តើអ្នកធ្លាប់ឆ្ងល់ ឬអត់ថា មូលហេតុអ្វីបានជាមនុស្សមួយចំនួនចូលចិត្តជក់បារី?

តាមពិតទៅនរណាៗក៏ដឹងដែរថា ការជក់បារីគឺជាទម្លាប់មិនល្អ និងនាំឲ្យខូចសុខភាពហើយមិនត្រឹមតែប៉ុណ្ណោះ វាថែមទាំងប៉ះពាល់ដល់អ្នកនៅជុំវិញខ្លួនដែលស្រូបយកផ្សែងបារីនោះថែមទៀតផង។ ប៉ុន្តែហេតុអ្វីបានជាអ្នកទាំងនោះមិនអាចបញ្ឈប់ខ្លួនឯងបាន? តោះកុំអោយខាតពេល ខាងក្រោមនេះគឺជាហេតុផល៥ចំណុចនេះ ដែលនឹងបញ្ចាក់ថាហេតុអ្វីបានជាអ្នកខ្លះចូលចិត្តជក់បារី និងមិនអាចផ្តាច់បាន!

Skynews Cigarette Nicotine_4974965

១. សម្ពាធពីមិត្តភក្តិ

អ្នកខ្លះគិតថាការជក់បារីនាំឲ្យគេមើលមកខ្លួនថាឡូយឆាយ អស្ចារ្យ  និងអាចបង្កើតមិត្តបានច្រើន។ នេះជាហេតុដែលនាំអោយយុវវ័យមួយចំនួនរងនូវការគាបសង្កត់ពីមិត្តភក្កិ ដែលបង្ខំឲ្យសាករហូតដល់ញៀន ចំណែកឯអ្នកខ្លះទៀតក៏ចេះជក់បារីដើម្បីបង្កើនការរាប់អានមិត្តជាដើម។

A1

២. រងឥទ្ធិពលពីឪពុកម្តាយ

អាណាព្យាបាល គឺជាគម្រូដល់កូនៗ ហើយប្រសិនបើឪពុកម្តាយមិនធ្វើជាគម្រូល្អនោះទេ កូនៗក៏ទៅតាមហ្នឹងដែរ។ មានឪពុកម្តាយខ្លះមិនសូវប្រៀនប្រដៅកូនៗឲ្យបានដិតដល់នោះទេ ដែលនាំឲ្យកូនៗគិតថាការជក់បារី គឺជារឿងធម្មតា និងជាហេតុដែលនាំឲ្យពួកគេទម្លាប់ជក់បារី។

A2

៣. ឥទ្ធិពលពីបណ្តាញសង្គម


ការផ្សព្វផ្សាយលើបណ្តាញសង្គម ក៏ជាកត្តាដែលនាំឲ្យមនុស្សជក់បារីដែរ ដូចជាការផ្សព្វផ្សាយពាណិជ្ជកម្ម ឬការបង្ហាញតួអង្គក្នុងភាពយន្តជាមនុស្សញៀនបារីជាដើម ដែលនាំឲ្យមហាជនគិតថាការជក់បារីមើលទៅឡូយ និងទាន់សម័យ។

A3

៤. កត្តាហ្សែន

បារីមានផ្ទុកនូវសារជាតិនីកូទីន ដែលនាំឲ្យមនុស្សញៀននឹងសារធាតុមួយនេះ និងអត់វាមិនបាន។ ហើយការជក់បារីក៏អាចជាតំណពូជបានដែរ ព្រោះប្រសិនបើឪពុកម្តាយញៀនបារីនោះកូនក៏អាចប្រឈមនឹងការញៀនបានដែរ។

A4

៥. កត្តាស្រ្តេស

អ្នកខ្លះជឿថាការជក់បារីអាចជួយបំបាត់ស្រ្តេស និងបង្កើនអារម្មណ៍ស្រស់ស្រាយជាងមុន។ តែទោះជាយ៉ាងណាក៏ដោយបារីគឺអាចជួយអ្នកបំបាត់ភាពតានតឹងបានតែមួយគ្រាប៉ុណ្ណោះ ប៉ុន្តែឥទ្ធិពលនីកូទីនរបស់វាអាចនឹងនាំឲ្យញៀនមួយជីវិត ដូចនេះសូមអ្នកគិតអោយច្បាស់មុននឹងសាក ឬសម្រេចចិត្តក្នុងការជក់បារី៕

A5

ប្រភព ៖បរទេស