនចូលចិត្តនៅមួយកន្លែង ជារួមទៅគឺពួកគេចូលចិត្តចំណាយពេលលំហែរជាមួយនឹងធម្មជាតិ។
៧/ ជាមនុស្សមានភាពអត់ធ្មត់
អ្នកចូលចិត្ត និងស្រលាញ់រុក្ខជាតិគឺជាមនុស្សដែលមានការអត់ធ្មត់ខ្ពស់។
៨/ ជាមនុស្សមានសមត្ថភាពធ្វើឱ្យទំនាក់ទំនងដៃគូកាន់តែស៊ីជម្រៅ
មូលដ្ឋានគ្រឹះមួយដើម្បីឲ្យទំនាក់ទំនងកាន់តែយូរអង្វែងគឺការផ្សារភ្ជាប់ទំនាក់ទំនងរវាងដៃគូឲ្យបានល្អ និងស៊ីជម្រៅ។ ទំនាក់ទំនងស៊ីជម្រៅគឺផ្តោតលើការស្រលាញ់ពិតប្រាកដ ភាពស្មោះត្រង់ យល់ពីគ្នាបានច្រើន និងស្រលាញ់ដោយប្រើបេះដូងមិនមែនស្រលាញ់ព្រោះតែផលប្រយោជន៍អ្វីមួយ៕
ប្រភព៖បរទេស